១- ប្រឈមមុខជាមួយជំងឺមហារីកមាត់ស្បូន
ការព្រមានរបស់អ្នកស្រាវជ្រាវបានលើកឡើងថា ក្មេងស្រីអាចប្រឈមទ្វេដងកើតជំងឺមហារីកមាត់ស្បូន បើពួកគេឆាប់ប្រឡូកក្នុងការរួមភេទនៅវ័យក្មេង។
នៅប្រទេសអង់គ្លេស មនុស្សជាច្រើនមិនបានពិនិត្យសុខភាពនៅមន្ទីរពេទ្យទេ រហូតដល់ពួកគេមានអាយុ ២៥ឆ្នាំ ខណៈទម្រាំដល់ពេលនោះ ក្មេងស្រីៗប្រហែលបានឆ្លងមេរោគ HPV អស់រយៈពេលដប់ឆ្នាំទៅហើយ ហើយមេរោគកាមរោគនេះ គឺជាភ្នាក់ងារបង្កឲ្យកើតជាជំងឺមហារីកមាត់ស្បូន។
២- ប្រឈមបញ្ហាសតិអារម្មណ៍
បើក្មេងៗគ្រាន់តែចង់សម្រេចកាមខ្លួនឯង ឬភ្ញោចដាស់អារម្មណ៍ផ្លូវភេទ មិនមានផលប៉ះពាល់ដល់ជីវិតទៅថ្ងៃខាងមុខទេ។
ប៉ុន្តែបើគេមានបទពិសោធផ្លូវភេទ មានលក្ខណៈភ័យខ្លាចកាលពីនៅតូច ដូចជា ត្រូវបានបៀតបៀនដោយមនុស្សធំ រងការជួញដូរផ្លូវភេទ ត្រូវគេប្រមាថធ្វើឲ្យអាម៉ាស់ ឬរហូតដល់មានការចាប់រំលោភ នោះពួកគេអាចនឹងមានបញ្ហាអសមត្ថភាពផ្លូវភេទនៅថ្ងៃអនាគត។
៣- ប្រឈមមុខមានកូនទាំងវ័យក្មេង