ស្វែងយល់ពីការប្រើប្រាស់
១- ផ្លែប៉ោមជួយអីខ្លះដល់រាងកាយ?
ប៉ោម គឺជាផ្លែឈើម្យ៉ាង ទទួលការពេញនិយមទូទាំងពិភពលោក។ ការញ៉ាំផ្លែប៉ោមជាធម្មតា សម្រាប់បំពេញផ្នែកមួយក្នុងរបបអាហារ ប៉ុន្តែផ្លែឈើប្រភេទនេះ ក៏ត្រូវប្រើប្រាស់ធ្វើជាថ្នាំសង្កូវផងដែរ។
ផ្លែប៉ោមត្រូវប្រើសម្រាប់ព្យាបាលអាការៈ និងជំងឺមួយចំនួនដូចជា៖
– រាក ឬទល់លាមក
– ជួយបន្ទន់ បង្កើតច្រកផ្លូវ និងប្រមូលផ្ដុំក្រួសក្នុងប្រមាត់
– បង្ការជំងឺមហារីក ពិសេសមហារីកសួត
– ព្យាបាលជំងឺ មហារីក ទឹកនោមផ្អែម រាកមួល គ្រុនក្ដៅ បញ្ហាបេះដូង និងករណីខ្វះវីតាមីន Cដែល ភាសាបច្ចេកទេស ហៅថា Scurvy
– សម្អាតធ្មេញ។
២- ផ្លែប៉ោមដំណើរការយ៉ាងម៉េច?
មិនទាន់មានការសិក្សាគ្រប់គ្រាន់ពីមុខងារធ្វើការរបស់ផ្លែប៉ោមនៅឡើយទេ។ សូមពិគ្រោះជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។ ទោះយ៉ាងណាក៏ដោយ គ្រាន់តែដឹងថាផ្លែប៉ោម មានផ្ទុកសារធាតុ Pectin ជួយប្រមូលផ្ដុំលាមកសម្រាប់ព្យាបាលអាការៈរាក និងទល់លាមក។ ផ្លែប៉ោម មានផ្ទុកសារធាតុគីមីខ្លះទៀត អាចសម្លាប់បាក់តេរីបានផងដែរ។ សំបកផ្លែប៉ោមមានផ្ទុកនូវសារធាតុគីមីម្យ៉ាង មានឈ្មោះថា អាស៊ីដអ៊ុយសូលិក ហើយត្រូវបានសន្និដ្ឋានថា មានមុខងារ បង្កើតសាច់ដុំ និងមេតាបូលីសក្នុងរាងកាយ។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិប្រសិនបើ៖
– ស្រ្តីមានគភ៌ ឬបំបៅដោះព្រោះនៅពេល កំពុងចង់បានកូន ឬបំបៅដោះ គួរតែប្រើថ្នាំ ណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយផ្លែប៉ោម ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
ញ៉ាំផ្លែប៉ោម គឺមានសុវត្ថិភាព ក្នុងករណីមិនញ៉ាំទាំងគ្រាប់។ គ្មានផលប៉ះពាល់ណាអាចដឹងច្បាស់ ឬថានឹងអាចកើតឡើង ដោយសារ ផ្លែប៉ោម ឬទឹកផ្លែឈើផ្លែប៉ោមនោះទេ។
សម្រាប់ជាតិ ប៉ូលីហ្វេណុល ក្នុងផ្លែប៉ោម ច្រើនតែមានសុវត្ថិភាពនៅពេលញ៉ាំ ឬបិតផ្ទាល់លើស្បែកក្នុងរយៈពេលខ្លី។
៥- គួរប្រុងប្រយ័ត្ន
– សម្រាប់ស្រ្តីមានផ្ទៃពោះ និងបំបៅដោះ៖ ផ្លែប៉ោមមានសុវត្ថិភាពក្នុងកម្រិតដែលរកឃើញនៅក្នុងអាហារ ប៉ុន្តែនៅមិនទាន់មានព័ត៌មានគ្រប់គ្រាន់ ដើម្បីដឹងថា វាមានសុវត្ថិភាពនៅក្នុងកម្រិតណាពេលយើងយកមកប្រើជាថ្នាំនោះ។
– សម្រាប់ក្មេងៗ៖ ជាតិ Pectin ក្នុងផ្លែប៉ោម ច្រើនតែមានសុវត្ថិភាពនៅពេលញ៉ាំ (ញ៉ាំរយៈពេលខ្លី)។
– មានអាល្លែកហ្ស៊ីផ្លែអាព្រីកុត (ថ្លែសូដាចិន) និងរុក្ខជាតិស្រដៀងនោះ៖ ផ្លែប៉ោមអាចបង្កឲ្យមានប្រតិកម្ម អាល្លែកហ្ស៊ី ប្រតិកម្មអំបូរផ្លែឈើត្រកូល Rosacease មានដូចជា ផ្លែអាព្រីកុត អាល់ម៉ុន ផ្លាំ Plum ផ្លែប៉ែស សារី និងស្ត្រប៊ើរី។ បើយើងមានប្រតិកម្មអាល្លែកហ្ស៊ី ត្រូវប្រាកដថា បានទៅពិនិត្យជាមួយគ្រូពេទ្យមុនញ៉ាំផ្លែប៉ោម។
– ជំងឺទឹកនោមផ្អែម៖ ផ្លែប៉ោម ជាពិសេសទឹកផ្លែប៉ោម អាចបង្កើនកម្រិតជាតិស្ករក្នុងឈាម។ សូមតាមដានជាតិស្ករ ដោយយកចិត្តទុកដាក់ បើយើងបរិភោគផលិតផល ធ្វើពីផ្លែប៉ោម ហើយមានជំងឺទឹកនោមផ្អែម។
ស្វែងយល់ពីផលរំខាន
៦- ផ្លែប៉ោមមានផលរំខានអីខ្លះ?
គ្រាប់ផ្លែប៉ោម មានផ្ទុកសារធាតុស៉្យានីត ដែលជាសារធាតុពុល។ ញ៉ាំគ្រាប់ផ្លែប៉ោមច្រើន(ក្នុងករណីមួយកែវនៃគ្រាប់ផ្លែប៉ោម) អាចធ្វើឲ្យស្លាប់បាន។ សារធាតុស៉្យានីត នឹងសាយភាយនៅក្នុងក្រពះនៅពេលគ្រាប់ត្រូវរំលាយ ដូច្នេះវាអាចត្រូវការរយៈពេលប៉ុន្មានម៉ោង សម្រាប់រោគសញ្ញាពុលលេចឡើង។
មនុស្សគ្រប់គ្នាសុទ្ធតែទទួលរងផលប៉ះពាល់ទាំងនេះទេ។ អាចមានផលប៉ះពាល់មួយចំនួនទៀត មិនបានរៀបរាប់ជូនខាងលើ បើមានចម្ងល់ទាក់ទងផលប៉ះពាល់ណាមួយ សូមទៅពិគ្រោះ អ្នកឯកទេសឱសថរុក្ខជាតិ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- ផ្លែប៉ោមមានអន្តរកម្មជាមួយអីខ្លះ?
ផ្លែប៉ោមអាចមានអន្តរកម្មជាមួយថ្នាំ យើងប្រើប្រាស់បច្ចុប្បន្ន ឬស្ថានភាពជំងឺណាមួយយើងកំពុងកើតមាន។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញ មុននឹងប្រើប្រាស់ ខណៈថ្នាំអាចមានអន្តរកម្មជាមួយផ្លែប៉ោមរួមមាន៖
– Fexofenadine៖ ទឹកផ្លែប៉ោមអាចកាត់បន្ថយចំនួនថ្នាំអាល្លែកហ្ស៊ី Fexofenadine (Allegra) រាងកាយស្រូបយក ធ្វើឲ្យអាចកាត់បន្ថយប្រសិទ្ធភាពថ្នាំ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើផ្លែប៉ោម អាចមានលក្ខណៈខុសគ្នា អាស្រ័យលើអ្នកជំងឺម្នាក់ៗ អាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។
ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះសូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញពីប្រើកម្រិតដូសឲ្យបានត្រឹមត្រូវ។
៩- ផ្លែប៉ោមមានទម្រង់អីខ្លះ?
ផ្លែប៉ោមអាចរកជាវបានក្នុងទម្រង់ជា៖
– ផ្លែប៉ោមស្រស់
– ថ្នាំគ្រាប់កាប់ស៊ុល អាហារបំប៉ន ទឹកខ្មេះផ្លែប៉ោម (៤៥០មិល្លីក្រាម)
– ថ្នាំគ្រាប់កាប់ស៊ុល Pectin របស់ផ្លែប៉ោម សម្រាប់ជួយទ្រទ្រង់ពោះវៀន (៧០០មិល្លីក្រាម)
– តែផ្លែប៉ោម។
[embed-health-tool-bmi]