បើសិនជាយើងមានបញ្ហារលាកសន្លាក់ ការហាត់ប្រាណអាចជួយយើង៖
- គ្រប់គ្រងទម្ងន់បានល្អ
- រក្សាភាពបត់បែនរបស់សន្លាក់បានល្អ
- បង្កើនសាច់ដុំនៅជុំវិញសន្លាក់ អាចជួយជាទម្របានកាន់តែខ្លាំង
បើយើងជាមនុស្សវ័យចំណាស់ពិបាកក្នុងការធ្វើលំហាត់ប្រាណផ្សេងៗ ការដើរជាជម្រើសល្អ បំផុតក្នុងការហាត់ប្រាណរបស់មនុស្សវ័យចំណាស់។ ក្រៅពីនោះបើអាចធ្វើបាន លំហាត់ប្រាណ ដូចជាជិះកង់ និងហែលទឹក ក៏ល្អសម្រាប់សុខភាពដូចគ្នា។ ការហាត់ប្រាណដើម្បីសុខភាព ជាទូទៅមានការណែនាំថាអាចហាត់៣០នាទីក្នុងមួយថ្ងៃ ឬ១៥០នាទីក្នុងមួយសប្ដាហ៍។
៣. កាត់បន្ថយការផឹកភេសជ្ជៈកំប៉ុង
ភេសជ្ជៈមានជាតិស្ករច្រើន និងភេសជ្ជៈប៉ូវកម្លាំងជាដើម សុទ្ធតែអាចជំរុញឲ្យមានការរលាក និងឡើងទម្ងន់ ហើយក៏អាចធ្វើឲ្យមនុស្សយើងមានបញ្ហារលាកសន្លាក់រ៉ាំរ៉ៃផងដែរ។ ជំនួសឲ្យការផឹកភេសជ្ជៈទាំងនេះ យើងគួរផឹកទឹកឲ្យបានច្រើន និងគ្រប់គ្រាន់ ដែលអាចធ្វើឲ្យសន្លាក់មានដំណើរការបានល្អ។
៤. ញ៉ាំអាហារល្អចំពោះសុខភាព
វ័យយើងកាន់តែចាស់ ការញ៉ាំអាហារល្អចំពោះខុសភាពជួយការពារការឈឺសន្លាក់។ ការញ៉ាំអាហារកែច្នៃច្រើនអាចធ្វើឲ្យយើងជួបបញ្ហារលាក ឈឺចាប់ និងហើម។ នៅពេលនិយាយដល់អាហារល្អចំពោះសុខភាព គ្មានអ្វីក្រៅពីផ្លែឈើស្រស់ និងបន្លែនោះទេ។ បន្លែ និងផ្លែឈើមិនមែនល្អតែចំពោះសុខភាពទូទៅទេ តែក៏ល្អចំពោះសុខភាពសន្លាក់ផងដែរ។ មួយវិញទៀត បើយើងជាអ្នកជក់បារី ត្រូវបញ្ឈប់ការជក់បារី ព្រោះថាបារីក៏អាចបង្កបញ្ហាដល់សុខភាពសន្លាក់ដូចគ្នា។
៥. គេងឲ្យបានគ្រប់គ្រាន់
វ័យយើងកាន់តែចាស់ អាចធ្វើឲ្យយើងពិបាកគេងលក់ស្កប់ស្កល់ដែរ សម្រាប់អ្នកខ្លះ។ ការគេងមិនបានស្កប់ស្កល់នឹងធ្វើឲ្យបញ្ហាសន្លាក់កាន់តែធ្ងន់ធ្ងរ។ ការគេងបានតិចនៅពេលយប់ អាចធ្វើឲ្យកើតមានបញ្ហាធុញថប់ ការឈឺចាប់នៅសន្លាក់ក៏អាចកើតមានកាន់តែខ្លាំង ហើយការឈឺចាប់នៅសន្លាក់កាន់តែខ្លាំង អាចធ្វើឲ្យយើងដើរមិនរួចក៏មាន។
ការគេងមិនលក់ គេងមិនបានគ្រប់គ្រាន់ ធ្វើឲ្យរាងកាយកាន់តែពិបាកក្នុងការទប់ទល់នឹងការឈឺចាប់។ ចូរគេងឲ្យបានគ្រប់គ្រាន់ តាមរយៈការបិទចោលឧបករណ៍អេឡិចត្រូនិក យ៉ាងតិចមួយម៉ោងមុនចូលគេង ឬធ្វើសមាធិខ្លះៗមុនចូលគេង ដើម្បីជួយបង្កើនគុណភាពដំណេករបស់យើង។