backup og meta

មូលហេតុ​​​ ធ្វើ​ឲ្យ​យើង​ភ្លេចភ្លាំង ​មិន​ពាក់ព័ន្ធ​នឹង​កត្តា​អាយុ​

មូលហេតុ​​​ ធ្វើ​ឲ្យ​យើង​ភ្លេចភ្លាំង ​មិន​ពាក់ព័ន្ធ​នឹង​កត្តា​អាយុ​

​​ក្នុង​ករណី​ខ្លះ អាការៈ​ភ្លេចភ្លាំង​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ​ដោយ​សារ​តែ​គ្នា​យើង​​មាន​ទំនួលខុសត្រូវ​ច្រើន​ និង​កម្រិត​ស្រ្តេស​កើន​ឡើង ដែល​ធ្វើ​ឲ្យ​យើង​ធ្វេសប្រហែស​អំពី​តម្រូវ​ការ​របស់​ខួរ​ក្បាល​។ ប៉ុន្តែ​ ក៏​មាន​សញ្ញា​​​មួយ​ចំនួន​​​​​​​​​​​ដែល​យើង​គួរ​ប្រុង​ប្រយ័ត្ន​ ដូចជា​​​បញ្ហា​ភ្លេចភ្លាំង​ភ្លាម​ៗ  ​ចេញរោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ណាមួយ​ (គ្រុន​ក្ដៅ​ គ្រុន​រងា​ និង​ក្អួត​ចង្អោរ​) ឬ​​របួស​ខួរ​ក្បាល​ជា​ដើម​។​ យ៉ាង​ណា​មិញ​ រឿងរ៉ាវ​ទាំង​​៥​យ៉ាង​​នេះ​ ​អាច​ជា​មូលហេតុ​ដែល​​ធ្វើ​ឲ្យ​យើង​ភ្លេចភ្លាំង​​។

១. ស្ត្រេស​

​ដើម្បី​រៀន​ និង​ចងចាំ​​អ្វី​មួយ​ យើង​ត្រូវ​ផ្ដោតអារម្មណ៍ទៅ​លើ​រឿង​នោះ​​។ ប៉ុន្តែ​ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​ស្រ្តេស​​ Cortisol ​​បាន​បង្អាក់​សមត្ថភាព​របស់​ខួរ​ក្បាល​ក្នុង​ការ​រក្សា​ទុក​ការ​ចងចាំ​ថ្មី​ៗ​។​ ដូច្នេះ​ហើយ​ ​យើង​គប្បី​កាត់​បន្ថយ​ស្រ្តេស ​​តាម​រយៈ​ការ​ធ្វើ​សកម្មភាព​កម្សាន្ត​ផ្សេង​ៗ​ដូចជា​ហាត់​ប្រាណ​ អាន​សៀវភៅ​ ​ឬ​​​ស្ដាប់​តន្ត្រី​ជា​ដើម​។

២. គេង​មិន​គ្រប់គ្រាន់​

ការ​គេង​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​ ស្វាហាប់​នៅ​ថ្ងៃ​បន្ទាប់​ប៉ុណ្ណោះ​​ទេ​ ​​វា​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​ពង្រឹង​ការ​ចងចាំ​ផង​ដែរ​។​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ​ស្ត្រី​វ័យ​កណ្ដាល​ដែល​គេង​រយៈ​៥​ម៉ោង​ ឬ​តិច​ជាង​នេះ​ ​ឬ​ច្រើន​ជាង​៩​ម៉ោង​​ ​ទទួល​បាន​ពិន្ទុ​នៃ​​ការ​យល់​ដឹង​ទាប​ជាង​អ្នក​ដែល​គេង​បាន​៧​ម៉ោង​​​​​ទៅ​ទៀត​។

៣. បាក់​ទឹក​ចិត្ត​

អ្នក​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ ក៏​ប្រឈម​នឹង​ការ​ចងចាំ​ខ្សោយ​ ព្រម​ទាំង​​​សមត្ថភាព​ក្នុង​ការ​​នឹក​រក​ព័ត៌មាន​ចាស់​ៗ​មិន​បាន​ល្អ​ដូច​គ្នា​​។​ ​នេះ​បណ្ដាល​មក​ពី​ការ​កើន​ឡើង​អ័រម៉ូន​Cortisol ​ដែល​អម​​មក​ជាមួយ​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​។​ ពិត​ណាស់​ ជំងឺ​​បាក់​ទឹក​ចិត្ត​អាច​ជា​​មូលហេតុ​​ទូទៅ​ ដែល​នាំ​ឲ្យ​ការ​យល់​ដឹង​របស់​យើង​ថយ​ចុះ​។​ យោង​តាម​វិទ្យាស្ថាន​ជាតិ​សុខភាព​ផ្លូវចិត្ត​​បាន​ឲ្យ​ដឹង​ថា​ រោគ​សញ្ញា​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត​​រួម​មាន​៖

  • តែងតែ​មាន​អារម្មណ៍​សោកសៅ​
  • ​ថាមពល​ថយ​ចុះ​ ឬ​​ហត់​នឿយ​
  • មាន​អារម្មណ៍​អស់​សង្ឃឹម​
  • ពិបាក​គេង​
  • ប្រែប្រួល​ទម្ងន់​ ឬចំណង់​អាហារ​
  • ចង់​ធ្វើ​អត្តឃាត​

បាក់ទឹកចិត្ត១

៤. ការ​​ឆ្លង​មេរោគ​​

​​​​​​​ជំងឺ​រលាក​ស្រោម​ខួរ ជំងឺ​​ប្រព័ន្ធ​ទឹក​រងៃ​ និង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ​អាច​នាំ​​​ឲ្យ​កើត​មាន​​ការ​​ពិបាក​ក្នុង​ការ​គិត និង​បញ្ហា​ការ​ចងចាំ​ផ្សេង​ៗ​។ ប្រសិនបើ​គ្នា​យើង​មាន​រោគ​សញ្ញា​ផ្សេង​​​ទៀត​ ដូចជា​គ្រុន​ក្ដៅ​ គ្រុន​រងា ក្អួត​ចង្អោរ​ ឬ​ក្រហាយ​ និង​នោម​ញឹកញាប់​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​ភ្លាម​ៗ​។

៥. បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត​

ជាមួយ​គ្នា​នេះ​ដែរ​ ក្រពេញ​ទីរ៉ូអ៊ីត​​​មាន​មូលដ្ឋាន​នៅ​ក​ ដែល​​ជំរុញ​ឲ្យ​អ័រម៉ូន​ដែល​គ្រប់គ្រង​ដំណើរការ​រាងកាយ​ទាំងមូល​​​ដំណើរការ​ រួម​ទាំង​ការ​ធ្វើ​មេតាប៉ូលីស​។ ប៉ុន្តែ​ ប្រសិនបើ​មុខងារ​នៃ​ក្រពេញ​មួយ​នេះ​មាន​ភាព​យឺតយ៉ាវ វា​ក៏​អាច​ប៉ះពាល់​ដល់​មុខងារ​របស់​ខួរ​ក្បាល​របស់​យើង​ដែរ​​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livestrong.com/article/13765045-forgetfulness-causes/

https://www.prevention.com/health/memory/g32871791/forgetfulness-reasons/

https://www.verywellmind.com/explanations-for-forgetting-2795045

កំណែ​ប្រែបច្ចុប្បន្ន

11/06/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗកើតជំងឺប៉ុន្មានអំឡុងពពោះ កូនកើតមកអាចមានបញ្ហាស្វិតសាច់ខួរក្បាល

ហ្វឹកហាត់ខួរក្បាលកូនតែខាងឆ្វេងមិនគ្រប់ទេ ខាងស្តាំទៀត ទើបដើរទាន់សម័យកាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 11, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម