brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

មករដូវតិចៗរាល់ខែបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?

ពិត​ណាស់​ វដ្ដ​រដូវ​ស្រី​ៗ​យើង​មិន​ដូច​គ្នា​ទេ ដោយ​អ្នក​ខ្លះ​មក​ច្រើន​ជ្រុល និង​អ្នក​ខ្លះ​មក​រដូវ​តិចតួច សឹង​តែ​មិន​ចាំបាច់​ប្រើ​សំឡី​អនាម័យ​ផង។ យ៉ាង​ណា​មិញ តើ​កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​យើង​មក​រដូវ​តិច​បែប​នេះ? ហើយ​គួរ​​ដោះស្រាយ​បែប​ណា​ល្អ?

មករដូវតិចៗរាល់ខែបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?

កត្តា​ដែល​នាំ​ឲ្យ​មក​​រដូវ​តិច​តួច

គន្លឹះ​ដោះស្រាយ​បញ្ហា​រដូវ​មក​តិច

១. ញ៉ាំ​ឆៃថាវ​ក្រហម​

ឆៃថាវ​ក្រហម​ សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ កាល់ស្យូម​ វីតាមីន​A វីតាមីន​C ប៉ូតាស្យូម​ ម៉ង់ហ្គាណែស អាស៊ីដ​ហ្វូលិក​ និង​ជាតិ​សរសៃ។ បន្លែ​មួយ​ប្រភេទ​នេះ អាច​ជួយ​បង្កើន​កម្រិត​ជាតិ​អេម៉ូក្លូប៊ីន​ ដែល​ជួយ​សម្រួល​ដល់​ចរន្ត​ឈាម​ និង​លំហូរ​ឈាម​អំឡុង​ពេល​មក​រដូវ និង​ជួយ​ឲ្យ​យើង​មក​រដូវ​កាន់​តែ​ច្រើន។

២. ញ៉ាំ​សូកូឡា

សូកូឡាជួយ​​បង្កើន​លំហូរ​ឈាម​អំឡុង​ពេល​មក​រដូវ ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​ញ៉ាំ​សូកូឡា​ខ្មៅ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​ដូចជា​ ជាតិ​ដែក​ ទង់ដែង ប្រូតេអ៊ីន​ និង​កាល់ស្យូម​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

៣. បញ្ចូល​គ្រាប់​ល្ង​នៅ​ក្នុង​របប​អាហារ

ចំណែក​ឯ​គ្រាប់​ល្ង​ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក​ ម៉ាញ៉េស្យូម​ ទង់​ដែង និង​ម៉ង់ហ្គាណែស ដែល​ជួយ​គ្រប់គ្រង​លំហូរ​ឈាម​អំឡុង​ពេល​មក​រដូវ​។

៤. ធ្វើ​លំហាត់​ប្រាណ

ទន្ទឹម​នឹង​នេះ​ដែរ ការ​ធ្វើ​លំហាត់​ប្រាណ​អំឡុង​ពេល​មក​រដូវ អាច​ជួយ​រក្សា​ទម្ងន់​ខ្លួន​ និង​ជំរុញ​​លំហូរ​ឈាម​រដូវ​បាន​ល្អ។ គ្នា​យើង​ក៏​អាច​ហាត់​យូហ្គា​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អារម្មណ៍​ផង​ដែរ។

៥. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​

អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា លំហូរ​ឈាម​​រដូវ​របស់​ស្ត្រី​យើង​ មាន​លាយ​ឡំ​ជាមួយ​នឹង​សារធាតុ​រាវ​ដទៃ​ទៀត​ប្រហែល​ជា​៩០% ហើយ​នៅ​ពេល​ដែល​ឈាម​ក្រាស់​​ខាប់​ពេក គឺ​ពិបាក​នឹង​ហូរ​ខ្លាំង​ណាស់​ ដែល​កត្តា​នេះ យើង​ចាំបាច់​ត្រូវ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​បង្កើន​បរិមាណ​នៃ​ឈាម​រដូវ។

អត្ថបទគួរអាន៖

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 31/07/2024