backup og meta

អ្នកជំនាញ​ព្រមានថា អ្នកកើតជំងឺវង្វេងអាចកើនបីដងនៅឆ្នាំ២០៥០

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 11, 2022

    អ្នកជំនាញ​ព្រមានថា អ្នកកើតជំងឺវង្វេងអាចកើនបីដងនៅឆ្នាំ២០៥០

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើក​ឡើង​ថា​ត្រឹម​ឆ្នាំ​២០៥០ ចំនួន​អ្នកកើត​ជំងឺ​វង្វេង​(Dementia ) អាច​កើន​ឡើង​បី​ដង​ ពី ៥៧លាន​នាក់​ក្នុង​ឆ្នាំ​២០១៩ ទៅ​ដល់​ជាង​ ១៥៧​លាន​នាក់​នៅ​ឆ្នាំ​២០៥០​។

    សារព័ត៌មាន​ BBC បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២២ ដោយ​បាន​ដក​ស្រង់​ការ​សិក្សា​របស់​អ្នក​ជំនាញ​ថា ការ​កើន​ឡើង​នេះ ​កើត​ចេញ​ពី​ចំនួន​ប្រ​ជា​ពល​រដ្ឋ​ពិភព​លោក​កើន​ឡើង និង​កត្តា​មនុស្ស​វ័យ​ចំណាស់​ក៏​កាន់​តែ​ច្រើន​ដែរ។ ដូច​គ្នា​ដែរ កត្តា​ធាត់ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​ជក់​បារី ក៏​ជា​កត្តា​ធ្វើ​ឲ្យ​មាន​ជំងឺ​នេះ​ផង​ដែរ​។

    ការ​សិក្សា​នេះ​ធ្វើ​ឡើង​លើ​មនុស្ស​នៅ​ ១៥០​ប្រទេស​ផ្សេង​គ្នា ក្នុង​គោល​បំណង​ផ្ដល់​ជា​គំនិត​ដល់​រដ្ឋាភិបាល​ដើម្បី​ជួយ​គាំទ្រ ឬ​មាន​វិធានការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ។

    ជំងឺវង្វេងវង្វាន់

    ជំងឺ​វង្វេង​ជា​មូលហេតុ​ធំ​ទី​ប្រាំពីរ​បង្ក​ឲ្យ​មនុស្ស​ស្លាប់​នៅ​ទូទាំង​ពិភព​លោក ហើយ​ក៏​ជា​មូល​ហេតុ​ចម្បង​មួយ​ធ្វើ​ឲ្យ​មនុស្ស​មាន​ពិការភាព និង​ត្រូវ​ការ​អ្នក​មើល​ថែ​ ក្នុង​ចំណោម​មនុស្ស​វ័យ​ចំណាស់​ជា​ច្រើន​ទៀត​។​

    ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​អ្នក​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា​ ត្រូវ​មាន​កម្មវិធី​លើក​​ទឹក​ចិត្ត​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ទទួល​បាន​របប​អាហារ​ល្អ​ចំពោះ​សុខ​ភាព ឈប់​ជក់​បារី ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ និង​ទទួល​បាន​ការ​អប់​រំ​កាន់​តែ​ប្រសើរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jan 11, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម