រោគសញ្ញាAtaxia កើតឡើងនៅពេលដែលកង្វះការគ្រប់គ្រងសាច់ដុំ ឬចលនា ដូចជាការដើរ ឬការកាន់វត្ថុផ្សេងៗ។ ជាក់ស្ដែង អាការៈនេះអាចប៉ះពាល់ដល់ចលនា ព្រមទាំងបង្កជាការលំបាកនៅពេលដែលយើងនិយាយស្ដី ធ្វើចលនាភ្នែក និងលេបអាហារ។ ជាទូទៅ វាកើតឡើងបណ្ដាលមកពីការបំផ្លាញផ្នែកគ្រប់គ្រងការសម្របសម្រួលសាច់ដុំនៃខួរក្បាល។
សញ្ញាព្រមាន និងរោគសញ្ញា
អាការៈAtaxia អាចវិវត្តបន្តិចម្ដងៗ ឬកើតឡើងភ្លាមៗ ហើយសញ្ញានៃជំងឺសរសៃប្រសាទ មួយនេះ អាចបណ្ដាលឲ្យ៖
- ពិបាកទប់លំនឹង
- ដើរមិននឹង ព្រមទាំងងាយជំពប់ជើងដួល
- ពិបាកក្នុងការធ្វើកិច្ចការដែលទាក់ទងនឹងសរសៃប្រសាទ ដូចជាញ៉ាំ សរសេរ ឬបិទឡេវអាវ
- ប្រែប្រួលការនិយាយស្ដី
- ភ្នែកក្រឡាប់ចុះឡើង
- ពិបាកលេបអាហារ
មូលហេតុអ្វីបានជាយើងកើតមានអាការៈAtaxia?
ការបំផ្លាញ ការចុះខ្សោយ ឬការបាត់បង់កោសិកាសរសៃប្រសាទនៅក្នុងផ្នែកគ្រប់គ្រងការសម្របសម្រួលសាច់ដុំក្នុងខួរក្បាល សុទ្ធតែអាចបង្កឲ្យកើតមានអាការៈAtaxia។ ខួរតូច របស់យើងមានជាលិកាបត់ចំនួន២ផ្នែក ស្ថិតនៅមូលដ្ឋាននៃខួរក្បាលដែលនៅជិតប្រព័ន្ធខួរក្បាល។ តំបន់ខួរក្បាលនេះអាចជួយដល់ចលនាភ្នែក ការលេបអាហារ និងការនិយាយស្ដីមានឲ្យមានតុល្យភាព។ ជំងឺដែលបំផ្លាញខួរឆ្អឹងខ្នង សរសៃប្រសាទសាច់ដុំ និងកោសិកាវិញ្ញាណផ្នែកខាងចុង ដែលភ្ជាប់ខួរតូចទៅកាន់សាច់ដុំក៏អាចនាំឲ្យកើតអាការៈAtaxiaផងដែរ។ មូលហេតុបង្កនៃរោគសញ្ញាAtaxiaនេះ រួមមាន៖
- ការប៉ះទង្គិចខួរក្បាល
- ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
- ពិការខួរក្បាល អំឡុងពេលដែលក្មេងមានការអភិវឌ្ឍ ឬមុន អំឡុងពេល និងក្រោយពេលដែលក្មេងកើត
- ជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង
- ការឆ្លងមេរោគ
- ជំងឺParaneoplastic syndromes
- ភាពមិនប្រក្រតីនៅក្នុងខួរក្បាល ដូចជាអាប់សែ មហារីកខួរក្បាល ដែលអាចបំផ្លាញខួរតូច។
- ប្រតិកម្មនឹងសារជាតិពុល
- កង្វះវីតាមីនE វីតាមីនB-12
- បញ្ហាក្រពេញទីរ៉ូអ៊ីត។
[embed-health-tool-bmi]