គ្នាយើងមួយចំនួន អាចជាទម្លាប់ទៅហើយ ទាក់ទងនឹងការពាក់គ្រឿងអលង្ការ ដូចជាចិញ្ចៀន ក្រវិល ខ្សែក ពាក់ជាប់ មិនដោះចេញ ហើយពាក់ទាំងនៅពេលងូតទឹក និងពេលគេង។ ដូចនេះ ក៏មានសំនួរជាច្រើនដូចគ្នាថា តើការពាក់គ្រឿងអលង្ការជាប់បែបនេះ នឹងបង្កបញ្ហាដល់ស្បែកឬអត់?
ទាក់ទងបញ្ហានេះ លោកស្រីសាស្រ្តាចារ្យវេជ្ជបណ្ឌិត Marina Peredo អ្នកជំនាញសិក្សាពីជំងឺស្បែក នៃមន្ទីរពេទ្យ Mount Sinai ក្រុងញ៉ូវយក សហរដ្ឋអាមេរិក បានលើកឡើងថា ជាការពិតការពាក់គ្រឿងអលង្ការជាប់បែបនោះ ពុំមានកើតជាបញ្ហាខ្លាំងគួរឱ្យព្រួយបារម្ភនោះទេ ដរាបណាយើងបានសម្អាតរបស់ទាំងនោះបានស្អាត និងទៀងទាត់។ ប៉ុន្តែលោកស្រីបន្ថែមថា អ្វីដែលត្រូវយកចិត្តទុកដាក់បន្តិចនោះគឺ គ្រឿងអលង្ការមួយចំនួនផលិតឡើងពុំមានគុណភាពល្អ នឹងបង្កជាបញ្ហាតិចតួចមួយចំនួនដូចជាបង្កឱ្យរោល ឬរលាកស្បែក។
អត្ថបទពាក់ព័ន្ធ៖
- ចេះទម្លាប់ថែស្បែកទាំងនេះ ជួយឲ្យកាន់តែស្អាតមួយកម្រិតទៀត
- ឧស្សាហ៍លាបសក់ តិចនិកទាំងនេះអាចជួយកុំឲ្យសក់ខូច និងបែកចុង
លោកស្រីវេជ្ជបណ្ឌិតឲ្យដឹងទៀតថា គ្រឿងអលង្ការធ្វើពីលោហៈដូចជា មាស ប្រាក់ ប្លាទីន ដែលមានលាយបន្ថែមជាតិនីកែល អាចបង្កឱ្យរោលស្បែកបាន ហើយពិសេសធ្វើឱ្យស្បែកស្រអាប់ខ្មៅ ស្របពេលដែលពពួកគ្រឿងអលង្ការគុណភាពល្អសុទ្ធ នឹងមិនបង្កបញ្ហាទាំងនេះទេ។
អត្ថបទពាក់ព័ន្ធ៖
- វិធីសាស្ត្រកោររោមកុំឲ្យរោលស្បែកមុខ ប្រុសៗគួរដឹង
- ស្វែងយល់ពីជំងឺសើស្បែក ម្យ៉ាងឧស្សាហ៍កើតលើអាអូន
ទោះជាយ៉ាងណា អ្នកឯកទេសផ្នែកជំងឺស្បែកខាងលើ បានបញ្ជាក់ជាសង្ខេបខ្លីថា ការពាក់គ្រឿងអលង្ការជាប់ នឹងមិនបង្កបញ្ហាធ្ងន់ធ្ងរដល់ស្បែកនោះទេ ទោះពេលងូតទឹក ពេលគេង ឬសកម្មភាពប្រចាំថ្ងៃ ប៉ុន្តែលោកស្រីណែនាំឱ្យ ដោះទុកគ្រឿងអលង្ការនៅពេលខ្លះ ក៏ជាជម្រើសប្រសើរមួយ ហើយការចេះជ្រើសរើសគ្រឿងអលង្ការដែលមានគុណភាពល្អ គឺជាជម្រើសកាន់តែប្រសើរផងដែរ៕
អត្ថបទពាក់ព័ន្ធ៖
- វិធីសាមញ្ញបែបធម្មជាតិ ជួយឲ្យស្បែកស្រស់ស្អាតមានពន្លឺ
- បើស្បែកស្ងួតគ្មានជាតិ សាកញ៉ាំរបស់ទាំងនេះ
- អស់បារម្ភ! ឲ្យតែនៅស្រឡាញ់ស្បែក ចាស់បន្តិចក៏មានវិធីជួយបាន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]