backup og meta

ចង់ឲ្យ​កូន​ចេះផ្ចង់អារម្មណ៍ធ្វើអ្វីមួយ ប៉ាម៉ាក់កុំរំលងតិចនិកនេះឲ្យ​សោះ

ចង់ឲ្យ​កូន​ចេះផ្ចង់អារម្មណ៍ធ្វើអ្វីមួយ ប៉ាម៉ាក់កុំរំលងតិចនិកនេះឲ្យ​សោះ

ប៉ាម៉ាក់គ្រប់រូបទំនង​ជា​ខ្វាយខ្វល់ច្រើន ដោយសារតែកូនៗមិនសូវផ្ដោតអារម្មណ៍​ពេល​ធ្វើ ឬ​លេង​អ្វី​មួយ​។ ដូចនេះ ក្នុងអត្ថបទខាងក្រោម​ Hello គ្រូពេទ្យ នឹងប្រាប់អំពីវិធីឲ្យប៉ាម៉ាក់ជួយឲ្យកូនៗអាចផ្ដោតអារម្មណ៍បានល្អ​ពេលធ្វើ​អ្វី​មួយ​។

បង្កើតបរិយាកាសសប្បាយរីករាយសម្រាប់ពេលធ្វើកិច្ចការអ្វីមួយ

យើងច្បាស់ជាដឹងខ្លួនឯងហើយថា ដើម្បីផ្ដោតអារម្មណ៍ និងធ្វើកិច្ចការណាមួយបានល្អ លុះត្រាតែយើងចាប់អារម្មណ៍ជាមួយការងារមួយនោះ។ ក្មេងៗក៏ដូចយើងដែរ។ ដូចនេះប៉ាម៉ាក់ត្រូវចេះបង្កើតបរិយាកាសឲ្យកូនៗចាប់អារម្មណ៍ ដូច​ជា​ប៉ាម៉ាក់​បង្ហាញ​អារម្មណ៍​ចឹង​ដឹង ចង់ឮ ឬចង់ឃើញ​ស្នាដៃអ្វីមួយ​ដែល​កូន​បាន​ធ្វើ ឬកំពុងធ្វើជា​ដើម​។ ឧទាហរណ៍​ថា​ពេល​កូន​កំពុង​​ផាត់​ពណ៌​លើរូបភាព យើង​អាច​និយាយថា “មិនដឹងថាពេលណាទើបផាត់ពណ៌ហើយទេ ហើយពេលផាត់ហើយតើរូបនេះនឹងស្អាតយ៉ាងម៉េចទៅ”។ ការនិយាយបែបនេះអាច​ធ្វើ​ឲ្យកូន​កាន់តែចាប់អារម្មណ៍លើ​ការ​ផាត់រូប​ជាងមុន​ ដោយ​គេ​ជឿ​ថា​ស្នាដៃ​របស់​គេ កំពុង​ទទួលបានការ​គាំទ្រ​។

អត្ថបទពាក់ព័ន្ធ៖

បង្កើនការផ្ចង់អារម្មណ៍របស់កូន

ដើម្បីឲ្យកូន​អាចផ្ដោតអារម្មណ៍បានល្អ គឺមិនមែនជារឿងដែលយើងអាចធ្វើបានក្នុងរយៈពេលត្រឹមប៉ុន្មានសប្ដាហ៍នោះទេ។ រឿងនេះ​តម្រូវឲ្យមានការចូលរួមរបស់ប៉ាម៉ាក់ជាមួយកូនៗ។ ប៉ាម៉ាក់អាចបង្កើត “វិធី​ហ្វឹកហាត់ដើម្បីផ្ចង់អារម្មណ៍” សម្រាប់កូនៗ។ ការធ្វើបែបនេះអាចជួយឲ្យក្មេងៗ បង្កើនការផ្តោតអារម្មណ៍របស់គេបាន។

ក្នុងវិធី​ដែលយើង​បង្កើតបាន​នោះ គឺ​អាចមានរយៈពេលពី នាទី ទៅ ១០ ទៅ ១៥ ទៅ ៣០ នាទី ឬអាចលើសពីនេះ។ ប៉ាម៉ាក់អាចឲ្យកូនលេងហ្គេមដែលជួយដល់ការផ្ចង់អារម្មណ៍មានដូចជាផ្គុំរូបភាព សាងសង់ផ្ទះជ័រ ឬផាត់ពណ៌ជាដើម។

ពេលយើង​កំណត់ពេលឲ្យកូនៗអាចបញ្ចប់ហ្គេម​ក្នុងរយៈពេល នាទី គឺតម្រូវឲ្យកូន​អាចសម្រេចវាត្រឹមរយៈពេល នាទី អាចលើសឬខ្វះត្រឹមមួយនាទីអីបានហើយ។ ក្នុងអំឡុងពេលនោះ ប៉ាម៉ាក់ត្រូវទ្រាំ និងយកចិត្ដទុកដាក់លើសកម្មភាពរបស់កូនៗ ដើម្បីជួយឲ្យកូន​អាចផ្ដោតអារម្មណ៍បានកាន់តែល្អ។

លេងជាមួយកូនៗ និងរៀបចំពេលលេង​

ក្រោយពេលផ្ចង់អារម្មណ៍ ( ទៅ ១០នាទី ឬលើសពីនេះ) ត្រូវឲ្យកូន​សម្រាកសិន ដើម្បីកុំឲ្យកូន​មានសម្ពាធពេក។ បន្ទាប់ពីសម្រាក យើង​អាចឲ្យគាត់លេងហ្គេមផ្ចង់អារម្មណ៍សារជាថ្មី។ ដូចនេះប៉ាម៉ាក់ គួរតែបង្កើតកាលវិភាគសម្រាប់កូនៗ នៅឯផ្ទះ។ ការធ្វើបែបនេះមិនត្រឹមតែជួយឲ្យក្មេងអាចមានការត្រៀមខ្លួនសម្រាប់ធ្វើសកម្មភាពរបស់គេនោះទេ វាក៏ក្លាយជាទម្លាប់ល្អមួយរបស់កូន​ដែរ។ ដូចនេះពេលដល់ម៉ោង កូនៗរបស់យើង​ច្បាស់ជាមានអារម្មណ៍សប្បាយ និងចង់ផ្ដោតអារម្មណ៍ច្រើនជាងមុន។

រៀបចំកន្លែងស្ងប់ស្ងាត់សម្រាប់សិក្សា

ប៉ាម៉ាក់អាចរៀបបន្ទប់មានពន្លឺច្រើន រៀបចំរបស់របរមានសណ្ដាប់ធ្នាប់ និងមានធ្នើរដាក់សៀវភៅស្អាតៗ​សម្រាប់​កូន​។ ក្នុងបន្ទប់យើង​អាចដាក់ឧបករណ៍បន្សុទ្ធខ្យល់ ដែលខ្យល់នោះនឹងធ្វើឲ្យអារម្មណ៍របស់ក្មេងកាន់តែល្អ។ រៀបចំបន្ទប់បែបនេះ ជួយ​ឲ្យក្មេងមានអារម្មណ៍ចង់រៀន និងផ្ដោតអារម្មណ៍បានល្អជាងធម្មតា។

ពេលក្មេងចូលក្នុងបន្ទប់ ហើយឃើញអ្វីគ្រប់យ៉ាងដែលខ្លួន​ត្រូវការបានរៀបចំស្អាតស្រេចក្នុងបន្ទប់ អារម្មណ៍ក្មេង​ច្បាស់ជាកាន់​តែចង់រៀនហើយ។ បើចង់ឲ្យកូនៗទទួលបានជោគជ័យទៅថ្ងៃខាងមុខ ប៉ាម៉ាក់ត្រូវបង្រៀនឲ្យកូន​ចេះផ្ដោតអារម្មណ៍បានល្អតាំង​ពី​ក្មេង។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Finding focus:10 ways to help increase your child’s concentration. https://familyshare.com/2677/finding-focus10-ways-to-help-increase-your-childs-concentration Accessed on March 25, 2017

Teaching your child how to concentrate http://kidsgoals.com/parental-tips-tips-for-parents-2/tips-for-kids-0-6-years/teaching-your-child-how-to-concentrate/ Accessed on March 25, 2017

កំណែ​ប្រែបច្ចុប្បន្ន

08/09/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Sep 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម