home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាស៊ីដ និងស្ករ ក្នុង​ផ្លែក្រូច​អាចធ្វើឲ្យខូចធ្មេញ ធ្វើម៉េចល្អ?​​

អាស៊ីដ និងស្ករ ក្នុង​ផ្លែក្រូច​អាចធ្វើឲ្យខូចធ្មេញ ធ្វើម៉េចល្អ?​​

គ្នា​យើង​ប្រហែល​ជា​មិន​សូវ​គិត​ដល់​ទេ​ថា​ក្រូច​អាច​ធ្វើ​ឲ្យ​ធ្មេញ​យើង​មាន​បញ្ហា​បាន​។ ក្រូច​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់ និង​សម្បូរ​ទៅ​ដោយ​វីតាមីន​ C នោះ​ទេ តែ​វា​ក៏​មាន​ផ្ទុក​អាស៊ីដ និង​ស្ករ​ផង​ដែរ​។ អាស៊ីដ និង​ស្ករ​នេះ​ហើយ​ ដែល​អាច​បង្ក​ជា​បញ្ហា​ដល់​ធ្មេញ​យើង​បាន​។

១. ញ៉ាំ​ក្រូច​ប៉ះពាល់​ធ្មេញ​បែប​ណា?​

​ស្ករ៖ ​នៅ​ពេល​ដែល​យើង​ដឹង​ថា​ក្រូច​ជា​ផ្លែ​ឈើ​ល្អ​ចំពោះ​សុខភាព ក្រូច​ក៏​អាច​ធ្វើ​ឲ្យ​ធ្មេញ​យើង​មាន​បញ្ហា​ដែរ​។ មូល​ហេតុ​ទី​មួយ​គឺ ថា​ក្រូច​មាន​ផ្ទុក​កម្រិត​ជាតិ​​ស្ករ​ខ្ពស់។ ក្រូច​មួយ​ផ្លែ​ទម្ងន់​ប្រហែល​១០០ក្រាម មាន​ផ្ទុក​ជាតិ​ស្ករ​ប្រហែល​៩​ក្រាម​។

អាស៊ីដ៖ ស្ករ​គ្រាន់​តែ​ជាមួយ​ផ្នែក​មួយ​នៃ​បញ្ហា​ប៉ុណ្ណោះ អាស៊ីដ​គឺ​ជា​រឿង​មួយ​ទៀត​។ ផ្លែ​ក្រូច​មាន​អាស៊ីដ​ច្រើន និង​មាន​កម្រិត​pH​ចន្លោះ​ពី៣,៧​ទៅ​៤,៣។ អាស៊ីដ​ក្នុង​ផ្លែ​ក្រូច​អាច​ធ្វើ​ឲ្យ​កាចា​ធ្មេញ ដែល​ជា​ស្រទាប់​ការពារ​ធ្មេញ​ខាងក្រៅ សឹក​រេច​រឹល​បាន​​​។ ពេល​កាចាធ្មេញ​សឹក​ អាច​ធ្វើ​ឲ្យ​យើង​ស្រៀវ​ធ្មេញ និង​ពុក​ធ្មេញ​ដែរ​។​

ទឹកក្រូចស្រស់

ញ៉ាំក្រូច២. វិធី​ញ៉ាំ​ក្រូច​ប្រកប​ដោយ​សុវត្ថិភាព​

​​ពេល​យើង​ញ៉ាំ​ផ្លែ​ក្រូច ពិត​ណាស់​ជាតិ​ស្ករ និង​អាស៊ីដ នឹង​នៅ​ជាប់​ធ្មេញ​​របស់​យើង។ ដូច​នេះ ដើម្បី​កុំ​ឲ្យ​អាស៊ីដ និង​ស្ករ​បាន​ពី​ក្រូច​បំផ្លាញ​ធ្មេញ​ ​យើង​គួរ​៖

ផឹក​ទឹក៖ យើង​គួរ​តែ​ញ៉ាំ​ទឹក​បន្តិច​បន្ទាប់​ពី​ញ៉ាំ​ក្រូច​ហើយ​។ ទឹក​អាច​ជួយ​បន្សាប​កម្រិត​pH ដែល​មានន័យ​ថា​វា​អាច​ជួយ​បន្សាប​អាស៊ីដ​របស់​ផ្លែ​ក្រូច​ជាប់​នៅ​ក្នុង​មាត់​របស់​យើង​។

កុំ​​​ដុស​ធ្មេញ​ភ្លាមៗ៖ គ្នា​យើង​ប្រ​ហែល​ជា​អាច​គិត​ថា​ ក្រោយ​ញ៉ាំ​ផ្លែ​ក្រូច​ហើយ គួរ​ទៅ​ដុស​ធ្មេញ ដើម្បី​កម្ចាត់​ជាតិ​ស្ករ​ជាប់​ធ្មេញ។ តែ​ការ​ពិត​មិន​ដូច្នោះ​ទេ ការ​ដុស​ធ្មេញ​ភ្លាម​ៗ បន្ទាប់​ពី​ញ៉ាំ​ផ្លែ​ក្រូច មិន​មែន​ជាំ​គំនិត​ល្អ​នោះ​ទេ​ ព្រោះ​ថា​ផ្លែ​ក្រូច​មាន​ជាតិ​អាស៊ីដ​។ អាស៊ីដ​របស់​ផ្លែ​ក្រូច​ដែល​យើង​ញ៉ាំ​នឹង​ធ្វើ​ឲ្យ​កាចាធ្មេញ​ទន់ អាច​ដល់​រយៈពេល​មួយ​ម៉ោង​ឯណោះ។ បើ​សិន​ជា​យើង​ដុស​ធ្មេញ​ពេល​កាចាធ្មេញ​កំពុង​តែ​នៅ​ទន់​ យើង​អាច​ធ្វើ​ឲ្យ​ខូច​កាចាធ្មេញ​បាន​។ ដូច​នេះ ក្រោយ​ពី​ញ៉ាំ​ក្រូច​ហើយ គួរ​រង់ចាំ​ប្រហែល​មួយ​ម៉ោង​សិន​ ចាំ​ដុស​សម្អាត​ធ្មេញ​។

៣. ប្រយោជន៍​របស់​ផ្លែ​ក្រូច

ដើម្បី​ញ៉ាំ​ក្រូច​ ហើយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្មេញ​ យើង​គួរ​អនុវត្ត​ដូច​បាន​រៀប​រាប់​ខាង​លើ។ យើង​មិន​អាច​រំលង​ក្រូច​ពី​ក្នុង​របប​អាហារ​បាន​ទេ ព្រោះ​ថា​ក្រូច​មាន​ផ្ទុក​វីតាមីន និង​រ៉ែ​សំខាន់​មួយ​ចំនួន ផ្ដល់​ប្រយោជន៍​ដល់​សុខភាព​ធ្មេញ​ និង​អញ្ចាញ​ដែរ​។ ដូច​ជា​វីតាមីន C នៅ​ក្នុង​ផ្លែ​ក្រូច ជា​អ្វី​ដែល​រាង​កាយ​យើង​ត្រូវ​ការ ដើម្បី​ភ្ជាប់​ជាលិកា​អញ្ចាញ​ធ្មេញ​ឲ្យ​រឹង​មាំ​ល្អ។ មួយ​វិញ​ទៀត​ផ្លែ​ក្រូច​ក៏​មាន​ជាតិ​សរសៃ​ខ្ពស់ ល្អ​សម្រាប់​សុខភាព​​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 12/10/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត