យ៉ាងណាមិញ ក្នុងករណីដែលមានរោគសញ្ញាណាមួយខាងក្រោមនេះ គួរកុំចាំដូចទៅពិនិត្យ ព្រោះនេះជាសញ្ញាបញ្ហាភ្នែក ដែលគួរពិនិត្យឬព្យាបាល៖
បើយើងពាក់វ៉ែនតា ឬContact lenses តើគួរទៅពិនិត្យភ្នែកញឹកញាប់ប៉ុណ្ណា?
យើងអាចនឹងមានការប្រែប្រួលដឺក្រេភ្នែកជារៀងរាល់ឆ្នាំ ប៉ុន្តែជាមធ្យម គ្នាយើងផ្លាស់ប្ដូរវ៉ែនតាជារៀងរាល់ពីរឆ្នាំម្ដង។ ក្នុងករណីដែលយើងពាក់វ៉ែនតា ឬContact lensesដើម្បីកែតម្រូវបញ្ហាភ្នែក គួរទៅពិនិត្យសុខភាពភ្នែកឲ្យបានញឹកញាប់ ទើបជាការប្រសើរ។
ចំពោះកុមារ ពួកគេអាចប្រឈមនឹងការប្រែប្រួលការមើលឃើញយ៉ាងច្រើនក្នុងមួយឆ្នាំ ដូច្នេះហើយចូរនាំកូនទៅពិនិត្យសុខភាពភ្នែកតាមការណែនាំខាងលើ ដើម្បីជួយឲ្យកូនបំពេញសកម្មភាពប្រចាំថ្ងៃកាន់តែប្រសើរ។

ការពិនិត្យសុខភាពភ្នែកអាចផ្ដល់អត្ថប្រយោជន៍ផ្សេងទៀតដែរឬទេ?
ពិតណាស់ សុខភាពភ្នែកអាចបង្ហាញពីបញ្ហាសុខភាពរាងកាយទាំងមូល ដោយគ្រូពេទ្យអាចរកឃើញជំងឺជាក់លាក់មួយចំនួនដូចជា សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមួយចំនួនទៀត។ មួយវិញទៀត គ្រូពេទ្យក៏អាចយកចិត្តទុកដាក់ចំពោះជំងឺភ្នែកផ្សេងៗ ដូចជាទឹកដក់បាតភ្នែក ភ្នែកឡើងបាយ និងខូចបាតភ្នែកដោយសារជំងឺទឹកនោមផ្អែម។ល។ ដែលជំងឺទាំងនេះសុទ្ធតែអាចធ្វើឲ្យយើងពិការភ្នែក ប្រសិនបើពុំមានការព្យាបាលទាន់ពេលវេលាទេនោះ។