backup og meta

អនុវត្តទម្លាប់ ៥ យ៉ាងមុនចូលគេង ជួយ​ឲ្យ​ស្បែកមានសុខភាព​ល្អ

អនុវត្តទម្លាប់ ៥ យ៉ាងមុនចូលគេង ជួយ​ឲ្យ​ស្បែកមានសុខភាព​ល្អ

ជារៀងរាល់ថ្ងៃស្បែករបស់យើងតែងតែប៉ះពាល់ជាមួយបរិយាកាសខាងក្រៅដែលអាចមាន​សារធាតុបង្កគ្រោះថ្នាក់ដូចជាធូលី សារធាតុគីមីកាចគ្រោះថ្នាក់​ កាំរស្មី UV និងបរិស្ថានជុំវិញផ្សេងទៀតដែលអាចជះឥទ្ធិពលដល់ស្បែកយើង​បាន។ ការ​ប៉ះពាល់ជាមួយ​នឹង​សារធាតុទាំងនេះយូរៗទៅនឹងបណ្តាលឲ្យស្បែកយើង​មានការផ្លាស់ប្តូរ និងវិវឌ្ឍទៅជាកើត​មុន ស្លាកស្នាម ខូង ស្នាមជ្រួញ និងការខូចខាតផ្សេងៗទៀត ហើយនឹង​ត្រូវចំណាយពេលច្រើនដើម្បីព្យាបាល និងបំបាត់ស្នាមទាំងនោះ។ ខាងក្រោមនេះគឺជាគន្លឹះ ៥ យ៉ាងដើម្បី​ថែរក្សាស្បែកយើង​​មុនពេលចូលគេង។

១- លាងសម្អាតមុខ

នៅពេលយើង​គេងពេលយប់ស្បែករបស់យើង​នឹងមានធ្វើការជួសជុលកន្លែងមាន​បញ្ហា​ដោយខ្លួនឯង ហើយរន្ធញើសនឹងបើកផងដែរ។ ប្រសិនបើ​គ្រឿង​តុបតែងមុខរបស់យើង​ដូចជា ម៉ាស្ការ៉ា (mascara) ម្សៅទ្រនាប់ (foundation) ហាយឡាយ (highlighter) និង គូល័រភ្នែក (eyeshadow) ដែលយើង​បានប្រើប្រាស់មិនត្រូវបាន​លាងសម្អាត​ចេញ​នោះទេ នឹងបង្កឲ្យមានការស្ទះរន្ធញើស ហើយរំខានដល់ដំណើរការធម្មជាតិនៃការជួសជុលទាំងនោះ។ កត្តាទាំងនេះ​ជាហេតុបណ្តាលឲ្យស្បែកយើង​មិនរលោង បែរជា​មានស្នាម និងមានមុនទៅវិញ​។ តាមរយៈការលាងសម្អាត​គ្រឿងសម្អាងចេញពីមុខ អាចជួយឲ្យស្បែករបស់​យើ់ង​មានដង្ហើម និងរក្សាឲ្យនៅធម្មជាតិបាន។

អត្ថបទពាក់ព័ន្ធ:

២- ប្រើទឹក toner

បន្ទាប់ពីយើង​បានតុបតែងមុខរួច ចាំបាច់ត្រូវធ្វើការលាងសម្អាតវិញជាមួយនឹងទឹក Toner។ Toner អាចជួយឲ្យកម្រិត pH ធម្មជាតិរបស់ស្បែកត្រឡប់មកវិញ ដែលអាចឲ្យស្បែកយើង​មានភាពធន់នឹងបាក់តេរី និងមីក្រូសរីរាង្គផ្សេងទៀត។ Toner មានសារៈសំខាន់ណាស់សម្រាប់អ្នកដែលមានស្បែកមុខខ្លាញ់ និងមុខមុន។ យើង​អាចបន្តក់ Toner ពីរបីដំណក់លើ​សំឡី​ជូតមុខ ជូតទៅលើមុខ និងក រួច​ហើយទុកឲ្យស្ងួត។ Toner ដែលល្អបំផុតគឺគ្មានជាតិអាល់កុល ឬផ្សំបែបធម្មជាតិដូចទឹកផ្កាកុលាបសុទ្ធ។

៣- ប្រើឧបករណ៍ផ្តល់សំណើម humidifier

ឧបករណ៍ផ្តល់សំណើម humidifier អាចជួយផ្តល់សំណើម ធ្វើឲ្យស្បែកមានភាពរលោង និងការពារកុំឲ្យស្បែកស្ងួត រមាស់ និងប្រេះ។ កម្រិតសំណើមទាបអាចមានលើអ្នកមានជំងឺស្បែក eczema  psoriasis និងជំងឺស្បែកផ្សេងៗទៀត។ ឧបករណ៍ផ្តល់សំណើមជួយរក្សាស្បែករបស់យើង​ឲ្យមានសំណើម និងសើមដែលមិនងាយនឹងរលាក និងអាលែ្លកហ្ស៊ី។

៤- ជ្រើសរើស​ខ្នើយ

ខ្នើយសូត្រ (silk) គឺពិតជាអាចជួយដល់ស្បែករបស់អ្នកឲ្យមានសុខភាពល្អបាន។ សូត្រមានផ្ទុកប្រូតេអ៊ីនធម្មជាតិ និងអាស៊ីតអាមីណូសំខាន់១៨ ដែលអាចជួយឲ្យស្បែកស្រស់ស្អាត។ ខ្នើយសូត្រ អាចការពារកុំឲ្យមានស្នាមនៅលើផ្ទៃស្បែកយើងនៅពេលដែលយើង​ក្រោកពីគេង ចំណែកឯសារធាតុសរសៃរបស់ខ្នើយកប្បាសវិញអាចបណ្តាលឲ្យមានការស្អិតជាប់នឹងស្បែក និងសក់របស់យើង។ ការណែនាំមួយចំនួនតម្រូវឲ្យយើងផ្លាស់ប្តូរខ្នើយជាប្រចាំ ដោយសារ​តែការបោកគក់ខ្នើយគឺមិនមានភាពគ្រប់គ្រាន់ឡើយ។ យោងទៅតាមបណ្ឌិត្យសភានៃរោគសើស្បែកអាមេរិក (AAD) បានឲ្យដឹងថាខ្នើយអាចប្រមូលផ្តុំនូវកោសិកាស្បែកដែលងាប់​ និងបាក់តេរីចេញពី​ភាពមិនស្អាតនៃស្បែក ហើយសារធាតុកខ្វក់​ទាំងនោះអាចនឹងចូលទៅស្បែករបស់យើង​តាមរយៈខ្នើយរបស់យើង​វិញ។

៥- គាបសក់

ការគាបសក់មុនពេលចូលគេងគឺជាវិធីសំខាន់មួយក្នុងការរក្សាឲ្យស្បែករបស់​យើង​ឲ្យមានភាព​ស្រស់ស្អាត។ សក់របស់តែងមានផ្ទុកនូវជាតិប្រេង ធូលី និងកោសិកាស្បែកងាប់ដែលអាចចូលទៅផ្ទៃមុខ និងខ្នើយ។ ជាតិប្រេង និងកោសិកាស្បែកងាប់ទាំងនោះអាចធ្វើឲ្យយើងកើតមុន។ ការគាបសក់មិនត្រឹមតែអាចផ្តល់ប្រយោជន៍ដល់ស្បែកយើង​ប៉ុណ្ណោះទេ តែ​ក៏ជួយកុំឲ្យសក់របស់យើង​ជំពាក់នៅពេលដែលយើង​ក្រោកពីគេងផងដែរ។

ការថែរក្សាស្បែកយើងឲ្យនៅមាន​ភាពស្រស់ស្អាតគឺមិនមានភាពពិបាកទេ។ យើង​គ្រាន់តែត្រូវមានភាពអត់ធ្មត់ និងឧស្សាហ៍ធ្វើនូវទំលាប់ដែលបានរៀបរាប់ខាងលើឲ្យបានត្រឹមត្រូវនៅពេលយើង​មុនពេលចូលគេង ហើយយើង​នឹងឃើញលទ្ធផលល្អដែលអាចធ្វើឲ្យើង​សប្បាយចិត្តជាមិនខាន។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញដើម្បីស្វែងយល់ពីដំណោះស្រាយរបស់អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

  1. https://www.alsumaria.tv/news/117855/10-beauty-habits-you-should-do-every-night/en#

 

  1. https://stylecaster.com/beauty/bedtime-beauty-habits/

 

  1. https://www.stylecraze.com/articles/habits-to-practice-before-sleep-that-enhance-your-beauty/#gref

 

  1. https://www.lorealparisusa.com/beauty-magazine/skin-care/skin-care-concerns/nighttime-skin-care-habits-that-ruin-skin.aspx

 

  1. https://www.wellwithinbeauty.com/blogs/homepage/5-beauty-habits-to-save-your-skin

កំណែ​ប្រែបច្ចុប្បន្ន

08/06/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ

ពិតអត់ ពាក់គ្រឿងអលង្ការជាប់ទាំងងូតទឹក ទាំងគេង បង្កបញ្ហាដល់ស្បែក?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Jun 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម