home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ជំងឺមាត់ធ្មេញទាំង ៥ នេះកើតញឹកញាប់ជាងគេ គ្រប់គ្នាគួរដឹងនិងឆាប់ព្យាបាល

ជំងឺមាត់ធ្មេញទាំង ៥ នេះកើតញឹកញាប់ជាងគេ គ្រប់គ្នាគួរដឹងនិងឆាប់ព្យាបាល

របៀប​នៃ​ការ​រស់​នៅ​ក្នុង​សម័យ​ទំនើប​នា​ពេល​បច្ចុប្បន្ន បានរួមចំណែក​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំងទៅលើសុខភាព​មាត់​ធ្មេញ។ បើ​យោង​តាម​ការ​ស្ទង់​មតិ​បាន​រក​ឃើញ​ថា អ្នក​ធ្វើ​ការ​ក្នុង​ Office ងាយ​កើត​ជំងឺ​មាត់​ធ្មេញ​​ជាង​​​ការ​​ងារ​​ផ្សេង​ៗ​​ទៀត​។ ដោយ​សារ​អ្នក​ធ្វើ​ការ​ក្នុង​ Office ជា​​ច្រើនដុសធ្មេញមិនបានទៀងទាត់ ដោយ​សារ​​ប្រញាប់​ចូល​ធ្វើ​ការ ហើយ​បើ​និយាយ​អំពី​របៀប​ដុស​ធ្មេញវិញ​ មាន ៨៨ភាគ​រយ​ហើយ ដែល​​ដុស​មិន​ដល់​​២​នាទី​ទេ។ ក្នុង​ការ​ស្ទង់​មតិ​នេះ ក៏​បាន​រក​ឃើញ​ថា​ មាន​មនុស្ស​ប្រមាណ ៤០​ភាគ​រយ​ចូល​ចិត្ដ​ញ៉ាំ​នំ​ចំណី​ ជា​ជាង​ញ៉ាំ​បាយ​ម្ហូប​ត្រឹម​ត្រូវ។ ​ទម្លាប់​ទាំង​អស់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ធ្មេញ​ឆាប់​ខូច​ ដោយ​សារ​តែ​​នំ​ចំណី​ទាំង​នោះ​ ទៅ​ទប់​ស្កាត់​កម្រិត pH ក្នុង​មាត់ ហើយ​ធ្មេញ​ក៏​ប៉ះ​ពាល់​ជាមួយ​ជាតិ​អាស៊ីត​ក្នុង​អាហារ​ច្រើន​ដូច​គ្នា។ ​

អត្ថបទពាក់ព័ន្ធ៖

១- ជំងឺមាត់ធ្មេញកើតច្រើន

ខាង​ក្រោម​នេះ​ជា​ជំងឺ​មាត់​ធ្មេញ ដែល​ឧស្សាហ៍​ជួប​ច្រើន៖

ពុកធ្មេញ

បើ​យោង​តាម​អង្ការ​សុខភាព​ពិភព​លោក (WHO) បាន​លើក​ឡើង​ថា មនុស្ស​ពេញ​វ័យ​ភាគ​ច្រើន​អាច​មាន​រោគ​ពុក​ធ្មេញ។ ជំងឺ​ពុក​ធ្មេញ​កើត​ឡើង​ដោយ​សារ ​កំណក​កំបោរ​កក​លើ​ធ្មេញ​ច្រើន ដែល​វា​នឹង​ផលិត​ជាតិ​អាស៊ីត​ទៅ​បំផ្លាញ​ស្រទាប់​ស្ដើង​ខាង​ក្រៅ​របស់​ធ្មេញ។

ជំងឺអញ្ចាញធ្មេញ

ជំងឺ​អញ្ចាញ​ធ្មេញ​នៅ​លើ​មនុស្ស​ធំ បែង​ចែក​ទៅ​តាម​កម្រិត ដូចជា ហើម ហូរ​ឈាម​តិចៗ ឬ​ធ្ងន់​ធ្ងរ​រហូត​បាក់​ធ្មេញ។ ជំងឺ​នេះ​​កើត​ឡើង ចាប់​​ផ្ដើម​ពី​ការរលាក​អញ្ចាញ​ធ្មេញ​បង្ក​ដោយ​កំបោរ។ កំណក​កំបោរ​នេះ​ជា​កន្លែង​ដែល​បាក់​តេរី​ចូល​ចិត្ដ​រស់​នៅ ហើយ​វា​ក៏​ធ្វើ​​ឲ្យ​រលាក​ត្រង់​ជាលិកា​សទន់​ៗ​ក្រាល​លើ​អញ្ចាញ​ធ្មេញ​​ដែរ។ មូលហេតុ​នេះ​ធ្វើ​ឲ្យ​រង្គើ​ធ្មេញ ដោយ​សារ​ការ​ស្រក​អញ្ចាញ​ធ្មេញ ហើយ​​បើ​មាន​​ឡើង​​ខ្ទុះ អ្នក​​​ជំងឺ​ចាំ​បាច់​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាល។

ជំងឺឆ្លង

ជំងឺ​ឆ្លង​ដែលកើត​លើ​មាត់​ច្រើន​ជាង​គេ គឺ​រើម (herpes) ដែល​កើត​ឡើង​នៅ​ពេល​អ្នក​ជំងឺ​ទៅ​ប៉ះ​ជាមួយ​មេរោគ herpes simplex virus។ សម្រាប់​អ្នក​ផ្ទុក​មេរោគ​អេដស៍ ភាគ​ច្រើន​កើត​ជំងឺ​ផ្សិត និង​វីរុស​ក្នុង​មាត់​របស់​អ្នកជំងឺ​។ ជំងឺ​នេះ​ធ្វើ​ឲ្យ​យើង​​ឈឺ​ចាប់ ឡើង​​ពង​បែក​នៅ​លើ​បបូរ​មាត់ ក្រោម​អណ្ដាត និង​តាម​ជាលិកា​នៅ​ថ្ពាល់។ ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ជាមួយ​ជំងឺ​ឆ្លង​ទាំង​អស់​នេះ ដោយ​សារ​​ងាយ​ឆ្លង​ និង​ងាយ​ចម្លង​ទៅ​កាន់​អ្នក​ជុំ​វិញ​ខ្លួន​បាន​យ៉ាង​ងាយ។

ត្រូវរបួស

ទោះ​បី​របួសមិនមែន​ជា​ជំងឺ ប៉ុន្តែ​យោង​តាម​របាយការណ៍​អង្គការ​សុខភាព​ពិភព​លោក (WHO) កុមារ​លើស​ពី ៤០% បាន​​រង​របួស ឬ​ការ​ប៉ះ​ទង្គិច​​ត្រង់​មាត់​ធ្មេញ​។ របួស​ទាំង​នេះ​អាច​បណ្ដាល​មក​ពី​ឧប្បត្តិ​ហេតុ និង​ការ​ប្រើ​អំពើ​ហិង្សា។

មហារីកមាត់

ជំងឺ​មហារីក​មាត់​​មាន​ការ​កើន​ឡើង​រៀង​រាល់​ឆ្នាំ នេះ​បើ​យោង​តាម​របាយការណ៍​​របស់ Oral Cancer Foundation។ យើង​ត្រូវ​ទៅ​ពិនិត្យ​សុខ​ភាព​ឲ្យ​បាន​ទៀង​ទាត់ ព្រោះ​ជំងឺ​មហារីក​មាត់​មិន​មាន​រោគ​សញ្ញា​ច្បាស់​លាស់​ក្នុង​ដំណាក់​កាល​ដំបូង​ៗទេ។

អត្ថបទ​ពាក់​ព័ន្ធ៖

២- ការ​ព្យាបាលជំងឺមាត់ធ្មេញ

សម្រាប់​ជំងឺ​មាត់​ធ្មេញ ការ​ការ​ពារ​គឺ​ជា​វិធី​ល្អ​បំផុត។ ប៉ុន្តែ​បើ​យើង​​បាន​កើត​ជំងឺ​ទាំង​អស់​នេះ​ហើយ កុំ​ទាន់​ព្រួយ​បារម្ភ​ពេក​ យើង​អាច​ព្យាបាល​បាន​តាម​វិធី​ដូច​ខាង​ក្រោម។

ជំងឺពុកធ្មេញ

ដើម្បី​​ការពារ​បញ្ហា​ពុក​ធ្មេញ យើង​ត្រូវ​ដុស​ធ្មេញ​ឲ្យ​ទៀង​ទាត់ និង​ត្រូវ​ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ កន្លែង​ដែល​ច្រាស់​ដុស​មិន​ដល់។ ពិនិត្យ​ធ្មេញ​យ៉ាង​ហោច​ ២ដង ក្នុង​មួយ​ឆ្នាំ​ដើម្បី​សម្អាត​កំបោរ ដែល​​យើង​​មិន​អាច​សម្អាត​​ខ្លួន​ឯង​បាន។ បើ​មាន​បញ្ហា​ពុក​ធ្មេញ ត្រូវ​ប៉ះ​ធ្មេញ ហើយ​បើ​ធ្មេញ​ខូច​ខ្លាំង ពេទ្យ​អាច​ដក​ធ្មេញ​ចេញ​ ឬ​ស្រោប​ដាក់​ធ្មេញ​ថ្មី​ជំនួស។

ជំងឺអញ្ចាញធ្មេញ

ប្រសិន​បើ​គ្រូពេទ្យ​ឃើញ​អញ្ចាញ​ធ្មេញ​យើង​ គ្រូពេទ្យ​​នឹង​ណែ​នាំ​ឲ្យ​កោស​សម្អាត​ទាំង​គល់​ធ្មេញ និង​សម្អាត​ធ្មេញ។ របៀប​ព្យាបាល​នេះ គឺ​ត្រូវ​សម្អាត​ធ្មេញ​ឲ្យ​ស្អាត ជា​ពិសេស​គឺ​កំណក​កំបោរ។ ពេល​សម្អាត​ធ្មេញ គ្រូពេទ្យ​នឹង​កោស​យក​កំបោរ​ចេញ​ពី​ធ្មេញ ទាំង​ខាង​​ក្រោម និង​ខាង​លើ​​អញ្ចាញ​ធ្មេញ បន្ទាប់​មក​​នឹង​សម្អាត​យក​កំណក​តូច​ៗ​ក្នុង​គល់​ធ្មេញ​ចេញ ដើម្បី​ការពារ​កុំ​ឲ្យ​បាក់​តេរី​ចូល​ក្នុង​នោះ​បាន ដើម្បី​ឲ្យ​អញ្ចាញ​ធ្មេញ​ស្អិត​ជាប់​ជាមួយ​ធ្មេញ​ឡើង​វិញ។

ជំងឺឆ្លង

ការ​គ្រប់គ្រង​ពង​បែក​ពី​ដំណាក់​កាល​ដំបូង គឺដើម្បី​បង្ការ​កុំ​ឲ្យ​វិវត្ត​ទៅ​ជា​ពង​បែក​ធំ​ ឬ​រាល​ដាល​ដល់​ផ្នែក​ផ្សេង​ទៀត​ក្នុង​មាត់។ បើ​ឃើញ​មាន​ដំបៅ គួរ​ប្រើ​ថ្នាំ​បំ​បាត់​ការ​ឈឺ​ចាប់​ និង​ប្រើ​ទឹក​ខ្ពុរ​មាត់​ដើម្បី​ឲ្យ​ដំបៅ​ឆាប់​ជា។

របួស និងការប៉ះទង្គិច

របួស​មាត់​ធ្មេញ​ច្រើន​កើត​ឡើង​ពេល​លេង​កីឡា អ៊ី​ចឹង​គួរ​ពាក់​ឧបករណ៍​ការពារ​ធ្មេញ។ បើ​មាន​របួស​ប៉ះ​មាត់​ធ្មេញ គួរ​ព្យាបាល​ជា​បន្ទាន់។ បើ​យើង​​របួស​បាក់​ធ្មេញ​គ្រូពេទ្យ​អាច​ដាក់​ដាំ​ធ្មេញ​ចូល​វិញ​បាន​ ក្នុង​អំឡុង​ពេល៣០នាទី​ដំបូង រហូត​ដល់ ២ ម៉ោង បន្ទាប់​​ពី​មាន​ឧប្បតិ្ត​ហេតុ។ គួរ​លាង​សម្អាត​រណ្ដៅ​ធ្មេញ​ជាមួយ​ទឹក​ស្អាត និង​ប្រញាប់​ជួប​ពេទ្យ។

មហារីកមាត់

រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ការ​ព្យា​បាល​ជំងឺ​មហារីក​មាត់ មាន​តែ​វះ​កាត់​យក​សាច់​នោះ​ចេញ បន្ទាប់​មក​បន្ត​ការ​ព្យាបាល​តាម​វិទ្យុ​សកម្ម និង​ប្រើ​ថ្នាំ​គីមី​ ដើម្បី​ព្យាបាល​កោសិកា​មហារីក​ដែល​នៅ​សេស​សល់ ឬ​បង្ការ​កុំ​ឲ្យ​ក្លាយ​ទៅ​ជា​ដុំ​កាច។

ជំងឺ​មាត់​ធ្មេញ​អាច​បង្ការ​បាន បើ​យើង​មាន​អនាម័យ​មាត់​ធ្មេញ​ល្អ។ បើ​មាន​បញ្ហា​មាត់​ធ្មេញ​ ចំណុច​ណា​មួយ​គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​ពេទ្យ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​ត្រឹម​ត្រូវ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ គឹម កាណែល
អត្ថបទ​ដោយ ណៃ ទូច
កែ 02/07/2020
x