ជំងឺឧស្សាហ៍កើតលើមនុស្សចាស់

ជំងឺ​ឧស្សាហ៍​កើត​សម្រាប់​មនុស្ស​ចាស់ – ក្រៅ​ពី​ចំណី​ចំណុក អាហារ​សម្រាប់​ចាស់ៗ ​ សុខភាព​រាងកាយមាំទាំ ល្អ ផ្នែក​សំខាន់​គឺ​យើង​ជា​កូន ជា​ចៅ ដែល​មាន​តួនាទី​មើល​ថែ​ពួក​គាត់ ត្រូវ​ស្វែងយល់​បន្ថែម​ថា​តើ​ជំងឺ​អ្វី​ខ្លះ ដែល​ចាស់ៗ​ឧស្សាហ៍​ជួប​ប្រទះ ឧស្សាហ៍​ឈឺ​ថ្កាត់ ហើយ​ត្រូវ​ដោះស្រាយ​របៀប​ម៉េច​មុន​រត់រក​ពេទ្យ

ចំណេះដឹងទូទៅ

ជំងឺឧស្សាហ៍កើតលើមនុស្សចាស់

ចាស់ៗឧស្សាហ៍ភ្លេចភ្លាំងគួរបង្កើនការចងចាំតាមវិធីណា?

វ័យកាន់តែច្រើន បញ្ហាចៀសបំផុតមួយគឺ​ខួរក្បាលឧស្សាហ៍ភ្លេចភ្លាំង។ ភ្លេចមុខភ្លេចក្រោយ​​មិនលុះដូចជា មិនដឹង​ច្រឡំ​ដៃ​ទុក​សោរនៅឯណារកមិនឃើញជាដើម ដោយសារ​​តែខួរក្បាលយើងចុះខ្សោយ។ យើងគួរ​ធ្វើបែបម៉េច​ដើម្បី​បង្កើន​​ការចងចាំឡើងវិញ? របៀបរស់នៅប្រចាំថ្ងៃ និងរបបអាហារមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាពខួរក្បាលរបស់យើង ដូច្នេះយើងត្រូវ៖ ១. កាត់បន្ថយជាតិស្ករ និងអាហារកែច្នៃ យើងគួរចៀសវាងអាហារ ឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់ដូចជា ទឹកក្រូចកំប៉ុង នំ បង្អែម។ល។ និង​អាហារ​កែច្នៃដូចជា សាច់ក្រក សាច់កំប៉ុង ប្រហិត ព្រោះអាហារទាំងនេះអាច​ធ្វើឱ្យខួរក្បាល​យើង​រលាកដែលប៉ះពាក់ដល់មុខងារខួរក្បាល និងការចងចាំរបស់យើង។ ២. ញុំាខ្លាញ់ល្អ យើងគួរញុំាខ្លាញ់ល្អ (អូមេហ្កា ៣) ដែលមានក្នុងអាហារដូចជា ប្រេងដូង ប្រេងអូលីវ គ្រាប់ផ្លែឈើ គ្រាប់​ធញ្ញជាតិ ស៊ុត ផ្លែប័រ ត្រីសាល់ម៉ុន ត្រីធូណាជាដើម ព្រោះអាស៊ីដខ្លាញ់អូមេហ្កា ៣ អាចជួយ​ឱ្យ​ជាលិកាខួរក្បាលដុះ​លូតលាស់ ជំរុញចលនាឈាមរត់ និងកាត់បន្ថយការរលាកក្នុងខួរក្បាល ។ ៣. ព្យាបាលបញ្ហាក្រពេញទីរ៉ូអ៊ីត យើងត្រូវពិនិត្យសុខភាពក្រពេញទីរ៉ូអ៊ីត ព្រោះក្រពេញទីរ៉ូអ៊ីតគ្រប់គ្រងដំណើរការមេតាបូលីស (ដំណើរ​ការ​បំប្លែងអាហារទៅជាថាមពល)។ ប្រសិន​​បើការបំប្លែងអាហាររបស់យើងលឿនពេក យើងអាច​​ច្របូកច្របល់ ហើយប្រសិនបើការបំប្លែងអាហារយឺតពេក យើងអាចអសកម្ម និង​​បាក់​ទឹក​ចិត្ត។ ការមានបញ្ហាក្រពេញទីរ៉ូអ៊ីតអាចបណ្តាល​ឱ្យយើងមានបញ្ហាក្នុងការចង​ចាំ​ដូចជា ភ្លេចភ្លាំង និងពិបាកក្នុងការ​ផ្តោត​អារម្មណ៍។ ៤. កាត់បន្ថយស្ត្រេស ការមានភាពតានតឹងយូរអង្វែងប៉ះពាល់ដល់រាងកាយ និងមុខងារខួរក្បាលរបស់យើង។ យើង​អាច​កាត់បន្ថយស្រ្តេសតាមរយៈការដកដង្ហើមវែងៗ តាំងសមាធិ ហាត់យូហ្កា ស្តាប់តន្រ្តី ឬ​សម្រាក​លំហែ​ជាដើម។ ៥. គេងឱ្យបានគ្រប់គ្រាន់ តាមការ​សិក្សាបាន​បង្ហាញ​ថា […]

ស្វែងរក ជំងឺឧស្សាហ៍កើតលើមនុស្សចាស់

ជំងឺឧស្សាហ៍កើតលើមនុស្សចាស់

ហេតុអ្វីមនុស្ស​វ័យចំណាស់ច្រើនមាន​បញ្ហារមាស់ស្បែក?

រមាស់​ស្បែក​ធ្វើឲ្យ​យើង​មានជា​អារម្មណ៍​មិន​ល្អនោះទេ​ ព្រោះថា​យើង​​តែង​តែ​ត្រូវ​ការ​អេះ​ជានិច្ច។ បញ្ហា​រមាស់​អាច​កើត​ឡើង​ដោយ​សារ​តែ​ជំងឺ​ស្បែក ឬ​ជំងឺ​ដែល​មិន​កើត​លើ​​ស្បែក។ រមាស់​ស្បែក​អាច​កើត​ដោយ​សារ​តែ​បញ្ហា​ស្បែក ជំងឺ​លើ​ប្រព័ន្ធ​ចរន្ត​ឈាម ប្រព័ន្ធ​សរសៃ​ប្រសាទ និង​ជំងឺ​ផ្សេងៗ​ទៀត។ បញ្ហា​នេះ​ជា​រឿង​ដែល​កើត​ឡើង​ញឹកញាប់​ចំពោះ​អ្នក​ជំងឺ​មាន​វ័យ​ចំណាស់ ។ រមាស់​ស្បែក​ចំពោះ​មនុស្ស​ចាស់​អាច​កំណត់​បាន​ថា​ជា​ជំងឺ pruritus រ៉ាំរ៉ៃ កើតលើ​មនុស្ស​ចាប់​ពី​អាយុ ៦៥​ឆ្នាំ​ឡើងទៅ​។ ស្បែក​ដូច​ទៅ​នឹង​សរីរាង្គ​ដទៃ​ទៀត​ដែរ គឺ​​នឹង​ប្រែប្រួល​ស្រប​តាម​ពេល​វេលា។ ស្ទើរ​តែ​គ្រប់​ផ្នែក​នៃ​ធម្មជាតិ​របស់​ស្បែក នឹង​ត្រូវ​រង​ការ​ខូច​ខាត​ដោយ​សារ​តែ​ពេល​វេលា។ សមត្ថភាព​បង្កើត​ឡើង​វិញ​ដោយ​ខ្លួន​ឯង​របស់​ស្រទាប់​ខាង​លើ​ស្បែក ដែល​ជា​របាំង​ការពារ​​​មាន​មុខងារ​សំខាន់​នោះ ត្រូវ​បាន​ខូច​ដោយ​សារ​តែ​ការ​វិវត្ត​របស់​អាយុកាន់តែច្រើន​។ សារធាតុ​កូឡាជែន (Collagenous) សាំញ៉ាំ​ដែល​នៅ​ខាង​ក្រៅ កោសិកា​ស្ថិត​នៅ​ស្រទាប់​ក្រោម​ស្បែក (Dermal level) ដែល​ជា​កន្លែង​ផ្ដល់​ឲ្យ​កម្លាំង​និង​ការ​ជា​សះ​ស្បើយ​ឆាប់​រហ័ស​នោះ​ចាប់​ផ្ដើម​ខូច​ខាត​បន្តិច​ម្ដង​ៗ ដែល​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខងារ​របស់​ស្បែក​ និង​កោសិកា​របស់​ស្បែក។ ការវិវត្តរបស់​ស្បែក​ដោយ​សារ​តែ​អាយុ គឺ​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ស្បែក​ផុយស្រួយ​ដោយ​សារ​តែ​អាយុ និង​ជំងឺ​ស្បែក​។ អត្ថបទពាក់ព័ន្ធ៖ បើស្បែកស្ងួត​គ្មាន​ជាតិ សាកញ៉ាំរបស់​ទាំងនេះ អស់បារម្ភ! ឲ្យ​តែ​នៅ​ស្រឡាញ់​ស្បែក ចាស់បន្តិច​​ក៏​មាន​វិធីជួយបាន ខែត្រជាក់ ស្បែកឡើងស្ងួត! នេះមូលហេតុបង្ក និងវិធីដោះស្រាយ ១- អាយុ​ច្រើន​និង​បញ្ហា​រមាស់​ស្បែក ភាព​ចាស់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមាសធាតុ​សំខាន់​បី​ដែល​នាំ​ឲ្យ​រមាស់​ស្បែក។ សារធាតុ​ទាំង​នោះ​រួម​មាន Epidermis ប្រព័ន្ធ​ភាព​ស៊ាំ និង​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ដោយ​សារ​តែ​វ័យ​កាន់​តែ​ចាស់​ទៅ ភាព​ខុស​ប្លែក​ជា​ច្រើន​​បង្ក​​ឲ្យ​ធ្លាក់​ចុះ​ផ្ទៃ​នៃ​ការ​ផលិត​ជាតិ​ខ្លាញ់ ដែល​រក្សា​របាំង​ខាង​លើ​ស្បែក (Epidermal barrier)។ ចាប់​ផ្ដើម​ពី​អាយុ ៥៥​ឆ្នាំ​ទៅ កម្រិត pH របស់​ស្រទាប់​ស្បែក Epidermis […]


ជំងឺឧស្សាហ៍កើតលើមនុស្សចាស់

នៅផ្ទះយូរ ស្រីៗមិនត្រូវធ្វើរឿងប៉ុន្មាននេះទេ ប្រយ័ត្នបាក់សម្រស់!

អ្នក​ណាៗ​ក៏​ដូច​គ្នា​ដែរ ឲ្យ​តែ​នៅ​ផ្ទះ​យូរ​ដឹង​តែ​ធុញ អផ្សុក នឹក​រក​អី​ធ្វើ​មិន​បាន ជា​ហេតុ​ធ្វើ​ឲ្យ​ចាប់​ផ្តើម​មាន​ទម្លាប់​មិន​ល្អ​ខ្លះ​កើត​ឡើង​ដូច​ជា ខ្ជិល លែង​ខ្វល់​ពី​សុខភាព លែង​ខ្វល់​ពី​រូបរាង។ ជាពិសេស ​ស្រីៗ បើ​នៅ​ផ្ទះ​មាន​ធ្វើ​រឿង​ប៉ុន្មាន​នេះ​ញឹក​ញាប់ ប្រយ័ត្ន​បាក់​សម្រស់​លែង​ស្អាត។ ១.ញាំ​មិន​ឈប់ ភាគ​ច្រើន​ឲ្យ​តែ​មាន​ពេល​នៅ​ផ្ទះ​យូរ មិន​ថា​ស្រី ឬ​ប្រុស​ទេ គឺ​មាន​ទម្លាប់ញ៉ាំមិន​ចេះ​ឈប់ ព្រោះ​អផ្សុក​មិន​ដឹង​ធ្វើ​អ្វី។ ទម្លាប់​នេះ មិន​ត្រឹម​តែ​មិន​ល្អ​ចំពោះ​សុខភាព​ទេ វា​អាច​ធ្វើ​ឲ្យខូច​រាង លើស​ទម្ងន់​លែង​ស្អាត​បាន។ ២.គេង​យប់​ជ្រៅ ស្រីៗ​ភាគ​ច្រើន​ងប់ងល់​ណាស់​នឹង​រឿង​ភាគ​នានា អ្នក​ខ្លះ​មើល​តាំង​ពី​ថ្ងៃ​រហូត​ដល់​យប់​ងងឹត​មិន​ព្រម​គេង​តែម្តង។ ការ​គេង​យប់​ជ្រៅ ឬ​គេង​មិន​បាន​គ្រប់​គ្រាន់​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​សុខភាព​ទូទៅ ។ មិន​តែ​ប៉ុណ្ណោះ ចំពោះ​ស្រីៗវិញ វា​អាច​បណ្តាល​ឲ្យ​ឆាប់​ចាស់ ភ្នែក​ខ្មៅ ស្លក់​មុខ​បាក់​សម្រស់​អស់។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗដឹងវិធីទាំងនេះ ទោះក្តៅយ៉ាងណាមិនបារម្ភខ្លាចខូចស្បែកដែរ! ប្រការគួរ និងមិនគួរធ្វើ អំឡុងអាកាសធាតុក្តៅខ្លាំង ៣.មិន​ហាត់​ប្រាណ ការ​ហាត់​ប្រាណ មាន​សារៈ​សំខាន់​ចំពោះ​សុខភាព​សម្រាប់​មនុស្ស​គ្រប់​រូប។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹងថា បើ​មិន​ហាត់​ប្រាណ​ទេ អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ស្រ្តេស គ្មាន​កម្លាំង​កំហែង ពុក​ឆ្អឹង រាងកាយ​មិន​រឹង​មាំ​ជាដើម។ ៤.លែងខ្វល់ពីសម្រស់ មាន​នារីៗ​មួយ​ចំនួន​ឲ្យ​តែ​នៅ​ក្នុង​ផ្ទះ​គឺ​មិន​ខ្វល់​ពី​រូបរាង​ខ្លួន​ឯង​តែ​ម្តង គឺ​ថា​មិន​ហាត់​ប្រាណ ថែ​ទាំស្បែក​រាងកាយ ឬ​ស្បែក​មុខ​។ល។ ទោះ​នៅ​ផ្ទះ​ក៏​ដោយ​ក៏ត្រូវ​លាប​ឡេ ឬ​គ្រីម​ដែល​ជួយ​ចិញ្ចឹម​ស្បែក ដើម្បី​ការពារ​ស្បែក​មិន​ឲ្យ​ស្ងួត ប្រើ​សេរ៉ូម​ចិញ្ចឺម​ស្បែក​មុខ​នានា ដើម្បី​ផ្តល់​សំណើម​ឲ្យ​មុខ​ភ្លឺរលោង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ អ្នកមានបញ្ហាស្នាមមុនលើផ្ទៃមុខ គួរស្វែងយល់វិធីព្យាបាលទាំងនេះ គន្លឹះងាយៗ ៥ យ៉ាងអាចជួយឲ្យស្បែករលោង អនុវត្តទម្លាប់ងាយៗទាំងនេះជួយសម្រកក្បាលពោះបានឆាប់រហ័ស លែងបារម្ភរឿងកើតអាចម៍រុយលើខ្នងដៃ ក្រោយដឹងវិធីការពារ […]


ជំងឺឧស្សាហ៍កើតលើមនុស្សចាស់

ហេតុអ្វីពេលចាស់ទៅ ស្ដាប់មិនសូវឮច្បាស់ល្អ?

យើង​តែង​សង្កេត​ឃើញ​ថា​មនុស្ស​ចាស់​ៗ​ ការ​ស្ដាប់​លែង​សូវ​ច្បាស់ ឬ​ត្រូវ​និយាយ​ដដែល​ៗ​ទើប​ដឹង​រឿង។ បញ្ហា​ត្រចៀក​លែង​រវៀសរវៃ​របស់​មនុស្ស​ចាស់​នេះ ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត ហម សីលា ថា​អាច​មកពី​កត្តា​វ័យ និង​មាន​បញ្ហា​ផ្សេង​ទៀត។ គ្រូពេទ្យ​ឯកទេស​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​បន្ត​ទៀត​ថា ការ​ស្ដាប់​លែង​សូវ​ឮ​ដូច​មុន​របស់​មនុស្ស​ចាស់​មាន​កត្តា​ជាច្រើន​ដូចជា៖ ១- មនុស្ស​កាន់តែ​ចាស់ ​ក្រដាស​ត្រចៀក​លែង​រំ​ញ័រ​ដូច​មុន ២- កូន​ឆ្អឹង​ត្រចៀក​ចាប់ផ្ដើម​ថយ​ចុះ​រំញ័រ​ដូច​គ្នា ៣- ត្រចៀក​ផ្នែក​ខាង​ក្នុង (Cochlea) កន្លែង​ទទួល​ ការ​ស្ដាប់​ក៏​ថយ​ចុះ​ដូចគ្នា ព្រោះ​កន្លែង​នោះ​មាន​សរសៃ​ប្រសាទ​មួយ​ដែល​បញ្ជូន​ទៅ​ខួរក្បាល។ អត្ថបទពាក់ព័ន្ធ៖ បើមានសត្វល្អិតចូលត្រចៀកកូន ម៉ាក់ប៉ាគួរធ្វើបែបនេះ ទោះ​ជា​យ៉ាង​ណា​លោក​​វេជ្ជបណ្ឌិតថា ទាំង​នេះ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ ព្រោះ​ពេល​ខ្លះ​អ្នក​ត្រចៀក​ធ្ងន់​អាច​បណ្តាល​មក​ពី​ការ​​រង​ផល​ប៉ះពាល់​មួយ​ចំនួន​តាំងពី​នៅ​ក្មេង ឬ​ការ​រលាក​ត្រចៀក ថ្លង់​ពី​កំណើត ឬអាច​មក​ពី​ជំងឺ។ លោក​វេជ្ជបណ្ឌិត ហម សីលា បាន​បញ្ជាក់​ទៀត​ថា មនុស្ស​ចាស់​ខ្លះ ក៏​នៅតែ​មាន​ការ​ស្ដាប់​ល្អ​ដដែល គ្រាន់តែ​​ភាគ​តិច​ប៉ុណ្ណោះ។ វេជ្ជបណ្ឌិត​ខាងលើ​ក៏​បាន​ណែនាំ​ថា ​ពេល​មាន​​បញ្ហា​​ត្រចៀក យើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ​ចៀសវាង​ការ​ឆ្កឹះ ត្បារ និង​ធ្វើអ្វី​ទៅ​ក្នុង​ត្រចៀក​ដោយ​ចិត្ត​ឯង ព្រោះ​អាច​នាំឲ្យ​ឈឺចាប់ ឬស្ដាប់​លែង​ឮ​តែម្ដង។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺឧស្សាហ៍កើតលើមនុស្សចាស់

មើល​ឲ្យ​ហើយ! ពេលចាស់​ទៅ​ ក្នុង​ខ្លួន​យើង​ប្រែប្រួល​ម៉េចខ្លះ?

អាយុ​កាន់​តែច្រើន ប្រព័ន្ធ​ភាពស៊ាំ ឆ្អឹង សាច់ដុំ ការចងចាំ មុខងារ​មួយ​ចំនួន​ទៀត កាន់​តែ​ខ្សោយ ហើយ​នេះ​ជា​រឿង​ធម្មជាតិ។ ពេល​រាងកាយ​ចាប់​ផ្ដើម​ទ្រុឌ​ទ្រោម​ចុះ​ថមថយ ជា​ហេតុដែល​មាន​រោគ និង​ជំងឺ​ ងាយ​នឹងចូល​លុកលុយ​។ ខាង​ក្រោម​នេះ ជាចំណុច​សំខាន់ៗ​ដែល​​ខាង​ក្នុង​រាងកាយ​យើងប្រែប្រួល ពេល​ចាស់​ទៅ ហើយ​អាច​ប៉ះពាល់​កម្រិត​ណា។ ១- ផ្នែកខាងក្នុងសំខាន់ៗប្រែប្រួល - ប្រព័ន្ធ​បេះដូង​សរសៃ​ឈាម កាន់​តែចាស់ កាន់​តែ​ងាយ​មាន​អត្រា​ចង្វាក់​បេះដូង (ជីពចរ) ទាប ខណៈ​បេះដូង​​អាច​នឹង​ប្រែ​​កាន់​តែ​ធំ​ឡើង​ ដោយសារ​សរសៃ​ឈាម និង​សរសៃ​អាកទែ​ កាន់​តែ​រឹង​ជាងមុន។ អាច​ពិបាក​ឲ្យ​ឈាម​ធ្វើ​ហូរ បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ (ជំងឺលើសឈាម) និង​បញ្ហា​បេះដូង​សរសៃ​ឈាម​ដទៃ​ផ្សេង​ទៀត។ - សន្លាក់ឆ្អឹង និង​សាច់ដុំ បន្ទាប់​ពី​ធ្វើ​ការ​ជា​ច្រើន​ឆ្នាំ​មក ឆ្អឹង​អាច​ខ្សោយ ហើយ​រួញ​តូច​ ដែលទាក់ទង​នឹង​ទំហំ និង​កំហាប់ឆ្អឹង។ នេះ​មាន​ន័យ​ថា សកម្មភាព​រាងកាយ​​ខ្លាំងៗ ​អាច​ធ្វើ​ឲ្យ​ឆ្អឹង​ឈឺចាប់ ឬ​រង​របួស​បាន​ដោយ​ងាយ។ ​មនុស្សចាស់​ថែម​ទាំង​អាច​ប្រែ​ជា​ទាប​ជាង​មុន​ទៀត​ផង។ ​ឯ​សាច់​ដុំ​​កាន់​តែ​មិន​សូវ​ងាយ​បត់​បែន​បាន​ស្រួល និង​មិន​សូវ​ខ្លាំង បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​ទប់​លំនឹង​ដង​ខ្លួន និង​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ។ - ប្រព័ន្ធរំលាយអាហារ ជំងឺ​ទល់​លាមក ​ជា​អ្វី​ដែល​ឃើញ​មាន​ញឹកញាប់​ជា​ធម្មតា​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​អ្នក​វ័យ​កាន់​តែ​ជ្រេ ហើយ​មាន​ហេតុផល​យ៉ាង​ច្រើន ដូចជា​ របប​អាហារ​មាន​ជាតិ​កាក​សរសៃ​ទាប ញ៉ាំទឹកតិច អត់​ធ្វើលំហាត់​ប្រាណ ជំងឺ​ទឹក​នោម​ផ្អែម និង​ប្រជុំ​រោគ​សញ្ញា​ពោះវៀន​ខ្សោយ។ ថ្នាំខ្លះ ក៏​អាច​ជា​បុព្វហេតុ​នៃ​ជំងឺ​ទល់​លាមកដែរ ដូចជា ថ្នាំ​បញ្ចុះ​ទឹក​នោម និង​ថ្នាំបំពេញ​បន្ថែម​ជាតិ​ដែក។ - ប្លោក​នោម និង​ផ្លូវ​នោម មនុស្ស​ចាស់​តាម​ធម្មតា ​ប្រឈម​ការ​លំបាក​ទាក់ទង​នឹង​ការ​នោម ហើយ​សភាព​វេជ្ជសាស្ត្រ​មួយ​ចំនួន​ អាច​ជា​កត្តា​ចូលរួម​ចំណែក។ ជាក់ស្ដែង ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ជំងឺ​ទឹក​នោម​ផ្អែម និង​ភាព​មិន​អាច​គ្រប់គ្រង​​បន្ទោ​បង់​បាន។ - ប្រព័ន្ធការចងចាំ កាន់​តែ​ចាស់​ កាន់​តែ​ភ្លេច […]


ជំងឺឧស្សាហ៍កើតលើមនុស្សចាស់

ប្រយ័ត្នគ្រោះថ្នាក់​​! បើ​ចាស់ៗ ចេញ​សញ្ញានេះ កុំព្រងើយ​​

វ័យ​ចាស់ (អាយុ​ល្បាក់ ៦០ឡើង​ទៅ) ពិត​ជា​ត្រូវ​ការ ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់ ជា​ពិសេស ប្រសិន​បើ​លេច​ចេញ​សញ្ញា​ខុស​ប្រក្រតី គួរ​ឲ្យ​សង្ស័យ​មួយ​ចំនួន។ កុំ​ចេះ​តែ​មិន​អី បើ​មាន​ចាស់ៗ ក្នុង​គ្រួសារ ជា​ពិសេស​ប៉ាម៉ាក់ ឬ​យាយតា នៅ​ផ្ទះ មាន​អី​មិន​ស្រួល។ បញ្ហា​ខ្លះ អាច​ឈាន​ដល់​ពិការភាព ឬ​ស្លាប់​បាន។ ហេតុ​នេះ​ហើយ សូម​តាម​ឃ្លាំ​មើល​រោគសញ្ញា​ដូច​ត​ទៅ​នេះ​ដែល​ត្រូវ​ការ​ការពិនិត្យ​សុខភាព​ភ្លាមៗ ឬ​ជា​ប្រចាំ​ទៀងទាត់​ជាមួយ​វេជ្ជបណ្ឌិត។ អ្វី​ដែល​គួរ​ធ្វើ​គឺ គួរ​មាន​លេខ​ទូរសព្ទ ពេទ្យ​ដែល​ជឿទុក​ចិត្ត​បាន ក្នុង​ករណី​បន្ទាន់ ឬ​សួរនាំ​ ប្រឹក្សា​បន្ថែម។ ១- #ដកដង្ហើមបែបដង្ហក់ ក្រៅ​ពី​គាំង​បេះដូង ការ​ឈឺ​ទ្រូង​ក៏​ជា​រោគសញ្ញា​ឲ្យ​ដឹង​ហេតុ​ផង​ដែរ។ មនុស្ស​ចាស់​ម្នាក់ៗ​មាន​រោគសញ្ញា​ខុស​ប្លែកៗគ្នា។ ឧទាហរណ៍ ប្រសិន​បើ​ពិបាក​ដក​ដង្ហើម​បន្ទាប់​ពី​ដើរ​បាន​រយៈពេល​ខ្លី វា​អាច​ជា​រោគ​សញ្ញា​ដំណាក់កាល​ដំបូង​​នៃ ការ​ស្ទះ​ដោយ​ភាគ ឬ​ទាំង​ស្រុង​នៃ​សរសៃ​អាកទែ​ដែល​ដឹកនាំ​ឈាម​ទៅ​កាន់​បេះដូង ឬ​ភាសា​ពេទ្យ​ហៅ​ថា Coronary ischemia។ ​បើ ជួប​ប្រទះ​នូវ​ការ​ហត់​ដង្ហក់​រ៉ាំរ៉ៃ ឬ​ខុស​ធម្មតា​សូម​ទៅ​ជួប​វេជ្ជបណ្ឌិត​ភ្លាម។ ក្នុង​ករណី​ដែល​​ កើត​ ​រោគសញ្ញា​បន្ថែម​ណាមួយ​ដូចជា​សម្ពាធ ឬ​តឹង​នៅ​ក្នុង​ទ្រូង​ ដង្ហក់ ឬ​វិលមុខ សូម​ស្វះស្វែង​រក​ការ​ថែទាំ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ។ ២- #ធេងធោងវិលមុខ បើ​នៅ​សុខៗ​ស្រាប់​តែ​ វិល​មុខ​ខ្លាំង​ ធេងធោង ឈរ​មិន​នឹង​ នោះ​វា​អាច​នឹង​ជា​សញ្ញា​នៃ​ជំងឺ​ស្ទះ/ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល (Stroke)។ តាមដាន​ឲ្យ​ជាប់ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស