home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ជំងឺ​រលាក​ត្របក​ភ្នែកបង្កឡើងដោយ​សារអ្វី? គ្រោះថ្នាក់អត់​?

ជំងឺ​រលាក​ត្របក​ភ្នែកបង្កឡើងដោយ​សារអ្វី? គ្រោះថ្នាក់អត់​?

ភ្នែក​ជា​សរីរាង្គ​សំខាន់​បំផុត​មួយ ជួយ​ឲ្យ​យើង​អាច​មើល​ឃើញ​គ្រប់​ទិដ្ឋភាព​ជុំ​វិញ​ខ្លួន ហេតុ​នេះបើ​មិន​ថែរក្សា​ឲ្យ​បាន​ល្អ នៅ​ពេល​ភ្នែក​មាន​បញ្ហា ឬ​សរីរាង្គ​ជុំ​វិញ​នោះ​ខូច​ខាត អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​គំហើញ ឬ​ពិបាក​ក្នុង​ការ​មើលបាន។ អត្ថបទ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ពី​ជំងឺ​មួយ​ប្រភេទ​ពាក់​ព័ន្ធ​នឹង​ភ្នែក ហៅ​ថា រលាក​ត្របក​ភ្នែក ដែល​ឧស្សាហ៍​កើត​ឡើង​បំផុត។ ចង់​ដឹង​ជំងឺ​នេះបង្ក​ឡើង​ដោយ​មូល​ហេតុ​អ្វី​ខ្លះ? គ្រោះ​ថ្នាក់​ប៉ុណ្ណា? អានអត្ថបទ​ខាង​ក្រោម​ដឹង​ហើយ។

១- ប្រភេទ​នៃ​ជំងឺ​រលាក​ត្របក​ភ្នែក

រលាក​​ត្របក​ភ្នែក ជា​ជំងឺ​ឧស្សាហ៍​កើត​មាន​បំផុត ហើយ​ជំងឺ​នេះ ត្រូវ​គេ​បែង​ចែក​ជា ៣ប្រភេទ មាន​ដូចជា៖

– រលាក​ត្របក​ភ្នែកខាង​មុខ៖ ប្រភេទ​ជំងឺ​នេះ សំដៅ​នៅតំបន់​ខាង​មុខ​មាន​រោម​ភ្នែក ​ត្រូវ​បាន​ប៉ះពាល់ ដែល​​បណ្ដាល​មក​ពី​បាក់តេរី​ ឬ​​វីរុស។ បើ​យើង​មាន​​ជំងឺ​រលាក​ត្របក​ភ្នែក​ខាង​មុខ ហើយ​មិន​ប្រញាប់​ព្យាបាល​នោះ បញ្ហា​​រលាក​ភ្នែក​ផ្នែក​ខាង​ក្រៅ នឹង​ទៅ​ជា​រឹង​ត្របក​ភ្នែក​ទាំង​ក្នុង​ទាំង​ក្រៅ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គំហើញ​ ក៏​ដូចជា​ខូចខាត​ដល់​ស្រទាប់​ករ​ណេ​របស់​ភ្នែក​ផង​ដែរ​ គឺ​ដោយសារ​តែ​រោម​ភ្នែក​ចាក់​ចូល​ក្នុងភ្នែក​តែ​ម្តង។

– រលាក​ត្របក​ភ្នែក​ភ្នែក​ខាង​ក្នុង៖ ការ​រលាក​ប្រភេទនេះ បណ្ដាល​មក​ពី​ការ​បាត់​បង់​មុខងារ​របស់​ក្រពេញ​មីបូមាន (Meibomian) នៅ​ត្របក​ភ្នែក ​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​ ដូចជា​ ត្របក​ភ្នែក​ឡើង​ក្រាស់ ក្រម​រច្រើន​នៅ​គល់​ត្របក​ភ្នែក ខណៈ​ពេល​ខ្លះ​ទឹក​ភ្នែក​ឡើង​ខាប់​ទៀត​ផង។ ប្រភេទ​រលាក​ខាង​ក្នុង​ ​ភាគ​ច្រើន​ទៅ​ជា​ពពែ​ភ្នែកទៀត​ផង។

– រលាក​ទាំង​ក្នុង​ទាំង​ក្រៅ៖ គឺ​ជា​ការ​រលាក​ទាំង​ផ្នែក​ខាង​ក្នុង​ និង​ខាង​ក្រៅ។

២- មូលហេតុ​រលាក​ត្របក​ភ្នែក

មូលហេតុ​នៃ​ការ​រលាក​ត្របក​ភ្នែក ​គឺ​ខុស​ៗ​គ្នា ​រលាក​ភ្នែក​ខាង​មុខ​​ត្របក​ភ្នែក​ ភាគ​ច្រើន​បណ្ដាល​មក​ពី​បាក់តេរី​ស្តាភីលូកុក ( Staphylococus )។ មេរោគ​នេះ​ ​វា​មាន​ជា​ប្រចាំ​នៅ​លើ​ស្បែក ជាធម្មតា​មិន​បង្ក​គ្រោះ​ថ្នាក់​​ទេ​ ប៉ុន្តែ​ពេល​ខ្លះ​អាច​បង្ក​ទៅ​ជា​រលាក​លើ​ត្របក​ភ្នែក។ ការ​រលាក​ភ្នែក​ខាង​មុខ​ ក៏​អាច​បង្ក​ដោយ​សារ​​ជំងឺ​រលាក​បែប​ស្បែក​ម្យ៉ាង​ហៅ​ថា (seborrhoeic dermatitis) ដែល​ជា​បញ្ហា​ស្បែក​ទៅ​ជា​ក្រាស់ ​ឡើង​ប្រេង ​រមាស់​លើ​ត្របក​ភ្នែក ​បន្ទាប់​មក​ទៀត ​អាច​ទៅ​ជា​រាំង​ស្ទះ​ក្រពេញ​មីបូមាន​ភ្នែក​តែ​ម្តង។ចំណែក​ការ​រលាក​ភ្នែក​ខាង​ក្នុង​វិញ​ ​បណ្ដាល​មក​ពី​ក្រពេញ​មីបូមាន​នេះ​ដូច​គ្នា ​វា​មាន​បញ្ហា​មុខ​ងារ​ដោយ​សារ​​ស្ទះ​ដោយ​ពពួក​កម្ទេចកំទី​ ការ​រលាក និង​បញ្ហា​ស្បែក​មួយ​ចំនួន​ដូចជា Rosacea ដែល​ធ្វើ​ឲ្យ​សរសៃឈាម​លើ​ផ្ទៃរីក​ធំ ធ្វើ​ឲ្យ​ស្បែក​មុខឡើង​​ក្រហម​ជា​ដើម​។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- រោគ​សញ្ញា​ជំងឺ​រលាក​ត្របក​ភ្នែក

នៅ​ពេល​មាន​ជំងឺ​រលាក​ត្របក​ភ្នែក យើង​​នឹង​មាន​រោគ​សញ្ញា​ដូចជា​៖

– តែង​តែ​ប៉ះពាល់​លើ​ភ្នែក​ទាំង​២​ ដែល​ធ្វើ​ឲ្យ​រលាក​ត្របក​ភ្នែក។
– រមាស់ ឡើង​ក្រហម​ភ្នែក ​និង​ត្របក​ភ្នែក​ ពេល​ខ្លះ​ធ្វើ​ឲ្យ​ក្រហាយ​ភ្នែក​ថែម​ទៀត​ផង។
– ឡើង​ព​ព្រឹម​​គ្រើម​ៗ​ រោម​ភ្នែក​ និង​ត្របក​ភ្នែក ​ឡើង​គ្រើម​ និង​មាន​ការ​រលាក។
– ភ្នែក​ឡើង​ស្អិត ​ចេញ​ទឹក​ភ្នែក​ ធ្វើ​ឲ្យ​ភ្នែក​បើក​មិន​រួច​នៅ​ពេល​ព្រឹក។
– ភ្នែក​ចាញ់​ពន្លឺ។
– មាន​ការ​ដុះ​រោម​ភ្នែក​មិន​ប្រក្រតី​ ​ធ្វើ​ឲ្យ​មាន​ការជ្រុះរោម​ភ្នែក​នៅ​ផ្នែក​ខ្លះ​ទៀត។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Blepharitis – NHS Choices. nhs.uk/conditions/Blepharitis/Pages/Introduction.aspx. Accessed in February 26, 2017.

Treatment and causes. Eyelid inflammation.  www.Patient.info/health/blepharitis-leaflet. Accessed in February 26, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត ដាញែល កែសម្រួល​ចុងក្រោយ 26/01/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត