home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យ​ចាស់ជាងវ័យ

វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យ​ចាស់ជាងវ័យ

ទោះបីជា​យើង​មិន​អាច​បញ្ឈប់​រាងកាយ​មិន​ឲ្យ​វិវត្តទៅ​រកវ័យចំណាស់​ក៏​ដោយ ប៉ុន្តែ​យើង​អាច​ពន្យារ​ភាព​ចាស់​បាន​ដោយ​អនុវត្ត​វិធី​តាម​បែប​ធម្មជាតិមួយចំនួន​បាន​ដែរ​​។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​វិធី​ងាយៗ​ដើម្បី​ពន្យារ​ភាព​ចាស់​នៃ​រាងកាយរបស់​យើង​។

. បញ្ចូល​ផ្លែប៊្លូបឺរី​ក្នុង​របបអាហារ​ប្រចាំ​ថ្ងៃ

នៅ​ពេល​យើង​ឈាន​ចូល​វ័យ​ចំណាស់ ស្បែក​របស់​យើង​នឹង​យារ​ដែល​បង្ក​ដោយ​​ការ​ខូចខាត​ DNA ដោយសារ​អុកស៊ីតកម្ម។ ការ​ខូចខាត​នេះ​គឺ​មិន​អាច​ចៀស​បាន​ទេ ប៉ុន្តែ​យើង​អាច​ពន្យឺត​ដំណើរការ​នេះ​បាន​ដោយ​ការ​ញ៉ាំ​ផ្លែប៊្លូបឺរី។ ផ្លែ​នេះ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជួយ​ប្រឆាំង​នឹង​សញ្ញា​នៃ​ភាព​ចាស់​ទៀត​ផង។

. កំណត់​ការ​ញ៉ាំ​ជាតិ​ស្ករ

ការសិក្សា​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​ជាតិស្ករ​អាច​ពន្លឿន​ភាព​ចាស់​ និង​បង្ក​ឲ្យ​មាន​ស្នាមខ្មៅ​ក្រោម​ភ្នែក បាត់បង់​ជាតិ​ទឹក និង​ស្នាមជ្រួញ។ ដើម្បី​ប្រឆាំង​នឹង​ភាពចាស់ អ្នក​ជំនាញ​ណែនាំ​ឲ្យ​កំណត់​ការ​ញ៉ាំ​ជាតិស្ករ និង​ចៀសវាង​អាហារ និង​ភេសជ្ជៈ​ដែល​ផ្អែម​ ហើយ​ងាក​មក​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​វិញ។

. ចៀសវាង​គេង​ផ្អឹប​មុខ​នឹង​ខ្នើយ

ប្រសិនជា​គ្នាយើង​មួយ​ចំនួន​ចូលចិត្ត​គេង​ផ្កាប់មុខ​នឹង​ខ្នើយ យក​ល្អ​គួរ​កែ​ទម្លាប់​នេះចេញ​។ តាម​ការ​សិក្សា​ និង​អ្នកជំនាញ​ជាច្រើន​បាន​លើកឡើង​ថា​ការ​គេង​យក​មុខ​ផ្អឹប​នឹង​ខ្នើយ​អាច​បង្ក​ស្នាម​ជ្រួញ​លើ​មុខ​ជា​រៀង​រហូត។ វិធី​ដែល​ល្អ​គឺ​បង្ការ​​ដោយ​ទម្លាប់​​ខ្លួន​ឲ្យ​គេង​ផ្ងារ​វិញ។

. ត្រួតពិនិត្យ​កម្រិត​ជាតិ​កាល់ស្យូម

យើង​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ហើយថា​កាល់ស្យូម​គឺ​ល្អ​សម្រាប់​ឆ្អឹង ប៉ុន្តែ​​គ្នា​យើង​តិច​នាក់​ណាស់​ដែល​ដឹង​ថា​កាល់ស្យូម​សំខាន់​ក្នុង​ការ​ការពារ​យើង​ពី​ការ​ចាស់​មុនអាយុ។ នៅ​ពេល​រាងកាយ​ទទួល​បាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​អាច​នឹង​កាត់បន្ថយ​សញ្ញា​នៃ​ភាព​ចាស់​ និង​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ទៀត។

. ផឹក​តែ​បៃតង

តែបៃតង​អាច​ជួយ​រាងកាយ​ទាំង​ផ្នែក​ខាង​ក្នុង និង​ខាងក្រៅ។ តែបៃតង​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​ជួយ​ជួសជុល​កោសិកា​ស្បែក និង​ធ្វើឲ្យ​យើង​ក្មេង​ជាង​វ័យ។ មិនត្រឹមតែប៉ុណ្ណោះ តែ​បៃតងជួយ​បន្ថយ​ភាព​ក្រហម និង​ការ​រលាក​នៅ​លើ​ស្បែក​ព្រោះ​តែ​បៃតង​ក៏​មាន​សារធាតុ​ប្រឆាំង​ការ​រលាក​ដែរ។​ ការ​ផឹក​តែបៃតង​ជា​ប្រចាំ​អាច​ជួយ​ឲ្យ​ស្បែក​តឹង និង​មាន​សុខភាព​ល្អ។ យើង​ក៏​អាច​ដាក់​កញ្ចប់​តែ​បៃតងដែលឆុងរួច​នៅ​លើ​ភ្នែក​របស់​យើង​រយៈពេល​២ទៅ៣​នាទី​ដើម្បី​ចៀសវាង​ស្នាមខ្មៅ​ក្រោម​ភ្នែក និង​ការ​ហើម​ភ្នែក។

. កុំ​ងូតទឹក​យូរ​ពេក

ដើម្បី​ពន្យារ​ភាពចាស់ យើង​មិន​គួរ​ងូតទឹក​យូរ​ពេក​ទេ។ មានការសិក្សា​ឃើញ​ថា​ការ​ងូតទឹក​យូរ​​អាច​បំផ្លាញ​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត ហើយ​អាច​បង្ក​ឲ្យ​មាន​ស្នាម​ជ្រួញ និង​ស្បែក​យារ​ទៀត​ផង។ ដូចនេះ​យកល្អ​គួរ​ងូតទឹក​ដោយ​ប្រើ​តិច ប៉ុន្តែ​ចំណាយ​​ពេល​​ច្រើន​​លើ​ការ​ថែទាំ​ស្បែក​វិញ​។

. ការពារ​កម្ដៅ​ថ្ងៃ

កម្ដៅ​ថ្ងៃ​គឺ​ជា​ចំណែក​ធំ​មួយ​ដែល​ពន្លឿន​ភាព​ចាស់។ បើ​យើង​ត្រូវ​កម្ដៅ​ថ្ងៃ​កាន់តែ​ច្រើន ហានិភ័យ​នៃ​ការ​ចាស់​មុនអាយុ​ក៏​កាន់​តែ​​ខ្លាំង​​ដែរ។ ដូចនេះ​យក​ល្អ​គ្នាយើង​គួរ​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​រាល់ថ្ងៃ​ពេល​ចេញ​ទៅ​ក្រៅ​ និង​ពាក់​អាវ​បិទ​បាំង​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​​ដើម្បី​ការពារ​ខ្លួន​ពី​កាំរស្មី UV

. សមាធិ និង​ចៀសវាង​​ស្ត្រេសច្រើន

ស្ត្រេស​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​ដំណើរ​ភាព​ចាស់​កាន់តែ​លឿន ហើយ​ការ​គិត​ច្រើន និង​ថប់បារម្ភ​ក៏​បណ្ដាល​ឲ្យ​ចាស់​មុន​អាយុ​ដែរ។ ការ​ធ្វើ​សមាធិ​អាច​ជួយ​បន្ធូរ​អារម្មណ៍ និង​ធ្វើឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន​សប្បាយ​រីករាយ​នៅ​ក្នុង​រាងកាយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ជាងមុន។ នេះ​ជា​វិធី​បង្ការ​ភាព​ចាស់​ដែល​មិន​ចំណាយ​ច្រើន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://brightside.me/inspiration-health/8-life-hacks-to-prevent-your-skin-from-aging-too-fast-794182/

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ថាត់ រ័ត្នមូនីតា នៅ 08/06/2020
ត្រួតពិនិត្យ​ដោយ គឹម កាណែល
x