backup og meta

ម៉ាស​ការ៉ុត​អាចជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​ និង​គ្មាន​ស្លាកស្នាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 21, 2023

ម៉ាស​ការ៉ុត​អាចជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​ និង​គ្មាន​ស្លាកស្នាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ៉ុត​មិន​ត្រឹម​តែ​មាន​អត្ថប្រយោជន៍​ខ្លាំង​សម្រាប់​សុខភាព​ភ្នែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​ ​ជាតិ​រ៉ែ និង​​អុកស៊ីតកម្ម​ដែល​​​​ជា​គ្រឿង​ផ្សំ​ដ៏​ស័ក្ដិសម​សម្រាប់​ការ​ថែរក្សា​ស្បែក​ដូច​គ្នា​។ ម៉ាស​ការ៉ុត​​​​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​​ និង​ទន់​រលោង​តាម​​បែប​ធម្មជាតិ​​ ហើយ​យើង​អាច​អនុវត្ត​រូបមន្ត​នេះ​ចំនួន​ ២​ដង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​កាន់​តែ​ប្រសើរ​​។

តើ​​ម៉ាស​ការ៉ុត​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​?​

១. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​

​​​ម៉ាស​ការ៉ុត​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ដោយ​សារ​តែ​វា​ផ្ទុក​សារធាតុ​Beta carotene វីតាមីន​C វីតាមីន​K និង​ជាតិ​សរសៃ​ខ្ពស់​។ មួយ​វិញ​ទៀត សារធាតុ​ចិញ្ចឹម​ទាំង​អស់នេះ​​ក៏​អាច​ជួយ​ឲ្យ​ស្បែក​​​​ទន់​រលោង​ និង​កម្ចាត់​ចោល​បញ្ហា​ស្បែក​មួយ​ចំនួន​​បាន​ផង​ដែរ​។

២. រារាំង​ការ​ផលិត​​ជាតិ​ខ្លាញ់​​

ទន្ទឹម​នឹង​នេះ​ដែរ ម៉ាស​ការ៉ុត​អាច​ជួយ​ឲ្យ​ស្បែក​របស់​យើង​​គ្មាន​ស្លាកស្នាម​ ជួយ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ​ និង​កម្ចាត់​ចោល​កោសិកា​ងាប់​​របស់​​ស្បែក​។ វីតាមីន​A​​នៅ​ក្នុង​ការ៉ុត​អាច​ជួយ​កាត់បន្ថយ​ការ​ផលិត​ជាតិ​ខ្លាញ់​ដែល​លើស​ និង​​រក្សា​ស្បែក​ឲ្យ​នៅ​ស្រស់​ថ្លា និង​គ្មាន​ជាតិ​ពុល​។ លើស​ពី​នេះ ម៉ាស​ការ៉ុត​​អាច​ជួយ​រក្សា​ជាតិ​ទឹក​នៃ​ស្បែក​ និង​ជួយ​កម្ចាត់​បាក់តេរី​លើ​ស្បែក​​ដែល​​អាច​នាំ​ឲ្យ​មាន​ការ​បង្ក​រោគ​នៃ​ស្បែក​។

៣. ផ្ដល់​សំណើម​ដល់​ស្បែក​ស្ងួត

លើស​ពី​នេះ​ ការ៉ុត​សម្បូរ​ទៅ​ដោយ​​ប៉ូតាស្យូម​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បំបាត់​ភាព​ស្ងួត​នៃ​ស្បែក​ ​ថែ​បំប៉ន ក៏​ដូចជា​ផ្ដល់​សំណើម​ដល់​ស្បែក​បាន​យ៉ាង​ល្អ​​ឥត​ខ្ចោះ​។ ​

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

៤. ការពារ​កម្ដៅ​ថ្ងៃ និង​ពន្យារ​ភាព​ចាស់​​

​​សារធាតុ​Beta-carotene និង​Carotenoids ​នៅ​ក្នុង​ការ៉ុត អាច​ការពារ​ប្រឆាំង​នឹង​កាំរស្មី​UVA ព្រម​ទាំង​​អាច​កម្ចាត់​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​ថែម​ទៀត​ផង​។ មួយ​វិញ​ទៀត ម៉ាស​ធម្មជាតិ​មួយ​ប្រភេទ​នេះ ក៏​ស័ក្តិសម​សម្រាប់​គ្រប់​ប្រភេទ​ស្បែក​ មិន​ថា​ស្បែក​ខ្លាញ់ ស្បែក​ចាស់​ជ្រីវជ្រួញ ស្បែក​​ងាយ​កើត​មុន​ និង​ស្បែក​ស្ងួត ព្រម​ទាំង​ស្បែក​ងាយ​ប្រតិកម្ម​។

​តិចនិក​ធ្វើ​ម៉ាស​ការ៉ុត

  • ចំហុយ​ការ៉ុត​ចំនួន​២​ រហូត​ដល់​ការ៉ុត​ទន់​
  • កិន​ការ៉ុត​ឲ្យ​ម៉ត់​ល្អ និង​ទុក​រហូត​ដល់​ត្រជាក់​
  • បន្ថែម​ទឹក​ឃ្មុំ​មួយ​ស្លាបព្រា​​កាហ្វេ​
  • ​ច្របាច់​ទឹក​ក្រូច​ឆ្មារ​មួយ​ចំណិត​
  • កូរ​ឲ្យ​សព្វ​ល្អ​។

ម៉ាសការ៉ុត២

អត្ថបទគួរអាន៖

វិធីសាស្ត្រ​ប្រើប្រាស់​ម៉ាស​មុខ

  • សម្អាត​មុខ​ដោយ​ប្រើ​សំឡី​សើម​
  • លាប​​ម៉ាស​ការ៉ុត​ស្ដើង​ៗ​នៅ​លើ​មុខ
  • ទុក​ចោល​មួយ​សន្ទុះ​​ឲ្យ​ជិត​ស្ងួត សឹម​លាង​សម្អាត​មុខ​ចេញ
  • ជូត​​មុខ​ឲ្យ​ស្ងួត​ល្អ ទើប​លាប​ក្រែម​ផ្ដល់​សំណើម។

ចំណុច សំខាន់

ការ៉ុត​មិន​ត្រឹម​តែ​ល្អ​ចំពោះ​សុខភាព​ភ្នែក​ ប៉ុន្តែ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​​យ៉ាង​ច្រើន​ចំពោះ​ស្បែក​​ផង​ដែរ ដូចជា​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ផ្តលល់​សំណើម​ដល់​ស្បែក​ស្ងួត ការពារ​កម្តៅ​ថ្ងៃ និង​ពន្យារ​ភាព​ចាស់​ ក៏​ដូចជា​រារាំង​ការ​ផលិត​ជាតិ​ខ្លាញ់​លើស​នៃ​ស្បែក។ ហេតុនេះ​ហើយ​ ស្រី​ៗ​យើង​អាច​សាកល្បង​អនុវត្ត​រូបមន្ត​ធ្វើ​ម៉ាស​ការ៉ុត​ធម្មជាតិ​នេះ​២​ដង​ក្នុង​មួយ​សប្តាហ៍​ ដើម្បី​ទទួល​បាន​ស្បែក​ស្រស់ស្អាត និង​ទន់​រលោង​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 21, 2023

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម