មេជីវិតប្រុសៗមាននៅក្នុងទឹកកាម ហើយទឹកកាមផ្ទុកនៅក្នុងថង់ផ្ទុកទឹកកាមដែលនៅក្នុងពងស្វាស។ ក្នុងករណីដែលប្រុសៗបញ្ចេញទឹកកាមញឹកញាប់ ដោយការរួមភេទជាមួយដៃគូ ឬប្រើឧបករណ៍ជំនួយនោះ តើអាចប៉ះពាល់ដល់បរិមាណ និងគុណភាពមេជីវិតដែរឬទេ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មេជីវិតប្រុសៗមាននៅក្នុងទឹកកាម ហើយទឹកកាមផ្ទុកនៅក្នុងថង់ផ្ទុកទឹកកាមដែលនៅក្នុងពងស្វាស។ ក្នុងករណីដែលប្រុសៗបញ្ចេញទឹកកាមញឹកញាប់ ដោយការរួមភេទជាមួយដៃគូ ឬប្រើឧបករណ៍ជំនួយនោះ តើអាចប៉ះពាល់ដល់បរិមាណ និងគុណភាពមេជីវិតដែរឬទេ?
ចម្ងល់នេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យ កាល់ម៉ែត បកស្រាយថា មេជីវិតត្រូវការពេលវេលាសមស្របមួយដើម្បីបង្កើនចំនួន និងគុណភាពឲ្យបានល្អ ក្នុងករណីដែលប្រុសៗបង្ខំឲ្យចេញទឹកកាមរាល់ថ្ងៃ ពេលខ្លះអត់មានមេជីវិតគ្រប់គ្រាន់ទេ ឬក៏មានមេជីវិតដែរ តែមេជីវិតទាំងនោះនៅខ្ចី មិនអាចទៅបង្កកំណើតបាន។
“មេជីវិតប្រុសៗបង្កើតមក ហើយវានឹងខូចទៅវិញ ឯការទុកក្នុងពងស្វាសយូរក៏ខូចទៅវិញដែរ ប៉ុន្តែបើយើងបញ្ចេញខ្លាំងពេក ធ្វើឲ្យមេជីវិតខ្ចី ដូចទៅនឹងរបស់ដែរ បើយើងប្រើខ្លាំងពេកឆាប់ខូច”។
បើតាមការបញ្ជាក់បន្ថែមរបស់វេជ្ជបណ្ឌិត គាន់ អូន មេជីវិតប្រុសៗបញ្ចេញម្តងៗមានចំនួនរាប់សិបលាន ឯជីវិតរបស់វាអាចរស់នៅបានរយៈពេល ២-៣ ថ្ងៃ ឬយ៉ាងយូរ១អាទិត្យប៉ុណ្ណោះ។
ការបញ្ចេញទឹកកាម ២-៣ ដង/អាទិត្យ គឺជារឿងធម្មតា មិនប៉ះពាល់ដល់គុណភាពមេជីវិត ឬផែនការយកកូននោះទេ ព្រោះរយៈពេលនេះរាងកាយយើងមានពេលវេលាគ្រប់គ្រាន់ ដើម្បីផលិតមេជីវិតឲ្យបានច្រើន ថែមទាំងមានគុណភាពទៀត។
ចំពោះវិធីបង្កើនមេជីវិត ក្រៅពីការតមរួមភេទ ២-៣ថ្ងៃ យើងអាចបំប៉នចំណីអាហារ កុំស្លៀកខោរឹបអូនតូចពេក និងមិនត្រូវជក់បារី ឬផឹកគ្រឿងស្រវឹងច្រើនឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕