backup og meta

តិចនិចមួយចំនួន ជួយដោះស្រាយបញ្ហាសុដន់ពេលពពោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 25, 2023

    តិចនិចមួយចំនួន ជួយដោះស្រាយបញ្ហាសុដន់ពេលពពោះ

    សុដន់ម៉ាក់ៗសឹងតែអាចប្រែប្រួលចាប់តាំងពីម៉ាក់ៗមានផ្ទៃពោះនៅថ្ងៃដំបូងម្ល៉េះដោយសារការប្រែប្រួលអ័រម៉ូន ការកើនឡើងនៃលំហូរឈាម និង​សារធាតុរាវក្នុងខ្លួនដែលធ្វើឱ្យសុដន់រីកធំ ហើម ឈឺ រមាស់ ឬចេញទឹកថ្លាៗ (ទឹកដោះដំបូង) ជាដើម។ ម៉ាក់ៗគួរធ្វើម៉េចដើម្បី​កាត់​បន្ថយ​អាការៈ​ទាំងនេះ?

    ម៉ាក់ៗអាចសាកល្បងតាមវិធីសាស្រ្តដូចខាងក្រោមដើម្បីដោះស្រាយបញ្ហា​មិនស្រួលសុដន់ក្នុងអំឡុងពេលពពោះ៖

    ១. បញ្ហាសុដន់រីកធំ

    • ជ្រើសរើសអាវទ្រនាប់ដែលមានប៉ុងធំដែលអាចបាំងសុដន់បានល្អ និងមានដៃធំដែល​អាច​ទ្រសុដន់​បានល្អ
    • ជ្រើសរើសអាវទ្រនាប់ធ្វើពីសាច់កប្បាសព្រោះអាចឱ្យខ្យល់ចេញចូលបាន

    ២. បញ្ហាឈឺសុដន់

  • ចៀសវាងពាក់អាវទ្រនាប់ប្រភេទមានប៉ុងកល់ទ្រូង ឬប្រភេទមានថ្នេររត់នៅពាក់កណ្តាល់​ប៉ុង​ដែល​អាចធ្វើឱ្យម៉ាក់ៗមិនស្រួលខ្លួន។
  • ចៀសវាងពាក់អាវទ្រនាប់មានកងដែកទ្រពីក្រោម ឬតូចជាងទំហំដើមទ្រូង ព្រោះអាចសង្កត់​ថង់​ផលិត​ទឹកដោះ និងរារាំងលំហូរ​ឈាម (ដែលកើនឡើងក្នុងអំឡុងពេលពពោះ) និងបណ្តាលឱ្យឈឺ ឬរលាកសុដន់។
  • ចៀសវាងសម្អាតតំបន់ជុំវិញក្បាលសុដន់ជាមួយសាប៊ូ ព្រោះអាចបណ្តាលឱ្យស្ងួតស្បែក។ ម៉ាក់ៗគ្រាន់តែលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗទៅបានហើយ។
  • ចៀសវាងប៉ះ ឬការ​ពារ​កុំ​ឲ្យ​មាន​ការ​បុកប៉ះត្រូវសុដន់
  • ពេល​សិត​សក់ ម៉ាក់ៗគួរពាក់អាវដើម្បី​ចៀសវាង​ប៉ះសុដន់​ដោយ​​ចៃដន្យ
  • សុដន់

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៣. បញ្ហារមាស់សុដន់

    ក្នុងអំឡុងពេលពពោះសុដន់ម៉ាក់ៗអាចរមាស់ ព្រោះស្បែកសុដន់លាត​សន្ធឹងដោយ​សារ​ទំហំ​សុដន់​រីកធំ ឬអាចឡើងកន្ទួល​ក្រោមសុដន់​ដែលធ្វើឱ្យរមាស់ដែលកើតឡើងដោយសារការបែកញើស ការ​ស្អុះស្អាប់ ឬការកកិតស្បែក ដូច្នេះម៉ាក់ៗ៖

    • គួរងូតទឹកពីរដងក្នុងមួយថ្ងៃដើម្បីសម្អាតស្បែក
    • ឧស្សាហ៍ជូតញើសក្រោមសុដន់
    • លាបម្សៅដែលមានសារធាតុស័ង្គសី (zinc) ក្រោមសុដន់ដើម្បីជួយស្រូបសំណើម និងញើស
    • ចៀសវាងងូតទឹកក្តៅឧណ្ហៗដែលធ្វើឱ្យស្ងួតស្បែក ព្រោះកាលណាស្បែកស្ងួត ស្បែកអាច​រមាស់
    • លាបក្រែមផ្តល់សំណើមលើស្បែកសុដន់បន្ទាប់ពីងូតទឹកជូតខ្លួនរួច (ម៉ាក់ៗអាចនឹង​មាន​អារម្មណ៍​ត្រជាក់ៗ​ដែលធ្វើឱ្យកាន់តែស្រួល​ខ្លួន បើម៉ាក់ៗ​ក្លាសេក្រែមផ្តល់​សំណើម​ក្នុងទូរទឹកកកមុន​លាប)

    ៤. ចេញទឹកថ្លាៗ (ទឹកដោះដំបូង)

    នៅត្រីមាសទី ៣ ចុងសុដន់ម៉ាក់ៗអាចចេញទឹកថ្លាៗ (ទឹកដោះដំបូង) ដូច្នេះម៉ាក់ៗ៖

    • អាចទ្រាប់ទ្រនាប់បន្ថែមនៅខាងក្នុងអាវទ្រនាប់ដើម្បីស្រូបទឹកដោះដំបូងដែលជ្រាបចេញ និង​កុំឱ្យជ្រាបដល់អាវខាងក្រៅ។ ទ្រនាប់សម្រាប់ទ្រាប់មានពីរប្រភេទ គឺប្រភេទអាចបោកគក់បាន និងប្រភេទប្រើហើយបោះចោល។
    • គួរដោះអាវទ្រនាប់ពីរបីដងក្នុងមួយថ្ងៃដើម្បីឱ្យមានខ្សល់ចេញចូលខ្លះ និងឱ្យសុដន់ស្ងួត (ប្រហែលបួនប្រាំនាទី)

    សុដន់ប្រែជាធំក្នុងអំឡុងពេលពពោះកើតឡើងដោយសាររាងកាយ​​ម៉ាក់ៗត្រៀមខ្លួនដើម្បីផលិតទឹកដោះក្រោយពេលសម្រាលរួច។ ដូច្នេះម៉ាក់ៗអាចជ្រើសរើស​ពាក់អាវទ្រនាប់​សម្រាប់​ស្រ្តី​ពពោះ​ដើម្បីឱ្យស្រួលខ្លួន។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 25, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម