backup og meta

អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងទាំងនេះ មុនពេលញ៉ាំផ្លែឈើ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 24, 2023

    អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងទាំងនេះ មុនពេលញ៉ាំផ្លែឈើ

    ការ​ញ៉ាំ​ផ្លែឈើ​ជា​ជម្រើស​ល្អ​សម្រាប់​សុខភាព​ ដោយ​អាច​ជា​អាហារ​សម្រន់ និង​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​មាន​តុល្យភាព​។ ផ្លែ​ឈើ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន​យ៉ាង​ រួម​ទាំង​ជាតិ​សរសៃ​ផង​ដែរ​។ ​យ៉ាងណា ផ្លែ​ឈើ​មួយ​ចំនួន​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ដែល​អាច​បណ្ដាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យើង​ឡើង​ខ្ពស់​ដែរ ហើយ​អ្នក​​មាន​ជំងឺ​ទឹក​នោម​ផ្អែម គួរ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ញ៉ាំ​ផ្លែ​ឈើ​ទាំងនោះ​។

    ចង់គណនា BMR ចុចទីនេះ!

    ១. ផ្លែ​ឈើ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ផ្លែឈើ​

    ​ផ្លែ​ឈើ​ជា​ច្រើន​មុខ​មាន​ជាតិ​សរសៃ​ខ្ពស់ ហើយ​ជាតិ​សរសៃ​ជួយ​បន្ថយ​ល្បឿន​នៃ​ការ​រំលាយអាហារ ជួយ​ការពារ​កុំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់។ ក្រៅពី​នេះ ជាតិ​សរសៃ​ក៏​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ និង​ជួយ​ឲ្យ​រក្សា​ទម្ងន់​បាន​ល្អ​ទៀត​ផង​។

    យ៉ាង​ណា សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ត្រូវ​ដឹង​ដែរ​ថា​ នៅ​ក្នុង​ផ្លែ​ឈើ​មាន​កាបូអ៊ីដ្រាត អាច​នឹង​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ដែរ។ ដូច​នេះ វា​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​កំណត់​បរិមាណ​កាបូអ៊ីដ្រាត​ ឬ​ជាតិ​ស្ករ​ក្នុង​ផ្លែ​ឈើ​​ឲ្យ​ស្រប​តាម​ថ្នាំ​ដែល​យើង​កំពុង​ប្រើ របប​អាហារ និង​របៀបរបប​រស់​នៅ​របស់​អ្ន​ក​ជំងឺ​។ មួយ​វិញ​ទៀត បើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មាន​​បញ្ហា​ពិបាក​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ភ្លាម​ដែរ​។​

    ផ្លែ​ឈើ​មាន​កម្រិត​ជាតិ​ស្ករ​ទាប៖

    • ផ្លែ​ស្វាយ
    • ផ្លែ​ប៉ោម
    • ផ្លែ​ក្រូច
    • ផ្លែ​ចេក (មិន​ទុំ​ជោរ)
    • ផ្លែ​សារី
    • ល្ហុង និង​
    • ទំពាំង​បាយ​ជូរ ជា​ដើម​។​​

    ផ្លែ​ឈើ​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់៖

    • ផ្លែ​ឪឡឹក
    • ផ្លែ​ម្នាស់
    • ផ្លែ​ចេក​ទុំជោរ និង​
    • ផ្លែ​លម៉ើ​ក្រៀម ជាដើម​។​​​

    ២. វិធី​ញ៉ាំ​ផ្លែ​ឲ្យ​សុវត្ថិ​ភាព​

    ការ​អនុវត្ត​វិធី​តូចៗ​មួយ​ចំនួន​ជួយ​ឲ្យ​យើង​ទទួល​បាន​ផល​សុខភាព​ច្រើន​ដែរ។ ពេល​ញ៉ាំ​ផ្លែឈើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ដឹង​រឿង​នេះ៖

    • ​ញ៉ាំ​ក្នុង​កម្រិត​សម​ល្មម ពិសេស​ផ្លែ​ឈើក្រៀម​។ ទំពាំង​បាយ​ជូរ​ក្រៀម​ត្រឹម​ពីរ​ស្លាប​ព្រាកាហ្វេ​មាន​កម្រិត​ជាតិ​ស្ករ​ស្មើ​នឹង​ផ្លែ​ប៉ោម​មួយ​ផ្លែ​តូច​។
    • ជ្រើស​រើស​ញ៉ាំ​ផ្លែ​ឈើ​ស្រស់ ប្រសើរ​ជា​ផ្លែឈើ​កែច្នៃ។ ផ្លែឈើ​កែច្នៃ ដូច​ជា​ផ្លែ​ឈើ​កំប៉ុង​ច្រើន​តែ​មាន​ស្ករ​ច្រើន អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ជាង ញ៉ាំ​ផ្លែឈើ​ស្រស់​។​​
    • ​គួរ​ញ៉ាំ​ផ្លែ​ឈើ​ស្រស់​ជា​ជាង​ទឹក​ផ្លែ​ឈើ​ ព្រោះ​ថា​ទឹក​ផ្លៃ​ឈើ​ស្រស់​មាន​ជាតិ​ស្ករ​ខ្ពស់ និង​មិន​មាន​ជាតិ​សរសៃ​ជួយ​ពន្យឺត​ការ​រំលាយអាហារ​ និង​ការពារ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ដូច​ផ្លែឈើ​ស្រស់​នោះ​ទេ​។ ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ទំនាក់​ទំនង​រវាង​ការ​ញ៉ាំទឹក​ផ្លែ​ឈើ​ច្រើន ទៅ​នឹង​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២។
    • កុំ​ញ៉ាំ​ផ្លែ​ឈើ​ច្រើន​ក្នុង​ពេល​តែ​មួយ ជំនួយ​មក​វិញ​យើង​អាច​ញ៉ាំ​​មួយ​ផ្លែ​នៅ​ពេល​ព្រឹក និង​មួយ​ផ្លែ​នៅ​ពេល​ថ្ងៃត្រង់ ឬ​ជា​អាហារ​សម្រន់​នៅ​ពេល​បន្ទាប់​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម