ស្រីៗយើងភាគច្រើនដឹងតែចូលចិត្តលាបថ្នាំក្រចកហើយ និងមានគ្នាយើងស្រីៗខ្លះចូលចិត្តលាបក្រចកទុករយៈពេលយូរទៀតផង។ តើការលាបថ្នាំក្រចករយៈពេលយូររហូតដល់មួយខែអីមានសុវត្ថិភាពឬយ៉ាងណា?
ត្រួតពិនិត្យដោយ ទូច សុខា
ស្រីៗយើងភាគច្រើនដឹងតែចូលចិត្តលាបថ្នាំក្រចកហើយ និងមានគ្នាយើងស្រីៗខ្លះចូលចិត្តលាបក្រចកទុករយៈពេលយូរទៀតផង។ តើការលាបថ្នាំក្រចករយៈពេលយូររហូតដល់មួយខែអីមានសុវត្ថិភាពឬយ៉ាងណា?
អត្ថបទពាក់ព័ន្ធ៖ ចង់បានក្រចកស្អាត និងសុខភាពល្អ កុំភ្លេចអនុវត្តវិធីទាំងនេះ
ការលាបថ្នាំក្រចក និងទុករយៈពេលយូរអាចធ្វើឲ្យក្រចកស្ងួត និងស្រួយ។ នៅពេលក្រចកផុយស្រួយអាចបង្កគ្រោះថ្នាក់ដល់សុខភាពដោយសារក្រចកគឺជារនាំងការពារបាក់តេរី និងផ្សិត។
ប្រសិនជាយើងលាបថ្នាំក្រចកពណ៌ក្រមៅអាចធ្វើឲ្យជាតិពណ៌នេះជ្រាបចូលក្រចកដែលក្រចកនឹងទៅជាពណ៌លឿង។ ទោះបីជាជាតិពណ៌នេះមិនមានផលប៉ះពាល់ដល់សុខភាព ប៉ុន្តែអាចត្រូវការរយៈពេល១ឆ្នាំរហូតក្រចកត្រលប់មកសភាពដើមវិញ។ ម៉្យាងទៀតក្រចកជើងដុះយឺតជាងក្រចកដៃដែលត្រូវការរយៈពេល៩ខែក្នុងការត្រលប់មកសភាពធម្មតា រីឯក្រចកដៃត្រូវការតែ៤ទៅ៦ខែ។
ការប្រែប្រួលនៃពណ៌ក្រចកអាចមកពីថ្នាំលាបក្រចក ឬមកពីផ្សិតនៅក្រចកជើង ដើម្បីកាន់តែច្បាស់យើងអាចទៅពិគ្រោះជាមួយគ្រូពេទ្យ។ ផ្សិតនៅក្រចកជើងភាគច្រើនងាយក្នុងការព្យាបាល ប៉ុន្តែគួរប្រយ័ត្នក្នុងការចម្លងទៅអ្នកដទៃ។
យើងអាចលាងថ្នាំក្រចកចេញរៀងរាល់ពីរសប្តាហ៍ និងទុកក្រចកចោលមួយថ្ងៃ ឬអាចប្តូរមកលាបពណ៌ស្រាលៗវិញដែលយើងមិនចាំបាច់ផ្លាស់ប្តូរពណ៌ថ្នាំក្រចកញឹកញាប់ទេព្រោះពណ៌ស្រាលមិនធ្វើឲ្យក្រចកឡើងពណ៌ទេ។ អ្នកឯកទេសអវយវៈខាងក្រោមបានណែនាំថាការលាបថ្នាំក្រចក និងទុកពីរទៅបីខែគឺមិនមានផលប៉ះពាល់អ្វីទេ ប៉ុន្តែយកល្អគួរទុកក្រចកមិនលាបអ្វីពណ៌អ្វីទាំងអស់នៅប៉ុន្មានខែបន្ទាប់។
គួរបញ្ជាក់ដែរថាថ្នាំក្រចកគឺមិនមានផុតកាលកំណត់ទេ ហើយការប្រើថ្នាំក្រចកដែលមានរយៈពេលយូរក៏មិនបង្កគ្រោះថ្នាក់ដែរ គ្រាន់តែថាថ្នាំស្ងួត និងលាបទៅមិនស្អាតប៉ុណ្ណោះ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ទូច សុខា