home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ត្រដុស​ដុំ​ទឹក​កក​​លើ​ផ្ទៃ​មុខ ជួយ​​កម្ចាត់​​បញ្ហា​​ផ្សេង​ៗ​លើ​ស្បែក​បាន​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រដុស​ដុំ​ទឹក​កក​​លើ​ផ្ទៃ​មុខ ជួយ​​កម្ចាត់​​បញ្ហា​​ផ្សេង​ៗ​លើ​ស្បែក​បាន​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ស្រីៗ​យើង​តែងតែ​​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​ការ​ថែរក្សា​ស្បែក​។​ ប៉ុន្តែ​ មាន​កត្តា​ជា​ច្រើន​ដូចជា​កម្ដៅ​ថ្ងៃ​ ​ខ្យល់​ពុល​ ទម្លាប់​ញ៉ាំ​អាហារ​មិន​ល្អ​ ស្ត្រេស​ គឺ​សុទ្ធ​តែ​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ស្បែក​មុខ​របស់​យើង​ ដែល​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​​ផ្សេង​ៗ​ជា​ច្រើន​ដូចជា​​មុន​ ​ស្នាម​ជ្រីវជ្រួញ​ រន្ធ​ញើស​រីក​ធំ រង្វង់​ភ្នែក​ខ្មៅ​។ល។​ យ៉ាង​ណា​មិញ​ គ្នា​យើង​អាច​ដោះស្រាយ​បញ្ហា​​ស្បែក​ទាំង​នេះ​បាន​ ដោយ​ប្រើ​ដុំ​ទឹក​កក​ប៉ុណ្ណោះ​។ អត្ថប្រយោជន៍​នៃ​ដុំ​ទឹកកក​ចំពោះ​ស្បែក​មាន​ដូច​ខាងក្រោម​។

១. ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​​ភ្លាម​ៗ​

ការ​ប្រើ​ដុំ​ទឹកកក​អាច​ជួយ​ឲ្យ​សរសៃ​ឈាម​របស់​យើង​​រួម​តូច​ ក៏​ដូចជា​កាត់បន្ថយ​ការ​រលាក​។​ កត្តា​នេះ​អាច​ជួយ​កាត់បន្ថយ​ភាព​នឿយហត់​នៅ​លើ​ផ្ទៃ​មុខ​ ធ្វើ​ឲ្យ​លំហូរ​ឈាម​កាន់​តែ​ប្រសើរ​ឡើង​ និង​​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ភ្លឺ​ថ្លា​ភ្លាម​ៗ​។

២. កាត់​បន្ថយ​​បញ្ហា​មុន​

ជាមួយ​គ្នា​នេះ​ដែរ​ ការ​ប្រើ​ដុំ​ទឹកកក​នៅ​លើ​មុន​ ក៏​អាច​ជួយ​កាត់បន្ថយ​ស្នាម​ក្រហម​ និង​ការ​រលាក​ដោយ​​ធ្វើ​ឲ្យ​លំហូរ​ឈាម​ប្រសើរ​ឡើង​ និង​បង្រួម​រន្ធញើស​ ព្រម​ទាំង​កាត់បន្ថយ​ការ​ផលិត​ប្រេង​ច្រើន​ជ្រុល​ផង​ដែរ​។

​៣. បង្កើន​ការ​ស្រូប​យក​​​​ផលិតផល​

ត្រដុស​ដុំ​​ទឹក​កក​មុន​ពេល​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​​ អាច​ជួយ​​ឲ្យ​​ផលិតផល​ដែល​យើង​ប្រើប្រាស់​​​ងាយ​ចូល​ទៅ​ដល់​ស្រទាប់​ជ្រៅ​​នៃ​ស្បែក​ និង​អាច​ស្រូប​យក​ផលិតផល​​បាន​ល្អ​ជាង​មុន​។

៤. កាត់បន្ថយ​ស្នាម​ដក់​ក្រោម​ភ្នែក​

​ទន្ទឹម​នឹង​នេះ​ ការ​ត្រដុស​ទឹក​កក​នៅ​លើ​ផ្ទៃ​មុខ​ជា​ប្រចាំ​ ក៏​អាច​កាត់បន្ថយ​ការ​ហើម​ ដោយ​បង្រួញ​សរសៃ​ឈាម​ដែល​រួញ​។​ ដូច្នេះ​ហើយ​ វា​មាន​ប្រយោជន៍​ក្នុង​ការ​បំបាត់​​ស្នាម​ដក់​នៅ​ក្រោម​​ភ្នែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

ដុំទឹកកក២

៥. កាត់បន្ថយ​សញ្ញា​នៃ​ភាព​ចាស់

ភាព​ត្រជាក់​នៃ​ទឹក​កក​អាច​ជួយ​បន្តឹង​រន្ធ​ញើស​នៃ​ស្បែក​ និង​កាត់បន្ថយ​ការ​លេច​​ចេញ​​សញ្ញា​នៃ​ភាព​ចាស់​ ដូចជា​ស្នាម​ជ្រីវជ្រួញ ដើម្បី​​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​តឹងណែន​ និង​ក្មេង​ជាង​វ័យ​។

៦. ​ព្យាបាល​​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​ និង​​កន្ទួល​រមាស់​

ការ​ត្រដុស​ដុំ​ទឹកកក​គឺ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ ដើម្បី​ព្យាបាល​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​ ​​ពីព្រោះ​វា​អាច​ជួយ​​​បំបាត់​ស្នាម​ក្រហម​ និង​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។

​តិចនិក​ត្រដុស​ដុំ​ទឹកកក​នៅ​លើ​ផ្ទៃ​មុខ​

  • រុំ​ដុំ​ទឹកកក​ដោយ​ប្រើ​កំណាត់​ស្ដើង​ ឬ​កូន​កន្សែង​ រួច​ធ្វើ​ការ​ត្រដុស​នៅ​លើ​ផ្ទៃ​មុខ​
  • ​យើង​ក៏​អាច​​បង្កក​គ្រឿង​ផ្សំ​ផ្សេង​ៗ​ដូចជា​​​សាច់​ប៉េងប៉ោះ ទឹក​ប្រទាល​កន្ទុយ​ក្រពើ ទឹក​ត្រសក់​​ដើម្បី​​​ផ្ដល់​សារធាតុ​ចិញ្ចឹម​បន្ថែម​​ដល់​ស្បែក
  • កុំ​ត្រដុស​​ដុំ​ទឹកកក​នៅ​លើ​ស្បែក​​ច្រើន​ជាង​ម្ដង​ក្នុង​មួយ​ថ្ងៃ​
  • ​ប្រសិនបើ​យើង​មាន​ស្បែក​ងាយ​ប្រតិកម្ម​ ​ចូរ​កុំ​ត្រដុស​​ដុំ​ទឹកកក​ដោយ​ផ្ទាល់​នៅ​លើ​ផ្ទៃ​មុខ​ ​និង​ជំនួស​ដោយ​ការ​ប្រើ​កន្សែង​ត្រជាក់​ ទើប​ជា​ការ​ប្រសើរ​
  • ​កុំ​ទុក​ដុំ​ទឹកកក​នៅ​លើ​បរិវេណ​ជាក់លាក់​នៃ​ផ្ទៃមុខ​​ច្រើន​ជាង​១​នាទី​
  • ​ចូរ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ត្រដុស​ដុំ​ទឹកកក​នៅ​ជុំវិញ​ភ្នែក​របស់​យើង​ ជាពិសេស​ប្រសិនបើ​យើង​​ប្រើប្រាស់​គ្រឿងផ្សំ​ពិសេស​ណាមួយ​។​ បន្ថែម​ពី​នេះ​ កុំ​ត្រដុស​ខ្លាំង​ៗ​នៅ​ខាង​ក្រោម​ភ្នែក​ ពីព្រោះ​វា​ជា​បរិវេណ​ដែល​ងាយ​ប្រតិកម្ម​។
  • ​ប្រសិនបើ​យើង​មាន​អារម្មណ៍​រលាក​ ឬ​មិន​ស្រួល​នៅ​ពេល​ត្រដុស​ដុំ​ទឹកកក​ ចូរ​បញ្ឈប់​ការ​ប្រើប្រាស់​ភ្លាម​ៗ​។​​​​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍​នៃ​ម៉ាស​រមៀត​ចំពោះ​ស្បែក​​ ​ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្នាំលាបសក់អាច​ធ្វើឲ្យ​មាន​ប្រតិកម្មលើស្បែក និង​ស្បែកក្បាល?

តិចនិកការពារស្បែកពីកម្ដៅថ្ងៃ បន្ថយហានិភ័យកើតមហារីក

វិធីថែ​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ និង​​មាន​សំណើម​ជាមួយ​ទឹក​ឃ្មុំ​​​​​​​​​​​​​​

ជំងឺទឹកនោមផ្អែម៖ សញ្ញាព្រមានអាច​កើតមាន​លើស្បែក​

ម៉ាក់​ៗ​ដឹង​អត់?​​ សារធាតុសៗជាប់ស្បែកទារកមានប្រយោជន៍​អ្វី​ខ្លះ​?

សំបក​ក្រូច​ឆ្មារ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​ស្បែក ស្រី​ៗ​មិន​គួរ​រំលង

រូបមន្ត​ធម្មជាតិ​ថែរក្សា​ស្បែក​មុខ​​ជាមួយ​នឹង​ទឹក​ដោះ​គោ​ឆៅ​​​​​​​


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 17/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត