អង្គែជារោគសើស្បែកដែលបណ្តាលមកពីក្រពេញលើស្បែកក្បាលយើងធ្វើការហួសកំណត់ ហើយបង្កទៅជាការរបកស្បែកក្បាលដែលមានសណ្ឋានជាកម្ទេចតូចៗរួមជាមួយអាការៈរមាស់។ តើអង្គែធ្វើឱ្យយើងជ្រុះសក់ដែរឬទេ? ហើយអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទេ? និងអាចការពារតាមវិធីណាខ្លះ?
វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ាបានឱ្យដឹងថា ជាធម្មតាអង្គែមិនចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទេ ព្រោះជាកត្តាសើស្បែករៀងៗខ្លួន ហើយក៏មិនបណ្តាលឱ្យយើងជ្រុះសក់ដែរ ប៉ុន្តែយើងតែងតែសង្កេតឃើញ មានការជ្រុះសក់ពេលយើងកើតអង្គែ។
មូលហេតុដែលបណ្តាលឱ្យយើងជ្រុះសក់ពេលមានអាការៈកើតអង្គែអាចបណ្តាលមកពី៖
១. ការអេះស្បែកក្បាល
អង្គែធ្វើឱ្យយើងរមាស់ ហើយនៅពេលយើងអេះស្បែកក្បាលយើងអាចដាច់រលាត់ដែលធ្វើឱ្យខូចក្រពេញគល់សក់ ហើយបណ្តាលឱ្យជ្រុះសក់។
២. ការផ្លាស់ប្តូរសាប៊ូកក់សក់ញឹកញាប់
នៅពេលយើងកើតអង្គែ យើងអាចផ្លាស់ប្តូរសាប៊ូកក់សក់ញឹកញាប់ដើម្បីស្វែងរកសាប៊ូដែលអាចកម្ចាត់អង្គែបាន ហើយក្នុងសាប៊ូកក់សក់នីមួយៗមានធាតុផ្សំច្រើន ហើយខុសៗគ្នាដែលបណ្តាលឱ្យខូចក្រពេញគល់សក់របស់យើង។
យើងក៏អាចជ្រុះសក់ដោយសារឆ្លងមេរោគសើស្បែកណាមួយដែលបណ្តាលមកពីមេរោគផ្សិតដែរ តែអាការៈដែលកើតឡើងដំបូងស្រដៀងនឹងការកើតអង្គែធម្មតាដែលធ្វើឱ្យយើងមានការយល់ច្រឡំថាកើតអង្គែធ្វើឱ្យជ្រុះសក់។
អង្គែបង្កឡើងដោយកត្តាជាច្រើន តែមូលហេតុចម្បងមានដូចជា៖
- ក្រពេញស្បែកឡើងប្រេងគួបផ្សំនឹងរោគផ្សិត Malassezia (មេរោគឱកាសនិយម) ដែលមាននៅលើស្បែករបស់យើង
- ស្រ្តេស ឬគិតច្រើន
- ការគេងមិនគ្រប់គ្រាន់
- ការញុំាចំណីអាហារដែលមានជាតិសាច់ច្រើន វេចខ្ចប់ស្រាប់ ឬអាហារកំប៉ុង
- ការញុំាគ្រឿងស្រវឹងដែលធ្វើឱ្យប្រព័ន្ធភាពសុំាយើងចុះខ្សោយ
- ការកក់សក់សម្អាតក្បាលមិនស្អាត
វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ា ចង់គណនា BMI ចុចទីនេះ!
ចង់គណនា BMR ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចការពារយើងពីការកើតអង្គែ៖
ជាទូទៅអង្គែដែលមានលក្ខណៈស្រាលអាចព្យាបាលជាដោយសាប៊ូព្យាបាលអង្គែរបស់ពេទ្យ តែបើអង្គែដែលមានលក្ខណៈធ្ងន់ធ្ងរត្រូវការជួបគ្រូពេទ្យដើម្បីទទួលយកការព្យាបាលឱ្យបានត្រឹមត្រូវ ដោយក្នុងនោះមានការលាបថ្នាំបន្ថែម ឬឈានទៅដល់ការញុំាថ្នាំជាដើមដើម្បីព្យាបាលឱ្យអាការៈអង្គែបានប្រសើរឡើង និងបន្ថយអាការៈរមាស់។
អត្ថបទគួរអាន៖