ឱសថរុក្ខជាតិ

ឱសថរុក្ខជាតិ - មាតិកានេះ អាច​ដឹង​ពីការប្រើប្រាស់ឱសថបែបរុក្ខជាតិឬឱសថបុរាណឲ្យបាន​ត្រឹមត្រូវ​បំផុត​ដើម្បី​ចៀសវាង​គ្រោះថ្នាក់ដល់ជីវិត និង​ប្រយោជន៍​ចំពោះសុខភាព

ចំណេះដឹងទូទៅ

ឱសថរុក្ខជាតិ

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

ផ្លែ​ក្រូច​សើច​ គឺ​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​គ្នា​យើង​ដឹង​ និង​ស្គាល់​ថា​​ជា​គ្រឿង​ទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ​។ ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​មាន​ប្រយោជន៍​ចំពោះ​ សុខ​ភាព​មាត់​ធ្មេញ  ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ និង​ធ្វើ​ឲ្យ​​សក់​មាន​សុខភាព​ល្អ។ ១.ជួយ​​សុខភាព​មាត់​ធ្មេញ ផ្លែ​ក្រូច​សើច​ក្រៅ​ពី​បន្ថែម​​រសជាតិ​ក្នុង​ម្ហូប​អាហារ ​គ្នា​យើង​មួយ​ចំនួនបាន​ប្រើ​ដើម្បី​​ការ​ការពារ​សុខភាព​មាត់​ធ្មេញ។ ថ្វី​បើ​​យើង​មិន​អាច​ញាំ​ផ្ទាល់បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្លឹក​ និង​សម្បក​របស់​ក្រូចសើចអាច​យក​មក​ជូត​លើ​អញ្ចាញ​ធ្មេញ​ដើម្បី​ការពារ​ និង​កម្ចាត់​បាក់តេរី​មិន​ល្អ​ក្នុង​មាត់​បាន។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជា​មួយ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុរ​មាត់​ដើម្បី​ជួយ​សម្អាតអញ្ចាញ​ ​បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ។ ២.ជួយ​​ប្រព័ន្ធ​រំលាយ​អាហារ ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ សារធាតុ​មួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​សើច​​អាច​ប្រឆាំង​​នឹង​ការ​រលាក​ ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ។ ប្រសិន​បើ​គ្នា​យើង​មាន​អាការៈ​ទល់​លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​​ក្រូច​សើចទៅ​ក្នុង​អាហារ​​អាច​ជួយកាត់​បន្ថយ​​រោគ​សញ្ញា​ទាំង​នោះ​ និង​អាច​​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក្រៅពីនេះ ក្រូច​សើច​​ក៏​អាច​រួម​ចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀន​ធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ។ ៣.ជួយ​កាត់​បន្ថយ​ការ​រលាក ចំពោះ​គ្នា​យើង​ដែលមាន​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម​ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូច​សើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូច​សើច អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។ ៤.ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ ផ្លែ​ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំងបាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច​គ្នា​ដែរ​ ការ​ញាំ​​ក្រូច​សើច​ ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ​ ដែល​​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។ ៥.ជួយ​ថែទាំ​សក់ ផ្លែ​ក្រូច​សើច​ ក៏​ប្រើ​ប្រាស់​សម្រាប់​ការ​ថែរក្សា​សក់ផង​ដែរ​។ យើង​អាច​យក​ក្រូច​សើច​​លាប​នៅ​លើ​ស្បែក​ក្បាល ​និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ​ ហើយ​​ក៏​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ប្រុងប្រយ័ត្ន៖ អ្វី​ដែល​គ្នា​យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​គឺ​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូច​សើច​មិន​ត្រូវ​យក​មក​​​ញាំ​ដោយ​ផ្ទាល់​ឡើយ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​​យើង​ចង្អោរ ​ក្អួត វិលមុខ ​និង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ផ្សេង​ទៀត​បាន។

ស្វែងរក ឱសថរុក្ខជាតិ

ឱសថរុក្ខជាតិ

ស្គាល់ផ្លែស្ពឺទេ? វាមានប្រយោជន៍ជួយយើង ប្រឆាំងជំងឺលើសឈាម និងទឹកនោមផ្អែម

ផ្លែស្ពឺ ត្បិតតែ​មិនសូវ​មាន​ការ​ដាំដុះច្រើន ប៉ុន្ដែ​វាតែងតែ​មាន​នៅតាម​ភូមិសាស្ត្រ​នានា ក្នុង​តំបន់​ត្រូពិក។ ផ្លែស្ពឺ បើនៅខ្ចី មានរសជាតិ​ជូរខ្លាំង ហើយ​បើ​ទុំ វាមាន​រសជាតិ​ជូរអែម​វិញ។ ផ្លែស្ពឺ មាន​កម្រិត​វីតាមីន រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ដែល​អាច​ប្រឆាំង​នឹង​ជំងឺលើសឈាម ទឹកនោមផ្អែម និង​កូលេស្ដេរ៉ូល​ខ្ពស់។ វាក៏ត្រូវ​ប្រើ​ក្នុង​ថ្នាំ​បំបាត់​ការ​ឈឺចាប់ (Antibiotic និង Analgesic) និង​ថ្នាំ​ប្រឆាំង​ការរលាក​ផងដែរ។ អត្ថប្រយោជន៍​របស់​ផ្លែស្ពឺ​ចំពោះ​សុខភាព៖ ១. ផ្លែស្ពឺ មានសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​បាក់តេរី ផ្លែស្ពឺ មាន​សមាសធាតុ​គីមី ប្រឆាំង​អុកស៊ីតកម្ម និង​បាក់តេរី ជួយ​ការពារ​មេរោគ (Pathogens) ដូចជា Salmonella, E.coli និង Pseudomonas aeruginosa ដែលបណ្ដាល​មកពីការរឆ្លងមេរោគ​ក្នុងឈាម និង​សួត។ ២. ផ្លែស្ពឺ ជួយ​កម្រិត​ជាតិស្ករ​ក្នុងឈាម សារធាតុ Carambola ចម្រាញ់​ចេញពីឬសដើម​​ស្ពឺ ជួយ​កាត់បន្ថយ​ជាតិស្ករ​ក្នុង​ឈាម និង​មុខងារ​លំពែង។ ចំណែក​ផ្លែស្ពឺ មាន​ស្ករ ៤ក្រាម និងថាមពល ៣០កាឡូរី ដូច្នេះ​វាជា​ជម្រើស​ល្អ សម្រាប់​អ្នក​ទឹកនោមផ្អែម។ ៣. ផ្លែស្ពឺ ជួយ​ប្រឆាំង​មហារីក ការសិក្សា​មួយ នៅ​ឆ្នាំ២០១៤ រកឃើញ​ថា ផ្លែស្ពឺ […]


ឱសថរុក្ខជាតិ

Onion (ខ្ទឹម​បារាំង)

ស្វែងយល់ពីការប្រើប្រាស់១- ខ្ទឹម​បារាំង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​អ្វី? ខ្ទឹមបារាំង គឺប្រភេទ​រុក្ខជាតិ​ មើម​របស់​វា​ត្រូវ​បាន​យក​មក​ធ្វើ​ជា​ថ្នាំ​សង្កូវ ដើម្បី​ព្យាបាល​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា៖ – ព្យាបាល​បញ្ហារំលាយ​អាហារ ដូចជា​​ ​មិន​ឃ្លាន​អាហារ ឆ្អល់​ពោះ​ និង​វិបត្តិ​ថង់​ទឹក​ប្រមាត់។ – ព្យាបាល​បញ្ហា​បេះដូង ​និង​សរសៃ​ឈាម ​ដូចជា ចុក​ទ្រូង (Angina) និង​​សម្ពាធ​ឈាម​ខ្ពស់។ – បង្ការ​ការ​ឡើង​កម្រាស់​សរសៃ​អាកទែ​ (Atherosclerosis)។ – ព្យាបាល​ ដំបៅ​មាត់ ​និង​បំពង់​ក ក្អក​មាន់ រលាក​ទង​សួត​ ជំងឺ​ហឺត បាត់​បង់​ជាតិ​ទឹក ហ្គាស​ក្នុង​ពោះវៀន​តូច​ ដង្កូវ​ប៉ារ៉ាស៊ីត​ និង​​ជំងឺ​ទឹក​នោម​ផ្អែម។ – ពេល​ខ្លះ​គេ​ប្រើ​ដើម្បី​ធ្វើ​ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម។ ខ្ទឹម​បារាំង​ ក៏​ត្រូវគេ​ប្រើ ​បិត​ផ្ទាល់​ទៅ​លើ​ស្បែក​ពេល​សត្វ​ល្អិត​ខាំ ដំបៅ​ រលាក​សើ​ស្បែក​ រលាក​ទឹក​​ក្ដៅ​ ឫស និង​របួស​ស្នាម។ សម្រាប់​អាហារ​ ខ្ទឹម​បារាំង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​មុខ​ម្ហូប​ជា​ច្រើន ហើយ​នៅ​ក្នុង​ចង្វាក់​ផលិតកម្ម​វិញ​ ប្រេង​​ខ្ទឹម​បារាំង ​ត្រូវ​ប្រើប្រាស់​បង្កើន​រសជាតិអាហារ។ ២- ខ្ទឹម​បារាំង​ដំណើរ​ការ​យ៉ាង​ម៉េច? ខ្ទឹម​បារាំង ​អាច​ជួយ​ក្នុង​ការ​កាត់​បន្ថយ​កម្រិត​កូលេ​ស្តេរ៉ូល ដែល​ជា​កត្តា​ហានិភ័យ ​ធ្វើ​ឲ្យ​ឡើង​កម្រាស់​សរសៃ​អាកទែ។ នៅ​មាន​ភស្តុតាង​ខ្លះ​ទៀត​​បញ្ជាក់​ថា ខ្ទឹម​បារាំង​ អាចកាត់​បន្ថយអា​ការៈ​ស្ទះ​ដង្ហើម​ សម្រាប់​អ្នក​​មាន​ជំងឺ​ហឺត។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ នៅ​មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់ពី​មុខងារ​ធ្វើ​ការ​របស់​ខ្ទឹម​បារាំង​នៅ​ឡើយ​។ សូម​ពិគ្រោះ​យោបល់​បន្ថែម​ជាមួយ​គ្រូ​ឱសថ​រុក្ខជាតិ​ ឬ​គ្រូ​ពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ប្រើ​ខ្ទឹម​បារាំង? មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន […]


ឱសថរុក្ខជាតិ

Four o'clock flower (ផ្កា​ម៉ោង​បួន)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ផ្កា​ម៉ោង​បួន​ប្រើ​ដើម្បី​អ្វី? ផ្កា​ម៉ោង​បួន ជា​ប្រភេទ​រុក្ខជាតិ មាន​កំពស់​ពី​ ០,៥០-​០,៨០ សង់ទីម៉ែត្រ ភាគ​ច្រើន​គេ​ដាំ​លម្អ​សួន។ គេ​ច្រើន​ប្រើ​រុក្ខជាតិ​ទាំង​មូល​ ជាថ្នាំព្យាបាល ជំងឺដុះ​សាច់​​បំពង់​ក រលាក​ផ្លូវទឹក​នោម រដូវ​មិន​ទៀង ក្អក​ធ្លាក់​ឈាម ទឹក​នោម​ផ្អែម ប្រើ​ផ្នែក​ខាង​ក្រៅសម្រាប់​​បិត​បូស រលាក​ដោះ បិត​រើម ជាដើម។ ២- ផ្កា​ម៉ោង​បួន​​ដំណើរ​ការ​ម៉េច? មិន​ទាន់​មាន​ការ​សិក្សា​ជាក់​លាក់​ពី​រុក្ខជាតិ​នេះ នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា ក្នុងផ្កា​ម៉ោង​បួន ​មាន​សារធាតុ Alcaloid Trigonellin។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ប្រើ? មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – ​មាន​ប្រតិកម្ម​ជាមួយផ្កាម៉ោង​បួន ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម – ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។ លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។ ស្វែង​យល់​ពី​ផលរំខាន៤- ផ្កា​ម៉ោង​បួនមាន​ផល​រំខាន​អី​ខ្លះ? បើ​មាន​ការ​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បុរាណ។ ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ? ផ្កា​ម៉ោង​បួន ​អាច​មាន​ប្រតិកម្ម​ជាមួយ​នឹង​ថ្នាំ​ ក៏​ដូច​ជា​ជំងឺ​​មួយ​ចំនួនយើង​កំពុង​មាន។ […]


ឱសថរុក្ខជាតិ

Cauliflower (ផ្កាខាត់ណា)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ផ្កាខាត់ណាត្រូវ​គេ​ប្រើ​ដើម្បី​អ្វី? ផ្កាខាត់ណា ​ជា​បន្លែ ដែល​គល់ និង​កញ្ចុំផ្កា អាចប្រើ​សម្រាប់​ចម្អិន​ជាអាហារ​ ឬប្រើ​​ជា​ថ្នាំបុរាណ​បាន ដោយ​ញ៉ាំ​ផ្កាខាត់ណា អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​សុខភាព​មួយ​ចំនួន​ដូចជា៖ – ​ជួយ​ឲ្យ​នោម​ញឹក ព្រោះមានសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម – ព្យាបាល​ជំងឺ​ស្លេកស្លាំង បញ្ហាអស់​រដូវ កង្វះ​វីតាមីន C និង​ជួយ​សម្រកទម្ងន់ – ជួយ​ការពារ​ជំងឺ មហារីក​តម្រងនោម មហារីក​សុដន់ ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ដាច់​សសៃឈាម​​ខួរ​ក្បាល មហារីក​សួត មហារីក​ឈាម ( non-Hodgkin lymphoma) ជំងឺ​ពុក​ឆ្អឹង និង​មហារីក​ក្រពេញ​ប្រូស្តាត។ ២- ផ្កាខាត់ណា​ដំណើរ​ការ​យ៉ាង​ម៉េច? នៅ​ពុំ​ទាន់​មាន​ការ​សិក្សា​ច្បាស់​លាស់​ណាមួយ​​ពី​សកម្មភាព​ផ្កាខាត់​ណា​នៅ​ឡើយ​ទេ។ យ៉ាងណា​​ គេ​ដឹង​ថា ​ក្នុង​ផ្កាខាត់ណា មាន​សារធាតុ​ជួយ​ការ​ពារ​រាងកាយ​ពី​ការ​កើត​ជំងឺ​មហារីក ​និង​សារធាតុ​​ប្រឆាំង​អុកស៊ីតកម្ម​ដូច​គ្នា។ យ៉ាងណាមិញ ​មុន​ប្រើ​គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុនប្រើគួរដឹងអីខ្លះ? មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – ​មាន​ប្រតិកម្ម​ជាមួយផ្កាខាត់ណា ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម – […]


ឱសថរុក្ខជាតិ

Cambodian Mint (ជីរ​ក្រសាំង​ទំហំ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ជីរក្រសាំង​ទំហំ​ប្រើ​ដើម្បី​អ្វី? ជីរ​ក្រសាំង​ទំហំ ​ឬ Cambodian Mint ដែល​យើង​ភាគ​ច្រើន​ហៅ​ថា ជីរ​ពងទាកូន គឺ​ជា​ឱសថ​រុក្ខជាតិ​ ដែល​ស្លឹក​របស់​វា​ គេ​ប្រើ​ធ្វើ​ជា​ថ្នាំ​ព្យាបាល​ ជំងឺ​ទឹក​នោម​ផ្អែម​ ឈឺ​ក្រពះ ​និង​កាត់​បន្ថយ​ចំណង់​ផ្លូវ​ភេទកំពុងពុះ​កញ្ជ្រោល​ខ្លាំង​បាន។ គេ​ក៏​អាច​ចម្រាញ់​ជីរ​ក្រសាំង​ទំហំ ​ប្រើ​សម្រាប់​កម្ចាត់​អង្គែ​ ឬ​​យក​ប្រើ​បង្កើន​ក្លិន​ឈ្ងុយនៅ​ក្នុង​ម្ហូប ​ដូច​ជាសម្ល​។​​​ ២- ជីរក្រសាំង​ទំហំដំណើរយ៉ាងម៉េច? គ្មាន​ការ​សិក្សា​ណា​មួយ​ បញ្ជាក់​ពី​ដំណើរ​ការ​របស់​វា​នោះ​ទេ ​ហេតុ​នេះ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​អ្នក​ជំនាញ​ផ្នែក​ឱសថរុក្ខជាតិ ​ឬ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ យ៉ាង​ណា​មិញ​ គេ​បាន​ដឹង​ថា​នៅ​ក្នុង​ជីរ​ក្រសាំង​ទំហំ​ មាន​ផ្ទុក​សារធាតុ​គីមី​ម្យ៉ាង​ហៅ​ថា​ Flavonids​ មាន​មុខ​ងារ​ប្រឆាំង​​អុកស៊ីតកម្ម។ ក្នុង​ជីរ​ក្រសាំង​ទំហំ​នេះ​ ក៏​អាច​​មាន​ផ្ទុក​សារ​ធាតុ​គីមី​ម្យ៉ាង ​មាន​សកម្មភាព​បញ្ឈប់​ការ​លូត​លាស់​កោសិកា​មហារីក​ផង​ដែរ។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុនប្រើជីរ​ក្រសាំងទំហំគួរដឹងអីខ្លះ? មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – ​មាន​ប្រតិកម្ម​ជាមួយជីរ​ក្រសាំង​ទំហំ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម – ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។ លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។ ៤- មានសុវត្ថិភាពកម្រិតណា? គេ​មិន​ដឹង​ច្បាស់​ថា​​ ញ៉ាំ​ជីរ​ក្រសាំង​ទំហំ​ ជាឱសថ​បុរាណ ​មាន​សុវត្ថ​ភាព ​ឬ​អាច​មាន​ផល​រំខាន​អ្វី​នៅឡើយ​ទេ។ ​យ៉ាង​ណា ត្រូវ​ពិភាក្សា​ជា​មួយ […]


ឱសថរុក្ខជាតិ

Holy Basil (ម្រះព្រៅ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ម្រះព្រៅប្រើ​ដើម្បីអ្វី? ម្រះព្រៅ​ គឺ​ជា​រុក្ខជាតិមាន​ប្រភព​ចេញ​ពី​ប្រទេស​ឥណ្ឌា​ អាច​ប្រើជា​ឱសថ​បុរាណ Ayurvedic (រូ​បមន្ត​ថ្នាំ​បុរាណ​របស់​ឥណ្ឌា) ដើម្បី​កាត់​បន្ថយ​បញ្ហាស្ដ្រេស ក៏​​ជា​រុក្ខជាតិ​តំណាង​ឲ្យ​សាសនា​ហិណ្ឌូ​ ដែល​គេ​តែង​ដាំ​វា​នៅ​តាម​កន្លែង​ទី​សក្ការៈ​បូជា​នៃសាសនានេះ។​ ពួក​ហិណ្ឌូ​ បាន​ហៅ​រុក្ខជាតិ​នេះ​ថា​ Holy Basil (​ម្រះព្រៅ​) ឬ Tulsi មាន​ន័យ​ថា “​គ្មាន​​អ្វី​បៀប​បាន”។ គេ​យក​ស្លឹកម្រះ​ព្រៅ​ ដើម​ និង​គ្រាប់​ ដើម្បី​​ធ្វើ​ជា​ឱសថ​បុរាណ សម្រាប់​ព្យាបាល​ផ្ដាសាយ​ ផ្ដាសាយ​ធំ​​ ផ្ដាសាយ​បក្សី ជំងឺទឹក​នោម​ផ្អែម​​ ជំងឺ​ហឺត​ រលាក​ទង​សួត​ ឈឺ​ត្រចៀក​ ឈឺ​ក្បាល​ ឈឺ​ក្រពះ ជំងឺ​បេះដូង​ គ្រុន​ក្ដៅ​ រលាក​ថ្លើម​ដោយ​វីរុស​​ គ្រុន​ចាញ់​ ស្ដ្រេស ​និងជំងឺ​របេង។ គេ​ក៏​ប្រើម្រះ​ព្រៅ ​ដើម្បី​បន្សាប​ជាតិ​ពុល​ដោយ​សារ​បារ៉ត​ ​​​ជួយ​ឲ្យ​អាយុ​វែង​ ធ្វើ​ជាថ្នាំ​បណ្ដេញ​មូស​ និង​ព្យាបាល​ពស់​ចឹក​ និង​ខ្យា​ដំរីទិច​ជាដើម។ លើស​ពី​នេះ​ទៀត​ ក៏​អាច​លាប​លើ​ស្បែក​ ដើម្បី​ព្យាបាល​ដង្កូវ​ក្នុង​ពោះ​វៀន​ អាច​ប្រើ​ជា​​អាហារ​ ដូចជា​ ឆា ​និង​ធ្វើ​សម្លហឹរ​ ជាដើម។ ២- ម្រះ​ព្រៅ​ដំណើរ​ការ​យ៉ាង​ម៉េច? គ្មាន​ការ​សិក្សា​ណា​មួយ ​បញ្ជាក់​ពី​ដំណើរ​ការ​របស់​ម្រះព្រៅនៅឡើយទេ ​ហេតុ​នេះ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​អ្នក​ជំនាញ​ផ្នែក​ឱសថរុក្ខជាតិ ​ឬ​គ្រូពេទ្យ​​សម្រាប់​ព័ត៌មាន​បន្ថែម។ យ៉ាង​ណា​ ដឹង​ថា​សារ​ធាតុ​គីមី​ក្នុង​ម្រេះព្រៅ​ អាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​ និង​បំបាត់​ហើម​ដោយ​សារ​រលាក​បាន ​មិន​តែ​ប៉ុណ្ណោះ អាច​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ។ មួយ​វិញ​ទៀត​ប្រេង​ម្រេះព្រៅ​ អាច​ប្រើ​ព្យាបាល​មហារីក​បាន​ ដោយ​ផ្អែក​លើ​ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា​ ប្រេង​ម្រេះព្រៅ​ អាច​ជួយ​បន្ថយ​ដំណើរ​ការ​ និង​បង្កើន​អត្រា​រស់​រាន​របស់​សត្វ​កើត​មហារីក​មួយ​ចំនួន។ ស្រាវ​ជ្រាវ​គិត​ថា​ ផល​ប្រយោជន៍​នេះ​ អាច​បញ្ជាក់​កាន់​តែ​ច្បាស់ ​ពី​សម្ថតភាព​នៃ​ប្រេង​ម្រេះព្រៅ​ ដើរ​តួជា​ភ្នាក់​ងារ​ប្រឆាំង​អុកស៊ីតកម្ម (Antioxidant)។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ […]


ឱសថរុក្ខជាតិ

Chive (ស្លឹកខ្ទឹម)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ស្លឹក​ខ្ទឹមគេ​ប្រើ​ដើម្បី​ព្យាបាល​អ្វី? ស្លឹក​ខ្ទឹម​គឺ​ជា​ប្រភេទ​ជី (Herb)​ ​ដុះ​ផុត​ពី​ដី​ ត្រូវ​គេ​​ប្រើ​ជា​ឱសថ​ សម្រាប់​ព្យាបាល​បញ្ហា​សត្វ​ល្អិត​ក្នុង​ខ្លួន ហើយ​បើ​នៅ​ក្នុង​ម្ហូប​អាហារ​វិញ​ គឺ​គេ​ដាក់​ដើម្បី​បង្កើន​ក្លិន​ឈ្ងុយឆ្ងាញ់​។ ២- ស្លឹក​ខ្ទឹមដំណើរ​ការ​យ៉ាង​ម៉េច? មិន​មាន​ការ​សិក្សារ​គ្រប់​គ្រាន់​​ពី​សកម្មភាពរុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​គ្រូឱសថ​បុរាណ​ដើម្បី​ទទួលបាន​​ព័ត៌មាន​បន្ថែម។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុនប្រើគួរដឹងអីខ្លះ? ​មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួនឯង និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – ​មាន​ប្រតិកម្ម​ជាមួយស្លឹក​ខ្ទឹម ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម – ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។ លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។ ៤- មានសុវត្ថិភាពកម្រិតណា? ស្លឹក​ខ្ទឹម ​គឺ​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ភាគ​ច្រើន ចំពោះ​កម្រិត​ប្រើ​ក្នុង​អាហារ។ វា​ក៏​អាច​មាន​សុវត្ថិភាព​ដូច​គ្នា ចំពោះ​កម្រិត​ប្រើ​ក្នុង​ឱសថ ទោះ​ប្រើ​ច្រើន​ជា​ងកម្រិត​ធម្មតា​ក៏​ដោយ។ ៥- គួរប្រុងប្រយ័ត្ន – ​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​​បំបៅ​ដោះកូន៖ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ពត៌​មាន​ច្បាស់​លាស់​អំពី​ការ​ប្រើ​ប្រាស់ ឱសថ​នេះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ដូច​នេះ​អ្នក​​គួរ​ប្រើ​ប្រាស់​វា​ សម្រាប់​ក្នុង​ការ​ទទួល​ទាន​បាន​ហើយ។ – ​វះកាត់៖ ត្រូវ​ឈប់ប្រើ​​ស្លឹក​ខ្ទឹម​យ៉ាង​តិច ​២សប្ដាហ៍​ មុនពេល​វះកាត់។ – ​កត្តា​អាយុ៖ ​អាយុក្រោម​ ១៨ឆ្នាំ […]


ឱសថរុក្ខជាតិ

Velvet Tamarind (ក្រឡាញ់)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ក្រឡាញ់​អាច​ប្រើ​ដើម្បី​អ្វី? ក្រឡាញ់​ជា​ប្រភេទ​ឈើ​ធំ មាន​កំពស់​ពី ១៥ ទៅ ២៥ម៉ែត្រ ច្រើន​ដុះ​នៅ​កន្លែង​ដី​សើម ជម្រាល​ភ្នំ ឬ​ជើង​ភ្នំ។ គេ​ច្រើន​យក​រុក្ខជាតិ​នេះ​ព្យាបាល​អាការ​រាក និង​ឫសដូង​វិល។ ២- វា​ដំណើរ​ការ​ម៉េច? មិន​មាន​ការ​សិក្សា​ជាក់​លាក់​បែប​វិទ្យាសាស្ត្រ​ស្ដី​ពី​សកម្មភាព​ព្យាបាល​របស់​វា​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​សំបក​​រសជាតិ​ចត់ មាន​​​ផ្ទុក​ Tanin។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? គួរ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖ -ស្រ្តី​មាន​គភ៌​ ឬ​​បំបៅ​ដោះ ​ព្រោះ​នៅ​ពេល​ដែល​អ្នក​កំពុង​ចង់​បាន​កូន​ ​ឬ​​បំបៅ​ដោះ​អ្នក​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ -អ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ជាវ​បាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។ -អ្នក​ធ្លាប់​មាន​ប្រតិកម្ម​អាល្លែក្ស៊ី​ជាមួយ​នឹង​ក្រឡាញ់​ ​​ថ្នាំពេទ្យ​ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត​ -អ្នក​មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត -អ្នក​ធ្លាប់​មាន​ប្រតិកម្មអាល្លែក្ស៊ី​ប្រភេទ​ផ្សេង​ទៀត​ដូចជា​ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ សត្វ។ លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ​ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។ ស្វែង​យល់​ពី​ផលរំខាន៤- មាន​ផល​រំខាន​អី​ខ្លះ? ​​បើ​​​មាន​ការ​បារម្ភ​ពី​ផល​រំខាន​ណា​មួយ​ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​បូរាណ។ ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ៥-​ មាន​អន្តរកម្ម​ជាមួយ​អីខ្លះ? ក្រឡាញ់​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ដែល​យើង​​ប្រើ​​បច្ចុប្បន្ន​ ឬ​ស្ថានភាព​ជំងឺ​ដែល​​​មាន។ ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ​ឬ​គ្រូពេទ្យ​មុន​​ប្រើ។ ស្វែង​យល់​ពី​កម្រិត​ថ្នាំព័ត៌មាន​ដែល​ផ្ដល់​នេះ​គឺ​មិន​អាច​ជំនួស​ឲ្យ​​ការ​ផ្ដល់​អនុសាសន៍ ពី​គ្រូពេទ្យ​បាន​ឡើយ។ ត្រូវតែ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី មុន​​​ប្រើ​​ថ្នាំ​នេះ។ ៦- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ? កម្រិត​ដូស​ក្នុង​ការ​ប្រើប្រាស់​ផ្លែ​ក្រឡាញ់​អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​ដែល​​​ត្រូវ​ប្រើ​​អាស្រ័យ​លើ​អាយុ​ សុខភាព​ និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត​របស់​អ្នក​ជំងឺ។ ឱសថ​រុក្ខជាតិ​មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​​​ទេ​ហេតុ​នេះ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ ​ឬ​គ្រូពេទ្យ​ជំនាញ​ ជាមុន​សិន។ ៧- ផ្នែក​ដែល​ប្រើ​ប្រាស់? – សម្បក។   ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


ឱសថរុក្ខជាតិ

Cambodian Dragon Tree (ដើមច័ន​ក្រហម)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ដើមច័ន​ក្រហម​អាច​ប្រើ​ដើម្បី​អ្វី? ដើមច័នក្រហម ជា​ប្រភេទ​ចុល្លព្រឹក្ស ​ច្រើន​ដុះ​នៅ​តំបន់​ថ្ម​កំបោរ និង​ភ្នំ​មាន​ថ្ម​ច្រើន។ គេ​ច្រើន​ប្រើ​ខ្លឹម​​រុក្ខជាតិ​នេះ​ ដើម្បី​យក​មក​ធ្វើ​ថ្នាំ ជួយ​សម្រួល​ចលនា​ឈាម ព្យាបាល​រលាក​ចំពោះ​ករណី ប៉ះ​ទង្គិច ជាំ​កក​ឈាម ហូរ​ឈាម​រដូវ​ច្រើន ឈឺ​សន្លាក់ ឈឺ​ស្រពន់។ ការប្រើប្រាស់ គឺ​ត្រូវ​ដាំទឹក​ផឹក ឬ​ត្រាំ​ស្រា អាច​ប្រើ​វា​ជា​ថ្នាំ​រឹត​បាន​ ដោយ​ត្រាំ​ជាមួយ​ស្រា លាយ​ជាមួយ​នឹង​សំបក​ដើម​សម្បុរ​ល្វែង ក៏បាន។ ២- ដើមច័ន​ក្រហម​​ដំណើរ​ការ​ម៉េច? គេ​មិន​ទាន់​ដឹង​ពី​ដំណើរ​ការរុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា ​នៅ​ត្រង់​គល់​​វា​មាន​ជាតិ​ Dracaenone។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖ – ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ ​នៅ​ពេល​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​​គ្មាន​វេជ្ជ​បញ្ជា។ – ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយច័នក្រហម ​​ថ្នាំពេទ្យ ​ឬឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។ – មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។ – ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។ លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ […]


ឱសថរុក្ខជាតិ

Hop-headed Barleria (ម្ជុល​ពេជ្រ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ម្ជុល​ពេជ្រអាច​ប្រើ​ដើម្បី​អ្វី? ជា​ប្រភេទ​ចុល្លព្រឹក្ស​តូច កម្ពស់ពី​ ១-២ ម៉ែត្រ ច្រើន​ដុះ​ដោយ​ខ្លួន​ឯង ឬ​ដាំ​លម្អ​សួន ប្រើ​ដើម្បី​បន្សាប​ពុល បំបាត់​ការ​ឈឺ​ចាប់ ពស់​ចិក ឆ្កែ​ខាំ បូស​ពិស ផ្ដាសាយ ក្អក គ្រុន​ឈាម ឈឺ​ធ្មេញ ស្រក​ហើម រំលាយ​ឈាម ទប់​ឈាម គ្រុន​ពោះ​វៀន ថ្លោះ ​(ប្រើ​រុក្ខជាតិ​ស្រស់)។ ២- ម្ជុល​ពេជ្រ​ដំណើរ​ការ​ម៉េច? មិន​ទាន់​មាន​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​ចំពោះ​រុក្ខជាតិ​នេះនៅ​ឡើយ​ទេ។ បើមាន​ចម្ងល់​ណា​មួយ សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុន​ប្រើ​គួរ​ដឹង​អី​ខ្លះ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖ – ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ ​នៅ​ពេល​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​​គ្មាន​វេជ្ជ​បញ្ជា។ – ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយម្ជុលពេជ្រ ​​ថ្នាំពេទ្យ ​ឬឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។ – មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។ – ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។ លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ