backup og meta

លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាចឆ្លងមេរោគអេដស៍អត់?

លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាចឆ្លងមេរោគអេដស៍អត់?

ការ​រួម​ភេទ​ដោយ​ប្រើ​មាត់​ អាច​មាន​ហានិភ័យ​តិច​ជាង​ ការ​រួម​ភេទ​តាម​ទ្វារ​មាស ឬ​រន្ធ​គូទ ប៉ុន្តែ​មិន​មែន​គ្មាន​ហានិភ័យ​ទាល់​តែ​សោះ​នោះ​ឡើយ។ កម្រិត​នៃ​ហានិភ័យ​ គឺ​អាស្រ័យ​ទៅ​លើ​កត្តា​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​​ជំងឺ​អេដស៍។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​ស្វែង​​យល់​ពី​កត្តា​ហានិភ័យ​ដែល​ទាក់ទង​នឹង​ការ​ឆ្លង​ជំងឺ​អេដស៍​​ ក៏​ដូចជា​ជំងឺ​កាមរោគ​ដទៃ​ទៀត​ឲ្យ​បាន​​ច្បាស់លាស់​ ទើប​ជា​ការ​ប្រសើរ។

ពិត​ណាស់​ ការ​ឆ្លង​ជំងឺ​អេដស៍ កើត​ឡើង​នៅ​ពេល​ដែល​សារធាតុ​រាវ​នៅ​ក្នុង​រាងកាយ​មាន​ផ្ទុក​វីរុស ​HIV (ឈាម​ ទឹក​កាម ទឹក​ដោះ និង​សារធាតុ​រាវ​នៅ​ក្នុង​ទ្វារ​មាស) ត្រូវ​បាន​ប៉ះពាល់​ទៅ​នឹង​សារធាតុ​រាវ​នៅ​ក្នុង​រាងកាយ​របស់​មនុស្ស​ម្នាក់​ទៀត ដូចជា​​តាម​រយៈ​ការ​រួម​ភេទ​តាម​រន្ធ​គូទ និង​ទ្វារ​មាស​ដោយ​មិន​បាន​​ប្រើប្រាស់​ស្រោម​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

វីរុស​ HIV មិន​ឆ្លង​តាម​រយៈ​សារធាតុ​រាវ ដូចជា​​ទឹក​មាត់​នោះ​ទេ។ ដូច្នេះ​ហើយ អ្នក​ជំងឺ​អេដស៍​ ដែល​​រួម​ភេទ​ដោយ​ប្រើ​មាត់​ជាមួយ​នឹង​អ្នក​​ដែល​មិន​មាន​​ផ្ទុក​វីរុស​នេះ មាន​ហានិភ័យ​ទាប​បំផុត​ក្នុង​ការ​ចម្លង​រោគ។

គ្នា​យើង​គួរ​ដឹង​ដែរ​ថា វីរុស ​HIV ត្រូវ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​​ដើម្បី​ចម្លង​រោគ ហើយ​ទឹក​កាម​ដែល​លេប​ចូល​​តាម​​មាត់​ មិន​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ឡើយ ពីព្រោះ​តែ​អាស៊ីដ​ក្រពះ​នឹង​បំផ្លាញ​រាល់​វីរុស​ទាំង​នោះ។

[embed-health-tool-bmi]

យ៉ាង​ណា​មិញ កត្តា​ហានិភ័យ​មួយ​ចំនួន​ដែល​គ្នា​យើង​គួរ​ប្រុងប្រយ័ត្ន​នោះ គឺ​បញ្ហា​ដំបៅ​មាត់​ ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ និង​វត្តមាន​នៃ​ជំងឺ​កាមរោគ​ផ្សេង​ទៀត ដែល​អាច​បង្កើន​ឱកាស​ជ្រាប​ចូល​នៃ​ជំងឺ​អេដស៍។ អ៊ីចឹង​ហើយ ទើប​អ្នក​ជំនាញ​ណែនាំ​ឲ្យ​យើង​ជៀសវាង​ការ​ដុស​សម្អាត​ធ្មេញ​​នៅ​មុន​ពេល​រួម​ភេទ​ដោយ​ប្រើ​មាត់​ ពីព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ការ​ដាច់​រលាត់​អញ្ចាញ និង​បណ្តាល​ឲ្យ​ចេញ​ឈាម។

យ៉ាង​ណា​មិញ អញ្ចាញ​ធ្មេញ​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​បាន​យ៉ាង​ឆាប់​រហ័ស ហើយ​​តំបន់​ដែល​ហូរ​ឈាម​​ក៏​នឹង​បិទ​ជិត​ក្នុង​រយៈពេល​ខ្លី​ដូច​គ្នា។ ដូច​នេះ ប្រសិនបើ​យើង​ថែទាំ​អនាម័យ​មាត់​ធ្មេញ​បាន​ល្អ ដោយ​ដុស​សម្អាត​ធ្មេញ​ជា​ទៀងទាត់ ក៏​ដូចជា​​ជួប​ជាមួយ​នឹង​ទន្តពេទ្យ​ជា​ប្រចាំ នោះ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​តាម​រយៈ​ទឹក​កាម​ទៅ​ក្នុង​ចរន្ត​ឈាម​របស់​យើង​​ឆ្លង​កាត់​តាម​​អញ្ចាញ​ធ្មេញ ក៏​មាន​តិច​​ផង​ដែរ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​Oral Sex, HIV and STIs

https://www.qpp.org.au/oral-sex-hiv-stis/

HIV Transmission

https://www.thewellproject.org/hiv-information/hiv-transmission

Can I acquire HIV from oral sex?

https://www.burnettfoundation.org.nz/articles/sex/can-i-contract-hiv-from-oral-sex/

កំណែ​ប្រែបច្ចុប្បន្ន

31/07/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

ជំងឺអេដស៍បន្តវិវត្តន៍ និង​ចេញប្រភេទថ្មី

មនុស្សរាប់ពាន់នាក់ ត្រៀមតេស្តសាក​វ៉ាក់សាំងជំងឺអេដស៍ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 31

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម