home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ជំនឿខុសឆ្គងមួយចំនួន ធ្វើឲ្យគ្រោះថ្នាក់ដល់ស្ត្រី និងកូន

ជំនឿខុសឆ្គងមួយចំនួន ធ្វើឲ្យគ្រោះថ្នាក់ដល់ស្ត្រី និងកូន

ជំនឿ​ចាស់​បុរាណ​ពាក់​ព័ន្ធ​នឹង​ស្ត្រី​ពពោះ​មាន​ច្រើន ក្រៅ​ពី​ផ្តល់​សារ​អប់រំ ជំនឿ​មួយ​ចំនួន​ជា​ជំនឿ​ខុស​ឆ្គង ប្រាស​ចាក​ពី​ក្បូន​វេជ្ជសាស្ត្រ ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​ស្ត្រី និង​កូន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ពន្យល់​លម្អិត​ពី​ជំនឿ​នាំ​ឲ្យ​គ្រោះថ្នាក់​ទាំង​នោះ។

១. ផឹក​ថ្នាំ​បុរាណ​ពេល​ពពោះ

​ការ​ផឹក​ថ្នាំ​បុរាណ​ពេល​ពពោះ ដែល​ចាស់ៗ​ជឿ​​ថា​ថ្នាំ​បុរាណ​ជា​ថ្នាំ​រក្សា​គភ៌ និង​ជា​ថ្នាំ​ជំនួយ​សុខភាព​នោះ​មិន​ពិត​នោះ​ឡើយ។ លោក​វេជ្ជបណ្ឌិត​ថា ការ​ផឹក​ថ្នាំ​ខ្មែរ ឬ​ថ្នាំ​ចិន​សែ ពេល​ពពោះ មិន​បាន​ជួយ​អ្វី​នោះ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ ដូចជា​ធ្វើ​ឲ្យ​សុក​ក្រិន ស្អិត​ជាប់​ស្បូន សុក​អត់​ធ្លាក់ ទឹក​ភ្លោះ​មិន​ថ្លា​ល្អ មាត់​ស្បូន​មិន​បើក កូន​ពិបាក​កើត ធ្លាក់​ឈាម​ខ្លាំង ឈាម​រាវ កូន​ខ្សោយ ឬ​ស្លាប់​ក្នុង​ពោះ។

២. ផឹក​ស្រា-ស្រា​ថ្នាំក្រោយ​ពេល​សម្រាល

ចាស់ៗ​ជឿ​ថា​ញ៉ាំ​ស្រា ឬ​ស្រា​ថ្នាំ ដែល​ផ្សំ​ពី​រុក្ខជាតិ ឫស​រុក្ខជាតិ សត្វ​ព្រៃ​ផ្សេងៗ ក្រោយ​សម្រាល​កូន ជួយ​ឲ្យ​ស្ត្រី​ឆាប់​រឹង​សរសៃ​ខ្ចី និង​បំបាត់​អាការៈ​ទាស់​សរសៃ ដូច​ជា​ស្ពឹក​ដៃ​ជើង ចុក​រួយ​ចង្កេះ​ខ្នង ស្រវាំង​ភ្នែក ព្រឺ​រងា។ ចំពោះ​ពេទ្យ​វិញ ការ​ដែល​ស្ត្រី​សម្រាល​កូន​រួច​ជួប​អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ មក​ពី​ការ​ញ៉ាំ​ចំណី​អាហារ​មិន​គ្រប់​គ្រាន់ មិន​សម្បូរ​ជីវជាតិ ញ៉ាំ​តែ​ក្រៀម​ក្រោះ កូន​ធ្វើ​ទុក្ខ​អត់​ងងុយ ឬ​ខ្វះ​អនាម័យ​ក្រោយ​សម្រាល ធ្វើ​ឲ្យ​ឆ្លង​រោគ​ជា​ដើម។ ចំណែក​ការ​ញ៉ាំ​ស្រា​វិញ​មិន​អាច​បំបាត់​អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នោះ​ទេ តែ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​សុខភាព​ភាព​ម្តាយ និង​កូន​ធ្ងន់​ធ្ងរ ប្រសិន​បើ​ម៉ាក់ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ។

អត្ថបទពាក់ព័ន្ធ៖ ជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ ដោយសារតែស្ត្រីពពោះផឹកថ្នាំបុរាណ

៣- ញ៉ាំ​អាហារ​ហឹរៗ​ធ្វើ​ឲ្យ​ឆាប់​រឹង​សរសៃ​ខ្ចី

ការ​ដែល​ចាស់ៗ​ឲ្យ​ស្រីៗ​ទើប​សម្រាល​កូន​រួច​ញ៉ាំ​អាហារ​ហឹរៗ ព្រោះ​សម្អាង​ថា អាហារ​ទាំង​នោះ​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ឆាប់​រឹង​សរសៃ​សរសូង​ឡើង​វិញ​បន្ទាប់​ពី​សម្រាល​កូន។ តែ​បើ​តាម​ក្បូន​ពេទ្យ​វិញ អាហារ​ទាំង​នោះ មិន​ត្រឹម​តែ​មិន​ផ្តល់​វីតាមីន​គ្រប់​គ្រាន់​នោះ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច​ទៀត ដូច​ជា ខ្វះ​ជីវជាតិ​ចិញ្ចឹម ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន ម្តាយ​មិន​មាន​ទឹកដោះ​គ្រប់​គ្រាន់​ឲ្យ​កូន​បៅ។

អត្ថបទពាក់ព័ន្ធ៖ ជំនឿបុរាណទាក់ទងការញ៉ាំអាហារក្រោយសម្រាលទាំងនេះ ពេទ្យថាគ្រោះថ្នាក់ខ្លាំងណាស់

៤. សម្រាល​កូន​រួច​ឆ្អើរ​ភ្លើង-សង្កត់​ថ្ម​ក្តៅ

ជំនឿ និង​ធ្វើ​តាមៗ​តៗ​គ្នា​ដោយ​ឲ្យ​ស្ត្រី​សម្រាល​កូន​រួច​ឆ្អើរ​ភ្លើង ស្អំ​ថ្ម​ក្តៅ​ដុត​ដាក់​អំបិល​លើ​ពោះ ដើម្បី​ជួយ​ឲ្យ​ស្ត្រី​ឆាប់​ឆ្អិន​សរសៃ ក្បាល​ពោះ​រាប​ស្មើ​នោះ​គ្រោះ​ថ្នាក់​បំផុត ។ ការ​ស្អំ​ថ្ម​ក្តៅ​លើ​ពោះ​ធ្វើ​ឲ្យ​រលាក​ស្បែក​ពោះ ​រំខាន​ដល់​ការ​កន្ត្រាក់​នៃ​ស្បូន នាំ​ឲ្យ​ដក់​ឈាម​ក្នុង​ស្បូន ឈាន​ទៅ​មាន​បញ្ហា​ឆ្លង​មេរោគ​ពី​ខាងក្រោម​ទ្វារមាស​ទៅ​​ក្នុង​ស្រទាប់​ស្បូន ដែល​យូរៗ​ទៅ​នឹង​វិវត្ត​​ជា​រលាក​ស្រទាប់​ស្បូន ឬ​រលាក​ស្រោម​ពោះ​ក៏​មាន។ ចំណែក​ឯ​ឆ្អើរ​ភ្លើង​វិញ នាំ​ឲ្យ​ស្ត្រី ពុល​ផ្សែង​ភ្លើង រលាក សម្ពាធ​ឈាម​ចុះ ឈឺក្បាល វិលមុខ ខ្សោះ​ជាតិ​ទឹក គ្មាន​កម្លាំង​កំហែងជាដើម។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 06/03/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត