home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចង់​បញ្ឈប់​ទម្លាប់​ញេច​មុន​​ ​អាច​សាកល្បង​តិចនិក​ទាំង​៥​នេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់​បញ្ឈប់​ទម្លាប់​ញេច​មុន​​ ​អាច​សាកល្បង​តិចនិក​ទាំង​៥​នេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យើង​ច្បាស់​ជា​​ដឹង​ហើយ​ថា​ ការ​ញេច​មុន អាច​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​រលាក​ បន្សល់​ស្លាកស្នាម​ និង​ការ​ឆ្លង​មេរោគ​​។ ប៉ុន្តែ​ គ្នា​យើង​នៅ​តែ​បន្ត​ទម្លាប់​ញេច​មុន​នេះ​ដោយ​សារ​តែ​ហេតុផល​ទូទៅ​មួយ​ចំនួន​ ​ដូចជា​ការ​រមាស់​ ការ​ឈឺចាប់​ ឬ​ដើម្បី​ភាព​ពេញ​ចិត្ត​​ជាដើម​។ ​ជាមួយ​គ្នា​នេះ​ដែរ​​ ការ​ញេច​មុន​នេះ​ក៏​អាច​មាន​ទំនាក់ទំនង​នឹង​ការ​ថប់​បារម្ភ ឬ​ស្រ្តេស​ផង​ដែរ​។ យ៉ាង​ណា​មិញ ដើម្បី​បញ្ឈប់​ទម្លាប់​ដ៏​​អាក្រក់​នេះ​ ​គ្នា​យើង​អាច​សាកល្បង​តិចនិក​ខាង​ក្រោម​​។

១. ជៀសវាង​ចំណាយ​ពេល​ច្រើន​នៅ​មុខ​កញ្ចក់​

ពិត​ណាស់​ នៅមុខ​កញ្ចក់យូរ​​ អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​​ចង់​ញេច​មុន​កាន់​តែ​ខ្លាំង​ នៅ​ពេល​ប្រទះ​ឃើញ​​​​​បញ្ហា​ផ្សេង​ៗ​នៅ​លើ​ផ្ទៃ​មុខ​។ ​ដូច្នេះ​ហើយ​ ចូរ​ជៀសវាង​ចំណាយ​ពេល​ច្រើន​​សម្លឹង​មើល​កញ្ចក់​ ជា​ពិសេស​ បន្ទាប់​ពី​យើង​ទើប​ងូត​ទឹក​រួច​ ពីព្រោះ​​ស្បែក​របស់​យើង​កាន់​តែ​​​ងាយ​​រង​ប្រតិកម្ម​។

២. កាត់​ក្រចក​ដៃ​ឲ្យ​ខ្លី

ដើម្បី​បញ្ចៀស​បញ្ហា​ស្បែក​កាន់​តែ​ធ្ងន់ធ្ងរ​ ស្រី​ៗ​យើង​គប្បី​​កាត់​ក្រចក​ឲ្យ​ខ្លី។​ ជា​ទូ​ទៅ ការ​កាត់​ក្រចក​ជា​រៀងរាល់​សប្ដាហ៍ អាច​រារាំង​ការ​ញេច​មុន​បាន​មួយ​កម្រិត​ដែរ​។ បន្ថែម​ពី​នេះ​ នៅ​ពេល​ដែល​យើង​មាន​ក្រចក​ដៃ​ខ្លី និង​ស្អាត វា​ក៏​អាច​កាត់បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ ដែល​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក​ដូច​គ្នា​។

​​​​៣. ធ្វើ​សមាធិ

ទន្ទឹម​នឹង​នេះ​ដែរ​ ការ​ធ្វើ​សមាធិ​ក៏​អាច​បង្កើត​ទម្លាប់​ និង​អារម្មណ៍​ថ្មី​ៗ​ ព្រម​ទាំង​កាត់បន្ថយ​ស្រ្តេស និង​​អភិវឌ្ឍ​ការ​​ផ្ដោត​​អារម្មណ៍​។ ជាក់​ស្ដែង ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​យើង​ដឹង​ និង​បញ្ចេញ​​គំនិត​ផ្សេង​ៗ​ ដែល​ជា​ឫសគល់​នាំ​ឲ្យ​ថប់​បារម្ភ​ ​ហើយ​ការ​ផ្ដោត​អារម្មណ៍​ឡើង​វិញ​ជាមួយ​នឹង​វិធីសាស្ត្រ​ត្រឹមត្រូវ​​ អាច​បញ្ចៀស​ទម្លាប់​ញេច​មុន​យ៉ាង​ស័ក្ដិសិទ្ធិ។

ញេចមុន២

៤. ស្វែងរក​ការ​ព្យាបាល​​​សុខភាព​ផ្លូវ​ចិត្ត​

សម្រាប់​សុខភាព​ផ្លូវ​ចិត្ត​ ការ​ញេច​មុន​​ក៏​អាច​បង្ហាញ​ពី​បញ្ហា​ស្រ្តេស ការ​ថប់​បារម្ភ​ ឬ​​ការ​បាក់​ទឹក​ចិត្ត ដែល​ត្រូវការ​​​ការ​ព្យាបាល​ មិន​មែន​ត្រឹម​តែ​​ព្យាបាល​សុខភាព​ស្បែក​ឡើយ​។ ​ក្នុង​ករណី​ដែល​ការ​ញេច​មុន​បណ្ដាល​ឲ្យ​មាន​ស្លាកស្នាម​ធ្ងន់ធ្ងរ​ និង​អាច​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​ ឬ​អាច​​​ធ្វើ​ឲ្យ​យើង​មិន​សូវ​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​ឯង​ និង​កើត​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ជា​ដើម​ ចូរ​ស្វែង​រក​ការ​ព្យាបាល​​ខាង​ផ្លូវ​ចិត្ត​ ទើប​ជា​ការ​ប្រសើរ​។

៥. ប្រើ​ម៉ាស​បិទ​មុខ​

​ដូច​ទៅ​នឹង​ការ​ធ្វើ​ការងារ​​ ឬ​សម្រាក​ដែរ នៅ​ពេល​ដែល​យើង​ប្រើប្រាស់​ក្រែម​លាប​មុខ ឬ​ម៉ាស​បិទ​មុខ វា​អាច​ក្លាយ​ជា​រនាំង​ការពារ​កុំ​ឲ្យ​យើង​ញេច​មុន​បាន​។ ក្រោយ​ពេល​ដែល​ស្បែក​ត្រូវ​បាន​បំផ្លាញ​ ការ​ប្រើប្រាស់​ម៉ាស​បិទ​មុខ​ដែល​មាន​​គុណ​ប្រយោជន៍​បំប៉ន​ស្បែក​ កាត់​បន្ថយ​ការ​រលាក​ និង​ក្រហាយ​ គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

How to Stop Picking Your Face Once and for All, According to Experts

https://www.byrdie.com/how-to-stop-picking-face

Picking your skin? Learn four tips to break the habit

https://www.health.harvard.edu/blog/picking-your-skin-learn-four-tips-to-break-the-habit-2018112815447

Derm DMs: How Can I Stop Picking at My Face?

https://www.skincare.com/article/how-can-i-stop-picking-my-face


អត្ថបទពាក់ព័ន្ធ

គន្លឹះ​ថែទាំ​សម្រស់​ទាំង​៣ បញ្ចៀស​ការ​កើត​មុន​នៅ​រដូវ​ភ្លៀង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិក​ទាំង​៥​​ព្យាបាល​បញ្ហាមុន​ សម្រាប់​ស្បែក​ងាយ​ប្រតិកម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចេះ​តែ​ឡើង​មុន​ក្រោយ​ហាត់​ប្រាណ​ អាច​សាកល្បង​តិចនិក​​នេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កើត​មុន​កន្លែង​ដដែល​ៗ អាច​ជាបញ្ហា​សុខភាព​មួយ​ចំនួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីៗ​ពាក់ម៉ាសយូរ មិនចង់ខូចស្បែកមុខកុំរំលងតិចនិក ៤នេះ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 2 weeks ago
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x