backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ខ្លាចដង្កូវស៊ីធ្មេញកូន? ការពារបញ្ហាពុកធ្មេញ​ ជាមួយតិចនិកប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 19, 2021

ខ្លាចដង្កូវស៊ីធ្មេញកូន? ការពារបញ្ហាពុកធ្មេញ​ ជាមួយតិចនិកប៉ុន្មាននេះ

ការ​ថែ​ទាំ​ធ្មេញ​តាំង​ពី​តូច​មក ពិត​ជា​សំខាន់​ណាស់ ព្រោះ​បើ​ធ្មេញ​ទឹក​ដោះ​ខូច​ពី​ក្មេង ធ្មេញ​ស្រុក​ដុះ​មក​អាច​មិន​ត្រង់​ជួរ​ស្អាត​។ ម៉្យាង​វិញទៀត ពេល​កូន​ពុក​ធ្មេញ​អា​អូន​ក៏​ឈឺ ហើយ​ម៉ាក់​ប៉ា​ក៏​ត្រូវ​ចំណាយ​ទាំង​ពេល​វេលា និង​លុយ​កាក់​ជូន​កូន​ទៅ​ពេទ្យ​ព្យាបាល​ទៀត។ ដើម្បី​កុំ​ឲ្យ​ម៉ាក់ប៉ា​បារម្ភ​រឿង​ធ្មេញ​កូន​ខ្លាំង អាច​អនុវត្ត​តាម​តិចនិក​ខាង​ក្រោម​នេះ ការពារ​ពុក​ធ្មេញ​លើ​កូន​តូច។

ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារកចុចត្រង់នេះ

តិចនិក​ការពារ​​ពុក​ធ្មេញលើ​កូន​តូច

  • កុំ​ដាក់​ឲ្យ​កូន​គេង​ពេល​កំពុង​បៅ​ទឹក​ដោះ​គោ ឬ​ញ៉ាំ​អាហារ (ចំពោះ​ទារក​៦​ខែ​ឡើង) ពោល​គឺ​កុំ​ទម្លាប់​ឲ្យ​កូន​បៀម​បាយ ឬ​គេង​លក់​អំឡុង​ពេល​បៅ​ទឹក​ដោះ​គោ ព្រោះ​ជាតិ​ស្ករ​អាច​តោង​លើ​ធ្មេញ បង្ក​ជា​បញ្ហា​ពុក​ធ្មេញ​បាន។ មិន​តែ​ប៉ុណ្ណោះ ការ​បៅ​ទឹក​ដោះ​គោ​បណ្ដើរ គេង​បណ្ដើរ អា​អូន​អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ត្រចៀក និង​ការ​ថប់​ដង្ហើម​ទៀត​ផង។
  • បង្រៀន​កូន​ឲ្យ​ផឹក​ទឹកក្នុង​​កែវ​ធម្មតា​ឲ្យ​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន ពិសេស​ចំពោះ​ក្មេង​អាយុ​ពី១២-១៥ខែ។ ការ​ផឹក​ទឹក​ដាក់​ក្នុង​​កែវ​សារធាតុ​រាវ​មិន​សូវ​ជាប់​ធ្មេញ​ដូច​ដប​ទឹក​ដោះ​គោ ហើយ​ម៉្យាង​ទៀត កូន​មិន​អាច​យកកែង​ទៅ​គេង​ឱប​បណ្ដើរ បៅ​បណ្ដើរ​ដូចដបទឹកដោះគោបាន​ទេ។
  • កាត់​បន្ថយ​បរិមាណ​អាហារ​ផ្អែម​ឲ្យ​កូន​ញ៉ាំ​ដូច​ជា ស្ករ​គ្រាប់ ចាហួយ​ស្វិត នំ​ផ្អែម ឬ​នំ​ប្រៃ​ជា​ដើម ព្រោះ​អាហារ​ប្រភេទ​នេះមិនល្អ អាចបង្កឲ្យ​កូន​មាន​បញ្ហាពុក​ធ្មេញ​។

ពេល​ក្មេង​ចាប់​ផ្ដើម​ដុះ​ធ្មេញ​ចេញ​មក យើង​អាច​យក​ថ្នាំ​ដុស​ធ្មេញ​កូន​ក្មេង​ដែល​មាន​ជាតិ Flouride ដាក់​លើ​ច្រាស​កូន ឬ​ដាក់​លើ​កំណាត់​ស្អាត​ហើយ​ដុស​ថ្នម​ៗ​លើ​ធ្មេញ​កូន​ឲ្យ​បាន​២ដង/ថ្ងៃ

បន្ថែម​ពី​លើ​នេះ American Academy of Pediatrics បាន​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​យក​កូន​ទៅ​ពិនិត្យ​មើល​សុខភាព​មាត់​ធ្មេញ​ក្រោយ​ពេល​អាយុ​ចាប់​ផ្ដើម​ដុះ​ធ្មេញ ដូច​នឹង​ពិនិត្យ​មើល​សុខភាព​ទូទៅ​ដែរ។ ជា​ពិសេស​នោះ​គឺ​ក្មេង​អាយុ ២ឆ្នាំ​ឡើង យក​ឲ្យ​គ្រូពេទ្យ​លាប fluoride ដើម្បី​ការពារ​ពុក​ធ្មេញ​លើ​កូន​តូច​ និងត្រូវប្រយ័ត្នចំពោះអាហារដែលកូនញ៉ាំ។

ពុក​ធ្មេញ​លើ​កូន​តូច

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម