ការផឹកគ្រឿងស្រវឹងច្រើន ដូចជា ស្រា និងស្រាបៀរ អាចបណ្ដាលឲ្យសម្ពាធឡើងខ្ពស់ ខូចសាច់រុំបេះដូង រលាកថ្លើម ខ្លាញ់ដុំថ្លើម រលាកលំពែង និងដាច់សរសៃឈាមខួរក្បាល។ តែក្នុងករណីផឹកស្រា ហើយប្រើថ្នាំកូកាអ៊ីនទៀត វានឹងបង្កើនជាតិពុលកាន់តែខ្លាំង។
១. ការកើនឡើងជាតិពុល
ការប្រើថ្នាំកូកាអ៊ីន លាយជាមួយអាល់កុល បង្កើនបានជាតិសារធាតុថ្មីមួយ ហៅថា Cocaethylene។ សារធាតុថ្មីនេះ ខ្លាំងជាងសារធាតុអាល់កុល ឬកូកាអ៊ីនតែឯងទៅទៀត ដោយវាបង្កើនជាតិពុលក្នុងបេះដូង ថ្លើម និងសរីរាង្គផ្សេងទៀត។
២. ប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលភ្លាមៗ
ជំងឺដាច់សរសៃឈាមខួរក្បាល អាចកើតឡើងភ្លាមៗ នៅពេលផឹកស្រា លាយជាមួយកូកាអ៊ីន។ ការប្រើប្រាស់កូកាអ៊ីន បង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ដោយវាធ្វើឲ្យសរសៃឈាមរួមតូច ចង្វាក់បេះដូង និងសម្ពាធឈាមកើនឡើង ហូរឈាមខួរក្បាលភ្លាមៗ និងបង្កើនកំណកឈាម។
ចំណែកសារធាតុ Cocaethylene អាចបង្កើនហានិភ័យកាន់តែខ្លាំង នៃជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារវាអាចស្ថិតនៅក្នុងរាងកាយបានរយៈពេលជាច្រើនថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
- ពុលស្រាមានអាការៈម៉េចខ្លះ? អាចស្លាប់អត់? ត្រូវសង្គ្រោះម៉េចវិញ?
- ដាក់ជ្រុលស្រវឹង ហើយអត់ស្រួលខ្លួន នេះជាវិធីដោះស្រាយ
ក្រៅពីជំងឺដាច់សរសៃឈាមខួរក្បាល ដែលបណ្ដាលឲ្យស្លាប់ភ្លាមៗ ឬពិការរាងកាយ ការផឹកស្រា លាយជាមួយកូកាអ៊ីននេះ អាចបណ្ដាលឲ្យកើតមានបញ្ហាសុខភាពជាច្រើនទៀត ដូចជា គាំងបេះដូង ប្រកាច់ ខួចថ្លើម ថប់បារម្ភ គិតមិនបានច្បាស់លាស់ និងវង្វេងជាដើម។
ចំណែកស្ត្រីពពោះវិញ បើផឹកស្រា លាយកូកាអ៊ីន អាចបណ្ដាលឲ្យរលូតកូន កូនស្លាប់ក្នុងផ្ទៃ សម្រាលមុនគ្រប់ខែ កូនមានទម្ងន់មិនគ្រប់ និងវិវត្តផ្នែករាងកាយ និងបញ្ញាយឺតយ៉ាវ។
[embed-health-tool-bmi]