backup og meta

លម្អិត​​ជុំវិញ​មូលហេតុ​ភ្នែក​ឆ្លងរោគ​ ឈឺឡើង​ក្រហម រហូត​ដល់​ពិការ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ Chamnan Amrith · កែ Nov 09, 2021

    លម្អិត​​ជុំវិញ​មូលហេតុ​ភ្នែក​ឆ្លងរោគ​ ឈឺឡើង​ក្រហម រហូត​ដល់​ពិការ

    ​បញ្ហា​ឈឺ​ភ្នែក ទោះ​ស្រាល កុំ​មើល​​ស្រាល​ឲ្យ​សោះ ព្រោះ​បើ​មិន​ថែ​ទាំឲ្យ​បាន​ល្អ អាច​ឈាន​ដល់​ធ្ងន់​ធ្ងរ​ខ្លាំង ប្រឈម​ពិការ​ភ្នែក។ ចុះ​មាន​ដឹងអត់​ថា ជំងឺ​ភ្នែក​ឧស្សាហ៍​កើត ​មាន​ប៉ុន្មាន​ប្រភេទ?​ ឆ្លង​របៀប​ម៉េច? មាន​ផល​វិបាក​យ៉ាង​ណា​ខ្លះ? “Hello គ្រូពេទ្យ’ នឹងប្រាប់​ឲ្យ​ដឹង។

    ១- ធ្វើ​ម៉េច​ដឹង​ថា​ភ្នែក​យើង​ឆ្លង​ជំងឺ?

    ពេល​ភ្នែក​កើត​ជំងឺ​ឆ្លង យើង​នឹង​មាន​អារម្មណ៍​ថា​ឈឺៗ រមាស់ មាន​របស់​អី​ក្នុង​ភ្នែក ហើយ​អាច​ចេញ​ទឹក​ភ្នែក​ច្រើន មាន​អាចម៍​ភ្នែក​ពណ៌​លឿង បៃតង ឬ​ឈាម​ជា​ដើម។ ខ្លះ​ទៀត អាច​ចាញ់​ពន្លឺ ឬ​ស្រវាំង​ភ្នែក​។ បើ​ប្រទះ​អាការៈ​ទាំង​នេះ គួរ​ទៅ​រក​គ្រូពេទ្យ​ដើម្បី​ព្យាបាល។

    ផល​លំបាក​ធ្ងន់​ធ្ងរ​របស់​ជំងឺ​ភ្នែក គឺ​ធ្វើ​ឲ្យ​ខូច​ស្រទាប់​បាត​ភ្នែក (រ៉េទីន) និង​ស្នាម​សន្លាក់​នៅ​ស្រទាប់​ប្រស្រី​ភ្នែក ហើយ​ករណី​នេះ​អាច​ធ្វើ​ប៉ះពាល់​ដល់​គំហើញ​យើង​ទៀត​ផង។ ឯ​ជំងឺ​មួយ​ចំនួន ដូច​ជា ជំងឺ​ស្វាយ ក៏​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ទឹក​ដក់​បាត​ភ្នែកផងដែរ។ ជំងឺ​ភ្នែក​មួយ​ចំនួន​គ្មាន​រោគ​សញ្ញា​នោះទេ តែក៏​មិន​អាច​ព្រងើយ​កន្តើយ​បាន​ឡើយ។ ជាក់​ស្តែង​ជំងឺ​ប្រមេះ​ទឹក​ថ្លា មិន​មាន​រោគ​សញ្ញា​ទេ តែ​បើ​មិន​ព្យាបាល​ត្រឹម​ត្រូវ អាច​ធ្វើ​ឲ្យ​អត់​កូន (អា) និង​កើត​ជំងឺ​បេះ​ដូង​ផ្សេង​ទៀត។

    ជំងឺភ្នែក Hello គ្រូពេទ្យ

    អត្ថបទ​ពាក់​ព័ន្ធ៖

    • អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន
    • កូនទើប​កើត​រលាក​កញ្ចក់​ភ្នែក ម៉ាក់​ប៉ាគួរ​ធ្វើ​បែប​ណា?

    ២- មូល​ហេតុ​នាំ​ឲ្យ​ឆ្លង​ជំងឺ​ភ្នែក

    – ការ​រលាក និង​ប៉ះ​ទង្គិច៖ កត្តា​ទាំង​ពីរ​នេះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​ឆ្លង​ទៅ​លើ​ភ្នែក​បាន។ ជាក់​ស្តែង ពេល​ភ្នែក​យើង​ប៉ះ​នឹង​សារធាតុ​គីមី​ណាមួយ វា​នឹង​រមាស់ ឬ​រលាក ធ្វើ​ឲ្យ​ងាយ​បង្ក​រោគ ពិសេស​ពេល​ប្រើ​ឡេន​ដាក់​ភ្នែក (contact lenses) ខណៈ​ជំងឺ​ឆ្លង​ខ្លះ អាច​ធ្វើ​ឲ្យ​ខូច​ភ្នែក​យ៉ាង​លឿន។

    – ប្រមេះ​ទឹកថ្លា និង​ប្រមេះ​ទឹក​បាយ៖ ទោះ​បី​ជា​ជំងឺ​កាម​រោគ​ក៏​ពិត​មែន តែ​ក៏​អាច​ធ្វើ​ឲ្យ​រលាក​ស្រទាប់​ខាង​លើ​របស់​ភ្នែក​បាន​ដែរ។ យើង​អាច​ឆ្លង​ជំងឺ​ភ្នែក​ប្រភេទ​នេះ តាម​រយៈ​ការ​ប៉ះ​ពាល់​ផ្ទាល់​នឹង​ទឹក​រម្អិល​ប្រដាប់​ភេទ ឬ​ទឹក​កាម ហើយ​ញី​ភ្នែក​ក្រោយ​ពេល​ប៉ះ​ប្រដាប់​ភេទ​មាន​មេរោគ។ កូនក៏​អាច​ឆ្លង​ពី​ម៉ាក់ៗ​បាន​ដែរ ជា​ពិសេស​ពេល​សម្រាល ដោយ​ភ្នែក​កូន​បាន​ប៉ះ​ទៅ​នឹង​តំបន់​ប្រដាប់​ភេទ​ម៉ាក់ៗ។

    – ជំងឺ​រើម៖ ករណី​ឆ្លង​ជំងឺ​នេះ ស្រដៀង​នឹង​ជំងឺ​ប្រមេះ​ទឹកថ្លា និង​ប្រមេះ​ទឹក​បាយ​ដែរ។ អាច​ធ្វើ​ឲ្យ​ស្រទាប់​ភ្នែក ផុង និង​ដំបៅ នាំ​ឲ្យ​ខូច​ស្រទាប់​បាត​ភ្នែក (រ៉េទីន) និង​មើល​មិន​ច្បាស់។

    – ជំងឺរើម​ដំរី៖ ជំងឺ​នេះបង្ក​ដោយ​វីរុស​ដែល​បង្ក​ជំងឺ​អុជស្វាយ អាច​ប៉ះ​ពាល់​សរសៃ​ប្រសាទ​បញ្ជា​ភ្នែក និង​អាច​ធ្វើ​ឲ្យ​ហើម ឈឺ និង​ហៀរ​ទឹក​រងៃ​ចេញ​ពី​ក្នុង​ភ្នែក។ ជំងឺ​រើម​ប្រភេទ​នេះ ច្រើន​កើត​លើ​មនុស្ស​ចាស់​អាយុ​ចាប់​ពី ៥០ ឆ្នាំ​ឡើង។

    – រលាក​ស្រទាប់​ភ្នែក​ដោយ​សារ​បាក់តេរី និង​ផ្សិត៖ ច្រើន​បង្ក​ដោយ​បាក់​តេរី ពពួក​ផ្សិត​មាន​នៅ​លើ​ស្បែក ក្នុង​មាត់ និង​ច្រមុះ។ ជា​ធម្មតា មិន​អាច​ឆ្លង​កាត់​ស្រទាប់​ខាង​លើ​ភ្នែក​បាន​ទេ។ តែ​ចំពោះ​គ្នា​យើង​ឧស្សាហ៍​ពាក់​ឡេន ឬ​មាន​ប្រព័ន្ធ​ការ​ពារ​ចុះ​ខ្សោយ អាច​ឆ្លង​យ៉ាង​ងាយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ Chamnan Amrith · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម