ពិតណាស់ បញ្ហាមុនជាកង្វល់ដ៏ធំមួយរបស់ស្រីៗគ្នាយើង ហើយជាទូទៅ មុនតែងតែលេចឡើងនៅលើផ្ទៃមុខ ដែលធ្វើឲ្យយើងបាត់បង់ទំនុកចិត្តលើសម្រស់ខ្លួនឯង។ យ៉ាងណាមិញ មុនក៏អាចកើតលើបបូរទ្វារមាសផងដែរ។ តើមូលហេតុអ្វីខ្លះ ដែលបណ្ដាលឲ្យស្រីៗមួយចំនួន កើតមុននៅលើតំបន់ពិសេសដូចនេះ?
១. រលាកគល់រោម
ការកើតមុននៅបរិវេណទ្វារមាស អាចបណ្ដាលមកពីការឆ្លងមេរោគនៃគុលរោម ដោយសារបាក់តេរី។ ជាក់ស្ដែង ការកោររោមបរិវេណទ្វារមាសអាចបង្កជាបញ្ហារលាកគុលរោម។ ម្យ៉ាងវិញទៀត នៅពេលដែលរោមនៅបរិវេណនោះដុះចេញមក និងកោងចូលទៅក្នុងសាច់វិញ វាក៏អាចនាំឲ្យមានការរលាក និងកើតមុនដូចគ្នា។
២. ជំងឺរលាកស្បែក
កន្ទួល ឬមុនកើតឡើងនៅពេលដែលស្បែកប៉ះពាល់នឹងសារធាតុបង្កអាលែកហ្ស៊ី ឬរលាក ដូចជាសារធាតុគីមីធ្ងន់ធ្ងរ ដែលរួមមានសាប៊ូដុសខ្លួន ទឹកអប់ ម្សៅហ៊ុយ សំឡីអនាម័យ ស្រោមអនាម័យ ឬទឹករម្អិលជាដើម។
៣. ការបង្ករោគលើស្បែក
ជាមួយគ្នានេះដែរ ការបង្ករោគលើស្បែក បង្កឡើងដោយវីរុសPoxvirus។ ជាលទ្ធផល វានាំឲ្យកើតមុននៅលើទ្វារមាស ក៏ដូចជាផ្នែកផ្សេងទៀតនៃរាងកាយ។ ប៉ុន្តែ បញ្ហាស្បែកមួយនេះ ឆ្លងតាមរយៈការប៉ះពាល់នឹងអ្នកជំងឺ ឬវត្ថុដែលមានមេរោគប៉ុណ្ណោះ។
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
គន្លឹះកម្ចាត់បញ្ហាមុននៅលើបបូរទ្វារមាស