backup og meta

Eye Angiogram (ថត​សរសៃ​ឈាម​គ្រាប់​ភ្នែក)

និយមន័យ

១- អ្វី​ជា​ការ​ថត​សរសៃ​ឈាម​គ្រាប់​ភ្នែក?

ថត​សរសៃ​ឈាម​គ្រាប់​ភ្នែក គឺ​ជា​ទម្រង់​តេស្តបែប​វេជ្ជ​សាស្ត្រ ដោយ​ប្រើ​សារធាតុ​ពណ៌ (Fluorescent) ចាក់​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ហើយ​ពណ៌​ទាំង​នោះ​ នឹង​ដិត​ជាប់​ទៅ​នឹង​សរសៃ​ឈាម​​ក្រោយ​គ្រាប់​ភ្នែក​ ជួយ​ថត​យក​រូប​ភាព​សរសៃ​ឈាម​បាន​ច្បាស់។

តេស្ត​នេះ​ត្រូវ​គ្រូពេទ្យ​ប្រើ​ជា​ញឹកញាប់ ​ដើម្បី​គ្រប់គ្រង​ តាមដាន​ជំងឺ​ភ្នែក។ ​គ្រូពេទ្យ​អាច​សុំ​ធ្វើ​តេស្ត​នេះ​ ដើម្បី​បញ្ជាក់​រោគ​វិនិច្ឆ័យ ដើម្បី​កំណត់​ការ​ព្យាបាល​មួយ​ឲ្យ​បាន​ត្រឹមត្រូវ ឬ​តាម​ដាន​ស្ថានភាព​សរសៃ​ឈាម​ភ្នែក​ខាង​ក្រោយ។

២- ហេតុ​អ្វីចាំបាច់​ត្រូវ​ធ្វើ​តេស្ត​នេះ?

ដើម្បី​មើល​ថា​ចរន្ត​ឈាម​ហូរ​​ក្នុង​ស្រទាប់​ទាំង​២ នៅ​ក្រោយ​ភ្នែក គឺ​ស្រទាប់ ​Retina​ និង ​Choroid មាន​សភាព​ធម្មតា​ ឬ​មិន​ប្រក្រតី។ ម៉្យាង​ទៀត​អាច​ប្រើ​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ​បញ្ហា​នៅ​ក្នុង​ភ្នែក​ ឬ​កំណត់​ពី​របៀប​ព្យាបាល​ភ្នែក​ជាក់​លាក់​មួយ។

ស្វែងយល់មុនធ្វើតេស្ត

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ធ្វើ​តេស្ត?

សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ ​ពិសេស​ទើប​សម្រាល​បាន​ ៣ ខែ​ដំបូង និង​កំពុង​បំបៅ​ដោះ មិន​គួរ​ធ្វើ​តេស្ត​នេះ​ទេ ដោយ​សារ​ជាតិ​ពណ៌​ប៉ះពាល់​ដល់​បេប៊ី​ក្នុង​ផ្ទៃ និង​ជ្រាប​ចូល​ទៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​ ហេតុ​នេះ​ក្រោយ​ការ​ធ្វើ​តេស្ត​ពី ​២៤-៤៨ ​ម៉ោង​ ទើប​អាច​បំបៅ​បាន ហើយ​ថែម​ទាំង​មិន​មាន​សុវត្ថិភាព​នោះ​ទេ។ គួរ​ប្រើប្រាស់​ប្រដាប់​បូម​ទឹក​ដោះ​ បូមយក​ទឹក​ដោះ​​មាន​ជាតិ​ថ្នាំ​ចេញ​ និង​យក​ទៅ​ចាក់​ចោល​រហូត​ទាល់​តែ​មាន​សុវត្ថិភាព ​ទើប​អាច​ចាប់​ផ្ដើម​បំបៅ​អូនៗ​ជា​ថ្មី។ ក្រៅ​ពី​នេះ ​អាច​បូម​ទឹក​ដោះ​ចេញ ​និង​រក្សា​ទុក​មុន​សម្រាប់​ប៉ុន្មាន ២ថ្ងៃ មុន​ចាប់​ផ្ដើម​​ធ្វើ​តេស្ត ឬ​អាច​ប្រើ​ម្សៅ​ទឹក​ដោះ​គោ​ជំនួស​សិន។

ជាតិ​ពណ៌​ចាក់​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ​ត្រូវ​បាន​ច្រោះ​នៅ​ក្នុង​តម្រង​នោម ​និង​បញ្ចេញ​ចោល​មក​វិញ​តាម​ទឹក​នោម​អំឡុង​ពេល ​៤៨ ម៉ោង។ ហេតុនេះ​ទឹក​នោម​យើង​អាច​មាន​ពណ៌​លឿង​ខ្ចី​ ឬ​ទឹក​ក្រូច។

ជាតិ​ពណ៌​ ឈ្មោះ (Indocyanine) មាន​ពណ៌​បៃតង​ ងាយ​ស្រួល​ក្នុង​ការ​ពិនិត្យ​រក​មូលហេតុ​បង្ក​ជា​បញ្ហា​ភ្នែក ​និង​អាច​ប្រើប្រាស់​ជំនួស​សារធាតុ ​Fluorescein។ លើស​ពី​នេះ ​អាច​ឲ្យ​គ្រូពេទ្យ​មើល​ឃើញ ​តើ​សរសៃ​ឈាម​ក្រោម​ Retina ​អាច​មាន​​ដាច់​រហែក ​ឬយ៉ាង​ណា។

លទ្ធផល​ក្រោយ​ការ​ធ្វើ​តេស្ត​អាច​មាន​ការ​ពិបាក​បក​ស្រាយ​ ចំពោះ​គ្នា​យើង​ជំងឺ​មាន​ភ្នែក​ឡើង​បាយ។

ដំណើរការធ្វើតេស្ត

៤- គួរ​ត្រៀម​ខ្លួន​បែប​ណា?

ត្រូវ​តែ​មានអ្នក​មក​ជាមួយ​ដើម្បី​ជូន​អ្នក​ទៅ​ផ្ទះ​វិញ ​ព្រោះ​ការ​ធ្វើ​តេស្ត​នេះ ​នឹង​ធ្វើ​ឲ្យប្រស្រី​ភ្នែក​រីក​ធំ​ដល់​ ១២​ ម៉ោង។

ប្រាប់​ទៅ​គ្រូពេទ្យ​​រាល់​ថ្នាំ​យើង​កំពុង​ប្រើប្រាស់ ហើយ​បើ​មាន​ការ​ប្រតិកម្ម​ជាមួយ​សារធាតុ​អ៊ីយ៉ូត ​ត្រូវ​តែ​ប្រាប់​ទៅ​គ្រូពេទ្យ។ ចំពោះ​គ្នា​យើង​ពាក់​ឡេន ​ត្រូវ​ដក​ចេញ​មុន​ធ្វើ​តេស្ត។

៥- មាន​អី្វ​កើត​ឡើង​អំឡុង​ពេល​ធ្វើ​តេស្ត?

ត្រូវ​ដាក់​ថ្នាំ​ភ្នែក​​ពង្រីក​ប្រស្រី​ភ្នែក ​បន្ទាប់​មក​គ្រូពេទ្យ​ពិនិត្យ​ដោយ​ប្រើ​ម៉ាស៊ីន​មាន​បំពាក់​កាមេរ៉ា ​តម្រូវ​ឲ្យ​យើង​ដាក់​ចង្កា​ និង​ក្បាល​នៅ​ឲ្យ​ស្ងៀម​អំឡុង​ពេល​ធ្វើ​តេស្ត។

គ្រូពេទ្យ​នឹង​ផ្ដិត​យក​រូបភាព​ខាង​ក្នុង​ភ្នែក ហើយ​បន្ទាប់​ពី​ថត​រូបភាព​បាន​មួយ​ចំនួន​ ជាតិ​ពណ៌ ​Fluorescein ត្រូវ​ចាក់​ចូល​ទៅ​ក្នុង​សរសៃ​វ៉ែន​គន្លាក់​ដៃ អំឡុង​ពេល​នោះ​​កាមេរ៉ា ​នឹង​ធ្វើ​ការ​ផ្ដិត​យក​រូប​ថត​ជាតិ​ពណ៌​ឆ្លង​កាត់​សរសៃ​ឈាម​ខាង​ក្រោយ​ភ្នែក។

៦- មាន​អី្វ​កើត​ឡើង​បន្ទាប់​ពី​ធ្វើ​តេស្ត​រួច?

អាច​ស្រវាំង​ភ្នែក​​ដល់​ ១២ ​ម៉ោង ហេតុនេះ​គួរ​បើកបរ​យាន​ជំនិះ​ដោយ​ខ្លួន​ឯង​​ទេ ​ត្រូវ​តែ​មាន​អ្នកផ្សេង​ជូន​ទៅ​ផ្ទះ​វិញ។

គួរ​តែ​ពាក់​វ៉ែន​តា​ខ្មៅ​ទាល់​តែ​ប្រស្រី​ភ្នែក​ត្រលប់​មក​​ធម្មតា​វិញ ព្រោះ​ជះ​ពន្លឺ​ពី​ខាង​ក្រៅ ​និង​ពន្លឺ​ព្រះ​អាទិត្យ​ អាច​ធ្វើ​ឲ្យ​ឈឺ​ភ្នែក។

លទ្ធផល​

៧- លទ្ធផល​ក្រោយធ្វើតេស្ត

តេស្ត​នេះ​ត្រូវ​ការ​ចំណាយ​ពេល​ប្រហែល​ ៣០​នាទី ​បន្ទាប់​មក​ទើប​គ្រូពេទ្យ​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​លទ្ធផល។

សម្រាប់​ការ​ថត​សរសៃ​ឈាម​គ្រាប់​ភ្នែក៖

លទ្ធផល​ធម្មតា

– ជាតិ​ពណ៌​ហូរ​ឆ្លង​កាត់​សរសៃ​ឈាម​រ៉េទីន​យ៉ាង​រលូន។

– គ្មាន​ការ​ដាច់​រហែក ឬ​ស្ទះ​ក្នុង​តំបន់​ណា​មួយ។

លទ្ធផល​មិន​ប្រក្រតី

– ជាតិ​ពណ៌​ហូរ​ឆ្លង​កាត់​សរសៃ​ឈាម​យឺតៗ។

– លំហូរ​ជាតិ​ពណ៌​ត្រូវ​រាំង​ស្ទះ។

– ជាតិ​ពណ៌​ជ្រាប​ចេញ​ពី​សរសៃ​ឈាម។

– ជាតិ​ពណ៌​នៅ​ជុំវិញ​ជាលិកា​ភ្នែក ​ឬ​នៅ​ក្នុង Opticdisc។

លទ្ធផល​អាស្រ័យ​ទៅ​តាម​មន្ទីរ​ពិសោធន៍ ​និង​មន្ទីរ​ពេទ្យ​ កម្រិត​ធម្មតា​ជាតិ​ពណ៌​ (Fluorescein) សម្រាប់​ការ​ថត​សរសៃ​ឈាម​គ្រាប់​ភ្នែក អាច​ប្រែប្រួល ហេតុនេះ​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ បើ​មាន​ចម្ងល់​ពាក់ព័ន្ធ​លទ្ធផល​ក្រោយ​ការ​ធ្វើ​តេស្ត។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Gonorrhea. http://www.mayoclinic.org/diseases-conditions/gonorrhea/basics/definition/con-20020917. Accessed June 17, 2016.

Gonorrhea. http://www.webmd.com/sexual-conditions/guide/gonorrhea. Accessed June 17, 2016.

Gonorrhea. http://www.healthline.com/health/gonorrhea#Symptoms2. Accessed June 17, 2016.

កំណែ​ប្រែបច្ចុប្បន្ន

09/11/2021

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

Cataract Surgery (វះកាត់បកបាយភ្នែក)

Acute Conjunctivitis (ជំងឺភ្នែកក្រហម)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម