backup og meta

វីតាមីន និង​រ៉ែ​សំខាន់ៗ​សម្រាប់ការលូតលាស់របស់​កូន ប៉ាម៉ាក់គួរ​ដឹង​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 23, 2020

វីតាមីន និង​រ៉ែ​សំខាន់ៗ​សម្រាប់ការលូតលាស់របស់​កូន ប៉ាម៉ាក់គួរ​ដឹង​

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ

ប៉ាម៉ាក់​ដឹងទេ​ថា​អូន​ៗតូចៗ និង​ក្នុង​វ័យ​ជំទង់ ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ខុស​ពី​មនុស្ស​ធំ ហើយ​អាហារ​ដែល​យើង​ញ៉ាំ​ប្រ​ចាំ​ថ្ងៃ​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បន្តិច​ដែរ ដើម្បី​អាច​បំពេញ​តម្រូវ​ការ​វីតាមីន និង​រ៉ែ​សំខាន់ៗ​ដែល​កូន​យើង​ត្រវ​ការ។ តើ​រ៉ែ និង​វីតាមីន​អ្វី​ខ្លះ​ចាំ​បាច់​សម្រាប់​អូនៗ?

. កាល់​ស្យូម

កាល់​ស្យូម​ជា​រ៉ែ​​សំខាន់​មួយ​សម្រាប់​ជួយ​កសាង​ប្រ​ព័ន្ធ​​ឆ្អឹង និង​ធ្មេញ​របស់​អូនៗ។ អូនៗ​អាច​ទទួល​បាន​កាល់​ស្យូម​តាម​រយៈ​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ និ​ង​បន្លែ​មាន​ស្លឹក​បៃ​តង​ចាស់​។​

. អាហារ​មាន​ជាតិ​សរសៃ(Fiber)

អាហារ​មាន​ជាតិ​សរសៃ​មិន​មែន​ជា​រ៉ែ ឬ​វីតាមីន​ទេ តែ​អាហារ​ប្រ​ភេទ​នេះ​​ច្រើន​ផ្ទុក​ទៅ​ដោយ​វី​តាមីន​ដូចជា​វីតាមីន E វីតាមីន​C កាល់ស្យូម ម៉ាញ៉េស្យូម និង​ប៉ូតាស្យូម​។ យើង​អាច​ទទួល​បាន​ជាតិ​សរសៃ​នេះបាន​ពី​ការ​ញ៉ាំ​ផ្កា​ខាត់ណា​ខៀវ និង​ផ្លែ​បឺរ ជាដើម​។​

. ពពួក​វីតាមីន​B

វី​តាមីន​B គឺ​មាន​សារៈ​សំខាន់​ក្នុងការ​ធ្វើ​មេតាប៉ូលិស ផ្ដល់​ថាម​ពល ​សុខភាព​បេះ​ដូង និង​ប្រ​ព័ន្ធ​ប្រ​សាទ។ វីតាមីន​B ដែល​សំខាន់​មាន​វីតាមីនB និង​B 12។ អូនៗ​អាច​ទទួល​បាន​វីតាមីន​​ទាំង​នេះ​បាន​តាម​រយៈ​សាច់សត្វ ស៊ុត និង​ត្រី​ជា​ដើម។

. វីតាមីន​ D

វីតាមីន​D ធ្វើការ​ជាមួយ​កាល់​ស្យូម​ជួយ​កសាង​ឆ្អឹង​ឲ្យ​មាន​ភាព​រឹង​មាំ និង​ប្រហែលជា​អាច​ជួយ​ការ​ពារ​អូនៗ​ប្រឆាំង​នឹង​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​នៅ​ថ្ងៃអនាគត​ផង​។ អាហារ​សម្បូរ​វីតាមីន​D មាន​ក្នុង​ត្រី​សាឌីន ត្រី​សាល់ម៉ុន និង​ស៊ុត ជា​ដើម។

. វីតាមីន E​

វី​តាមីន E ជួយ​ពង្រឹង​ប្រ​ព័ន្ធភាព​ស៊ាំ​របស់​អូនៗ និង​ជួយ​សម្អាត​សរសៃឈាម និង​ជួយ​ឲ្យ​​ចរន្ត​ឈាម​រត់​បាន​ល្អ។ វីតាមីន​នេះ​​យើង​អាច​ទទួល​បានពី​គ្រាប់​ផ្លែ​ឈើ និង​គ្រាប់ធញ្ញជាតិ​។​

. ជាតិ​ដែក

ជាតិ​ដែក​ជួយ​កោសិកា​ឈាម​ក្រហម​ដឹកនាំ​អុក​ស៊ីសែន​ទៅ​កាន់​រាង​កាយ។ ជាតិ​ដែក​មាន​នៅ​ក្នុង​សាច់​ក្រហម និង​បន្លែ​ស្លឹក​បៃ​តង​ចាស់។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 23, 2020

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម