បញ្ហា​សុខភាព​ទាំង៧នេះ​ ​អាច​ធ្វើ​ឲ្យ​ជីវិត​លើ​គ្រែ​​ថមថយ​

    បញ្ហា​សុខភាព​ទាំង៧នេះ​ ​អាច​ធ្វើ​ឲ្យ​ជីវិត​លើ​គ្រែ​​ថមថយ​

    ការ​ខ្វះ​ចំណង់​រឿង​លើ​គ្រែ ​អាច​​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ជា​ច្រើន​ ដូច​ជា​​ការ​បាក់​ទឹក​ចិត្ត ឬ​មក​ពី​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម​។​ តាម​ពិត​​ ភាព​ស្និទ្ធស្នាល​ជាមួយ​នឹង​ដៃ​គូ​ មិន​​ត្រឹម​តែ​ជា​​តម្រូវ​ការ​​ផ្លូវ​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ពាក់ព័ន្ធ​ដល់​អារម្មណ៍​របស់​យើង​ផង​ដែរ។ ​ប្រសិន​បើ​ការ​តម្រេក​​កាម​ទាប​​​ ​វា​ធ្វើ​ឲ្យ​យើង​គ្មាន​អារម្មណ៍​ចំពោះ​រឿង​លើ​គ្រែ​​ឡើយ​។

    យោង​ទៅ​តាម​គ្រូ​ពេទ្យ​​ចិត្ត​សាស្ត្រ​ និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា​​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នៃ​ចំណង់​ផ្លូវ​ភេទ​ផង​​ដែរ​។ ឧទាហរណ៍​ ដូចជា​ការ​អស់​រដូវ​ជា​ដើម​។​

    ហេតុ​ដូច្នេះ​ហើយ​ គ្នា​យើង​​គួរតែ​ដឹង​អំពី​លក្ខខណ្ឌ​សុខភាព​ទាំង​៧​​​យ៉ាង​នេះ​ ដែល​​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ជីវិត​លើ​គ្រែ​របស់​​ ​និង​ដើម្បី​ព្យាយាម​រក​វិធី​ដោះស្រាយ​ឲ្យ​ទាន់​ពេល​វេលា​​។

    ​​. ជំងឺ​រលាក​សន្លាក់

    ការ​ឈឺចាប់​ និង​​ជំងឺ​រលាក​សន្លាក់​​ ​មាន​ការ​ពាក់​ព័ន្ធ​គ្នា​យ៉ាង​ជិត​ស្និទ្ធ។ ​ការ​ខូច​ទ្រង់​ទ្រាយ​ណាមួយ​នៃ​​ឆ្អឹង​ បង្ក​ឲ្យ​មាន​ផល​វិបាក​យ៉ាង​​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​មាន​ប្រតិបត្តិការ​លើ​គ្រែ​។​លើស​ពី​នេះ​ ​ក្បាច់​រួមភេទ​មួយ​ចំនួន ​អាច​ដាក់​សម្ពាធ​លើ​សន្លាក់​ ដែល​នាំ​ឲ្យ​កើត​​មាន​ការ​​រមួល​ក្រពើ​​ធ្ងន់ធ្ងរ​។​ ដោយសារ​តែ​បញ្ហា​នេះ​ មនុស្ស​ជាច្រើន​ចាប់ផ្ដើម​ចៀស​វាង​ការ​រួមភេទ។​

    ការ​អស់​កម្លាំង​ ​​គឺ​ជា​មូល​ហេតុ​មួយ​ទៀត​ ដែល​កើត​ឡើង​ព្រម​គ្នា​ជាមួយ​នឹង​ជំងឺ​រលាក​សន្លាក់​​​​ហើយ​ថ្នាំ​​សម្រាប់​អ្នកជំងឺ​ប្រភេទ​នេះ​ ក៏​ជះ​​ឥទ្ធិពល​ដល់​​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ​​​។ លើស​ពី​នេះ​ជំងឺ​រលាក​សន្លាក់​អាច​កាត់​បន្ថយ​​ភាព​ពត់​ពែន​នៅ​ក្នុង​រាងកាយ​​ដែល​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​លើ​ការ​រួមភេទ។​

    ចំណង់ផ្លូវភេទ

    .ជំងឺ​ទឹកនោម​ផ្អែម

    យើង​​​បាន​ដឹង​ហើយ​ថា កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​ដល់​សុខភាព​យើ​ង។​ នៅ​ពេល​​រួម​ភេទ​ ឈាម​ហូរ​ទៅ​កាន់​​សរីរាង្គ​បន្ត​ពូជ​ និង​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ។​ ប៉ុន្តែ​សរសៃ​ឈាម​ដែល​ខូច ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​លំហូរ​ឈាម​ដែល​មាន​ឥទ្ធិពល​​ក្នុង​ការ​​កាត់​បន្ថយ​នូវ​​ចំណង់​ផ្លូវ​ភេទ។

    . ការ​បាក់​ទឹក​ចិត្ត

    ​​​​​​តាម​ការ​សិក្សា​​នៅ​ក្នុង​ទស្សនាវដ្ដី​នៃ​ទំនាក់ទំនង​សង្គម​ និង​ផ្ទាល់​ខ្លួន​ បាន​បង្ហាញ​ថា ការ​បាក់​ទឹក​ចិត្ត​ និង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ដទៃ​ទៀត​ មាន​​ផល​ប៉ះពាល់​ដ៏​ខ្លាំងក្លា​ដល់​ជីវិត​លើ​គ្រែ​។

    តួយ៉ាង​ ដូចជា​ធ្វើ​ឲ្យ​យើង​បាត់​បង់​ទំនុក​ចិត្ត​​ មាន​អារម្មណ៍​ឃ្លាត​ឆ្ងាយ​ពី​ដៃគូ​ មាន​បញ្ហា​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​អំពី​ការ​រួមភេទ​ ​ស្រពិចស្រពិល​មិន​ដឹង​គួរ​ចាប់​ផ្ដើម​របៀប​ណា​ និង​បាត់​បង់​នូវ​​ចំណង់​ផ្លូវ​ភេទ​ក្នុង​ជីវិត​។

    . ជំងឺ​មហារីក

    នៅ​ពេល​ដែល​រាងកាយ​ទាំងមូល​ស្ថិត​នៅ​ក្នុង​សភាព​គ្រោះ​ថ្នាក់​ យើង​​មិន​អាច​គិត​អំពី​ការ​រួម​ភេទ​ទៀត​ឡើយ​។ លើស​ពី​នេះ​ ថ្នាំ​សម្រាប់​ជំងឺ​នេះ​ ក៏​មាន​ផល​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ​។​

    . ជំងឺ​ខូច​សរសៃប្រសាទ​ឆ្អឹងខ្នង​ និង​ខួរក្បាល

    ជំងឺ​ខូច​សរសៃ​ប្រសាទ​ឆ្អឹង​ខ្នង និង​ខួរ​ក្បាល​(MS) គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​​ជះ​ឥទ្ធិពល​ដល់​ខួរ​ក្បាល​របស់​យើង​។សម្រើប​ផ្លូវ​ភេទ​ចាប់ផ្ដើម​​នៅ​ក្នុង​ក្បាល​​ ជាមួយ​នឹង​ការ​បញ្ចេញ​អ័រម៉ូន​ជាក់លាក់​ ប៉ុន្តែ​ដោយសារ​ជំងឺ​នេះ​ សញ្ញា​​​ក៏​ត្រូវ​ឈប់​ដំណើរការ​ ដែល​ធ្វើ​ឲ្យ​​​​យើង​លែង​មាន​អារម្មណ៍​ផ្លូវ​ភេទ​ត​ទៅ​​ទៀត​។

    . ជំងឺ​បាក់ស្បាត (PTSD)

    ជំងឺ​បាក់​ស្បាត​​ កើត​ឡើ​ង​ដោយ​សារ​តែ​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ ដែល​យើង​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក។​ វា​មាន​ឱកាស​ខ្ពស់​​លើ​ការ​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​របស់​យើង​ ប្រសិន​បើ​​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​នោះ​ ទាក់​ទង​ទៅ​នឹង​រឿង​ផ្លូវ​ភេទ​។​​​

    . ជំងឺ​បេះដូង

    ដើម្បី​ដំណើរ​ការ​រឿង​លើ​គ្រែ​ឲ្យ​ដល់​ចំណុច​កំពូល​ យើង​ត្រូវ​ការ​ក្តី​​អំណត់​ខ្ពស់​ តែ​បើ​យើង​​មាន​ជំងឺ​បេះ​ដូង​វិញ​​​ នោះ​អ្នក​នឹង​មាន​អាការៈ​ញ័រ​បេះដូង​ ក៏​ដូច​ជា​ខ្វះ​ថាមពល​​នៅ​ក្នុង​​​ប្រតិបត្តិការ​រឿង​​​លើ​គ្រែ​ជា​មិន​ខាន​​។ លើស​ពី​នេះ​ ភាព​ធាត់​ជ្រុល​ Metabolic Syndrome និង​ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​បេះដូង​ ដែល​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​របស់​យើង​​បាន​ផង​​ដែរ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.healthshots.com/preventive-care/self-care/heres-everything-you-really-need-to-know-about-antibiotic-resistance/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 27/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត