backup og meta

មនុស្សវ័យ​ចំណាស់ចេះតែមានអាការៈញ័រដៃ អាចជាអាការៈជំងឺប៉ាគីនសិន

មនុស្សវ័យ​ចំណាស់ចេះតែមានអាការៈញ័រដៃ អាចជាអាការៈជំងឺប៉ាគីនសិន

ជំងឺប៉ាគីនសិន (Parkinson’s disease) ជាជំងឺប្រព័ន្ធប្រសាទដែលប៉ះពាល់​ដល់សមត្ថភាពគ្រប់គ្រងចលនារបស់យើង។ ជំងឺ​នេះច្រើនកើតលើមនុស្សវ័យចំណាស់​ដែលមានអាយុចាប់ពី ៦០​ឆ្នាំឡើងទៅ និងកើតលើ​បុរសច្រើន​ជាងស្រ្តី។ តើអាការៈជំងឺ​ប៉ាគីនសិនមានអ្វីខ្លះ?

អាការៈជំងឺប៉ាគីនសិនមានភាពខុសគ្នាពីមនុស្សវ័យចំណាស់ម្នាក់ទៅមនុស្សវ័យចំណាស់​ម្នាក់ទៀត យ៉ាងណាមិញ​អាការៈជំងឺទូទៅមួយចំនួនមានដូចជា៖

១. ញ័រ

អ្នកជំងឺចាប់ផ្តើមញ័រប្រអប់ដៃ ដៃ ថ្គាម ឬប្រអប់ជើង។ ជាធម្មតានៅដំណាក់កាលដំបូង អ្នកជំងឺ​ញ័រ​តែ​នៅរាងកាយ ឬអវយវៈម្ខាងប៉ុណ្ណោះ។ នៅ​ពេលដែលជំងឺវិវដ្ដ អ្នកជំងឺនឹងញ័រកាន់តែខ្លាំង ជា​ពិសេស​ពេលអ្នកជំងឺមាន​សភាពធ្ងន់ធ្ងរ​។ ជារឿយៗអ្នកជំងឺនឹងបាត់ញ័រនៅពេលគេង ព្រោះ​អ្នក​ជំងឺ​មិនកម្រើកដៃឬជើង។

២. មានចលនាយឺត

ជំងឺប៉ាគីនសិនអាចធ្វើឱ្យចាស់ៗមានចលនាយឺតយ៉ាវ និងត្រូវចំណាយ​ពេល​ច្រើន​ក្នុងការធ្វើការងារសាមញ្ញៗ។ ចាស់ៗអាចបោះជំហានខ្លីជាងមុនពេលដើរ ពិបាកក្រោកពីកៅអី ឬអាចដើរអូសជើង។

៣. រឹងសាច់ដុំ ឬអវយវៈ

អ្នកជំងឺអាចរឹងសាច់ដុំនៅផ្នែកណាមួយនៃរាងកាយ ដែលបណ្តាលឱ្យមាន​ការឈឺចាប់ និងមាន​កម្រិត​​ក្នុង​ការធ្វើចលនា។

៤. រមួលសាច់ដុំ ឬរមួលក្រពើ

អ្នកជំងឺអាចរមួលក្រពើ ឬរួញម្រាមជើង។

៥. បាត់បង់ចលនាស្វ័យប្រវត្តិ

អ្នកជំងឹអាចថយ​សមត្ថភាព​ក្នុងការ​ធ្វើចលនា​ដោយមិន​ដឹងខ្លួន​ដូច​ជា ការ​ព្រិចភ្នែក ញញឹម ឬយោលដៃនៅពេលដើរ។

៦. បាត់បង់លំនឹង

អ្នកជំងឺមានទំនោរផ្អៀងទៅម្ខាងដែលជាហេតុធ្វើឱ្យងាយដួលនៅពេល​បុក ឬបះអ្វីមួយ។ នៅពេល​ព្យាយាម​បោះជំហានដើរទៅមុខ អ្នកជំងឺអាច​​មានអារម្មណ៍ថាដូចជាជាប់ជើងនឹងឥដ្ឋ ឬដី។

បាត់បង់លំនឹង

៧. ផ្លាស់ប្តូរការនិយាយ

អ្នកជំងឺអាចនិយាយមិនសូវឮ លឿន ត្រដិត និងស្មើ​ដោយ​គ្មាន​ការលើក​ដាក់​សំឡេង។

៨. ប្រែប្រួលអក្សរ

អ្នកជំងឺមានការពិបាកក្នុងការសរសេរ ហើយអក្សរប្រែតូចជាងមុន និង​ពិបាក​មើល។

អាការៈផ្សេងទៀតរួមមាន៖

  • មានជំងឺបាក់ទឹកចិត្ត ឬថប់បារម្ភ
  • មានបញ្ហាក្នុងការទំពារ និងហៀរទឹកមាត់
  • លេចនោមដោយមិនដឹងខ្លួន
  • មានបញ្ហាក្នុងការគិត និងចងចាំ វង្វេងវង្វាន់
  • ទល់លាមក
  • មានបញ្ហាសើស្បែកដូចជា កើត​អង្គែ​
  • ហិតមិនដឹងក្លិន
  • គេងមិនលក់ មមើ និងញាក់ជើង
  • ព្រងើយកន្តើយ អស់កម្លាំង ស្រកទម្ងន់ មើលមិនច្បាស់
  • មានសម្ពាធ​ឈាម​ទាប

ជំងឺប៉ាគីនសិនមិនអាចព្យាបាលជាទេ ប៉ុន្តែការព្យាបាល និងការហាត់ប្រាណ​​អាចជួយ​កាត់​បន្ថយ​អាការៈជំងឺបាន។ ជាពិសេសការព្យាបាលដោយ​ចលនា និងវិធី​ព្យាបាល​មួយចំនួន​ទៀត​​ អាចជួយ​អ្នក​ជំងឺ​ឱ្យដើរ រក្សាលំនឹង និយាយ ញ៉ាំ និងលេបអាហារបាន។

អត្ថបទគួរអាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What is Parkinson’s disease?
https://my.clevelandclinic.org/health/diseases/8525-parkinsons-disease-an-overview

Parkinson’s disease
https://www.mayoclinic.org/diseases-conditions/parkinsons-disease/symptoms-causes/syc-20376055

10 Early Signs of Parkinson’s Disease
https://www.parkinson.org/understanding-parkinsons/10-early-warning-signs

 

កំណែ​ប្រែបច្ចុប្បន្ន

04/10/2023

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ឧស្សាហ៍ជួបបញ្ហា​​ភ្លេចភ្លាំង អាចប្រឈមនឹង​ជំងឺ​វង្វេង?

ឧស្សាហ៍ភ្លេចភ្លាំង ហាត់ប្រាណជួយបង្កើនមុខងារចងចាំ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 04, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម