១. ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារសំបូរទៅដោយវីតាមីនC ដែលល្អសម្រាប់រាងកាយ។ ប៉ុន្តែការលាបក្រូចឆ្មារនៅលើផ្ទៃមុខ មិនមែនជារឿងត្រឹមត្រូវឡើយ។ គ្នាយើងជឿថាក្រូចឆ្មារអាចជួយឲ្យស្បែករបស់យើងសម៉ត់រលោង និងភ្លឺថ្លា ប៉ុន្តែផ្ទុយទៅវិញ កម្រិតខ្ពស់នៃអាស៊ីដCitric អាចបំផ្លាញស្បែក និងធ្វើឲ្យស្បែករលាក ព្រមទាំងបង្កជាការកើតមុនថែមទៀតផង។
២. ថ្នាំដុសធ្មេញ
ជាមួយគ្នានេះដែរ ថ្នាំដុសធ្មេញត្រូវបានជឿថាអាចកម្ចាត់រាល់បញ្ហាមុនក្បាលខ្មៅ និងមុនផ្សេងទៀត។ ប៉ុន្តែការប្រើប្រាស់ថ្នាំដុសធ្មេញនៅលើផ្ទៃមុខអាចបណ្ដាលឲ្យរលាក និងឆ្លងមេរោគ។ លើសពីនេះ វាមានសារធាតុផ្សំខ្លាំងៗ ដែលអាចបន្សល់ស្នាមក្រហមនៅលើផ្ទៃមុខដូចគ្នា។ គ្នាយើងជាច្រើនបានណែនាំឲ្យប្រើប្រាស់ថ្នាំដុសធ្មេញនៅលើមុន ដើម្បីឲ្យមុនឆាប់ក្រៀម។ ប៉ុន្តែការលាបថ្នាំដុសធ្មេញនៅលើផ្ទៃមុខ អាចបង្កើនការផលិតMelanin និងបង្កើតជាស្នាមខ្មៅនៅកន្លែងដែលយើងលាប ហើយជាតិជីរអង្កាម ដែលមាននៅក្នុងថ្នាំដុសធ្មេញក៏អាចធ្វើឲ្យស្បែកក្រហាយ និងបណ្ដាលឲ្យកើតមុនទៅវិញ។