backup og meta

គ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចប៉ះពាល់ផ្លូវចិត្តយ៉ាងម៉េចខ្លះ?

គ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចប៉ះពាល់ផ្លូវចិត្តយ៉ាងម៉េចខ្លះ?

បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ អាច​បង្ក​ផល​ប៉ះពាល់​រយៈពេល​យូរ ហើយ​មិន​ត្រឹម​តែ​ជះ​ឥទ្ធិពល​ដល់​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក​ជំងឺ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​គ្រួសារ និង​សាច់ញាតិ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ដែរ។ ​តើ​បញ្ហា​សុខភាព​មួយ​នេះ អាច​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​យ៉ាង​ម៉េច​ខ្លះ?

ពិត​ណាស់​ កង្វះ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ អាច​បណ្ដាល​ឲ្យ​អ្នកជំងឺ​ពិការ​ខួរ​ក្បាល​មួយ​ចំហៀង​។ យ៉ាង​ណា​មិញ អាកប្បកិរិយា​ចម្លែក​ៗ​ក្រោយ​ជួប​​បញ្ហា​គ្រោះថ្នាក់​សរសៃ​​ឈាម​ខួរ​ក្បាល​​អាច​កើត​មាន​ឡើង ដូចជា​ឆេវឆាវ និង​ឆាប់​ខឹង ឬ​មាន​អាកប្បកិរិយា​ដូច​កូន​ក្មេង។

ការ​ប្រែប្រួល​អត្តចរិត​ក្រោយ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល

​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ​បណ្ដាល​មក​ពី​ការ​ស្ទះ ឬ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ ដែល​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​ចាំបាច់​សម្រាប់​ខួរ​ក្បាល​ ដោយ​មិន​អាច​​បញ្ជូន​សញ្ញា​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​​។ កត្តា​នេះ​ហើយ​ដែល​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកប្បកិរិយា​ក្រោយ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។

គ្រោះថ្នាក់សរសៃឈាមខួរក្បាល

អត្ថបទគួរអាន៖

តើ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ប៉ះពាល់​អាកប្បកិរិយា​យ៉ាង​ម៉េច​ខ្លះ?

  • អ្នក​ជំងឺ​ក្លាយ​ទៅ​ជា​ស្ងប់ស្ងាត់ និង​ស្រពាប់ស្រពោន
  • ឆាប់​ខឹង​ភ្លាម​ៗ
  • លែង​ចាប់អារម្មណ៍​លើ​សកម្មភាព​ដែល​ធ្លាប់​ចូលចិត្ត​ពី​មុន
  • ប្រែប្រួល​អារម្មណ៍​ផ្លូវ​ភេទ និង​ចំណង់​អាហារ​
  • និយាយ​មិន​ចេញ​ភ្លាម​ៗ
  • ធ្វើការ​សម្រេច​ចិត្ត​​រហ័ស ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់
  • កាត់បន្ថយ​ទំនាក់ទំនង​ក្នុង​សង្គម។​​

​​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​កើត​ឡើង​ក្នុង​ពេល​តែ​មួយ​ពព្រិច​ភ្នែក​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​​ធ្លាប់​តែ​មាន​សុខភាព​ល្អ ក្លាយ​ទៅ​ជា​អសមត្ថភាព​ និង​ត្រូវ​ពឹងផ្អែក​លើ​អ្នក​ដទៃ​ទាំង​ស្រុង។ ការ​ផ្លាស់ប្ដូរ​​អវិជ្ជមាន​មួយ​នេះ​ហើយ​ ធ្វើ​ឲ្យ​អ្នក​ជំងឺ​​ប្រឈម​នឹង​បញ្ហា​ស្រ្តេស និង​វិបត្តិ​ផ្លូវ​ចិត្ត ដែល​ទាម​ទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ថែទាំ​ឲ្យ​បាន​ដិតដល់​ពី​សមាជិក​ក្នុង​គ្រួសារ​។

ចំណុចសំខាន់

ក្រោយ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ អ្នក​ជំងឺ​អាច​នឹង​ជួប​បញ្ហា​អាកប្បកិរិយា​ ដោយ​សារតែ​កត្តា​រួម​ជា​ច្រើន​ ដូចជា​ស្ត្រេស និង​ការ​បាក់​ទឹក​ចិត្ត​ជា​ដើម។ ម្យ៉ាង​វិញ​ទៀត​ នៅ​ពេល​ដែល​​អ្នក​ជំងឺ​អសមត្ថភាព​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដោយ​ខ្លួន​ឯង នោះ​​នឹង​មាន​អារម្មណ៍​តប់ប្រម៉ល់​ ឆេវឆាវ ក៏ដូចជា​ឆាប់​ខឹង​ច្រើន ដែល​បញ្ហានេះចាំបាច់​ត្រូវ​ធ្វើការ​កំណត់ឲ្យបានច្បាស់​ ព្រមទាំងស្វែងរកការ​ព្យាបាល​ដោយ​ប្រើថ្នាំ ឬការ​ព្យាបាលខាង​ផ្លូវចិត្ត។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Can a Stroke Affect your Personality?

https://hellodoctor.com.ph/brain-ns/stroke/can-a-stroke-affect-your-personality/

Emotional and personality changes after stroke

https://strokefoundation.org.au/what-we-do/for-survivors-and-carers/stroke-resources-and-fact-sheets/emotional-and-personality-changes-after-stroke-fact-sheet

Changes to behaviour

https://www.stroke.org.uk/effects-of-stroke/changes-to-behaviour

Personality Changes Post Stroke

https://www.stroke.org/en/about-stroke/effects-of-stroke/emotional-effects-of-stroke/personality-changes-post-stroke

កំណែ​ប្រែបច្ចុប្បន្ន

09/08/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

​សញ្ញាព្រមានមួយចំនួន មុនគ្រោះថ្នាក់សរសៃឈាមខួរក្បាល គ្នាយើងគួរដឹង!

ក្រោយគ្រោះថ្នាក់សរសៃឈាមខួរក្បាល ធ្វើម៉េចទើបអាចជាឆាប់រហ័ស?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 09, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម