backup og meta

ទម្លាប់ ៦ យ៉ាង ម៉ាក់ប៉ាគួរបង្រៀនកូនៗពីតូច ដើម្បីលូតលាស់ដោយសុខភាពល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 04, 2021

    ទម្លាប់ ៦ យ៉ាង ម៉ាក់ប៉ាគួរបង្រៀនកូនៗពីតូច ដើម្បីលូតលាស់ដោយសុខភាពល្អ

    នាម​ជា​ឪពុក​ម្ដាយ យើង​មិន​ត្រឹម​តែ​ផ្ដល់​ហ្សែន​ទៅ​ឲ្យ​កូន​ៗ​តែ​ប៉ុណ្ណោះ​ទេ កូន​ៗ​ក៏​រៀន និង​ចាប់​យក​ទម្លាប់​របស់​យើង​ដែរ ទាំង​ទម្លាប់​ល្អ និង​អាក្រក់។ ក្នុង​នោះ​ដែរ ផ្នែក​សុខភាព​ក៏​ជា​រឿង​សំខាន់​មួយ​ដែល​ម៉ាក់​ប៉ា​គ្រប់​រូប​គួរ​តែ​បង្រៀន​កូន​ឲ្យ​ដឹង​តាំង​ពី​តូច​ៗ​មក​ម៉្លេះ។ ហេតុ​នេះ​ហើយ ប៉ា​ម៉ាក់​មាន​កាតព្វកិច្ច​សំខាន់​ក្នុង​ការ​ក្លាយ​ជា​គំរូ​ដ៏​ល្អ​មួយ​ឲ្យ​កូន ដើម្បី​ឲ្យ​កូន​លូត​លាស់​ធំ​ពេញ​វ័យ​ទៅមានទម្លាប់​ល្អ និង​ជា​បុគ្គល​មួយ​រូប​ចេះ​ស្រលាញ់​សុខភាព។

    ទម្លាប់​ទី​១៖ ឲ្យ​កូន​ញ៉ាំ​អាហារ​ចម្រុះ​មុខ

    ការ​ញ៉ាំ​អាហារ​បាន​ចម្រុះ​មុខ គ្រប់​ពណ៌ មិន​ត្រឹម​តែ​សប្បាយ និង​នាំ​ឲ្យ​ប្លែក​ភ្នែក​ប៉ុណ្ណោះ​ទេ វា​ក៏​ផ្ដល់​សារធាតុ​ចិញ្ចឹម​ច្រើន​ដល់​សុខភាព​ដែរ។ ការ​ដែល​យើង​ឲ្យ​កូន​ញ៉ាំ​អាហារ​បាន​គ្រប់​ពណ៌ ជា​ពិសេស​បន្លែ ផ្លែឈើ កូន​ៗ​កម្រ​នឹង​ក្លាយ​ជា​មនុស្ស​រើស​អាហារ​ផង​ដែរ។

    ទម្លាប់​ទី២៖ កុំ​រំលង​អាហារ​ពេល​ព្រឹក

    បើ​យើង​បង្រៀន​ទម្លាប់​ល្អ​ៗ​ដល់​កូន​តាំង​ពី​តូច​មក ភាគ​រយ​ច្រើន​ កូន​នឹង​បន្ត​ធ្វើ​វា​រហូត​ដល់​ចាស់។ ស្រប​គ្នា​នេះ ទម្លាប់​ដែល​ចោល​មិន​បាន​ គឺ​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក ព្រោះ​វា​ជា​អាហារ​សំខាន់​បំផុត​ប្រចាំ​ថ្ងៃ ហើយ​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ក៏​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សុខភាព​យើង​ដែរ​ដូច​ជា៖

  • ផ្ដល់​ថាមពល​ដល់​ខួរ​ក្បាល និង​រាងកាយ
  • ជួយ​ឲ្យ​រាងកាយ​រឹងមាំ
  • ការពារ​សុខភាព​ពី​ជំងឺ​រ៉ាំរ៉ៃ។
  • ទម្លាប់​ទី​៣៖ បង្កើត​សកម្មភាព​រាង​កាយ​បាន​ច្រើន

    មិន​មែន​ក្មេង​គ្រប់​រូប​ចូល​ចិត្ត​កីឡា ឬ​ហាត់​ប្រាណ​ទេ។ ប៉ុន្តែ ប្រសិន​បើ​កូន​ៗ ឃើញ​យើង​ចូល​ចិត្ត​លេង​កីឡា ឬ​ចូល​ចិត្ត​ធ្វើ​សកម្មភាព​ដើម្បី​បញ្ចេញ​ញើស ដើម្បី​សុខភាព​ល្អ​នោះ កូន​ៗ​អាច​ធ្វើ​តាម​យើង និង​អាច​បន្ត​ធ្វើ​រហូត​ទោះ​ពេញ​វ័យ​ក៏​ដោយ។

    ទម្លាប់​ទី​៤៖ អាន​សៀវភៅ​រាល់​ថ្ងៃ

    ការ​ពង្រឹង​ការ​អាន​ឲ្យ​ខ្លាំង ជា​រឿង​សំខាន់​មួយ​នៃ​ភាគ​ជោគជ័យ​របស់​កូន​នៅ​ក្នុង​សាលារៀន និង​នៅ​កន្លែង​ធ្វើ​ការ​នា​ថ្ងៃ​ខាង​មុខ។ យោង​តាម​គ្លីនិក Cleveland នៃ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ការ​អាន​ជួយ​បង្កើន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​របស់​ក្មេងៗ ពង្រឹង​ទំនាក់​ទំនង​ខ្លួន ជាមួយ​អ្នក​ដទៃ និង​ជោគ​ជ័យ​ទៅ​ថ្ងៃ​អនាគត។ ដូច​នេះ​ហើយ ទើប​អ្នក​ជំនាញ​ណែនាំ​ឲ្យ ម៉ាក់​ប៉ា​ឧស្សាហ៍​អាន​សៀវភៅ​ជា​ផ្នែក​មួយ​នៃ​ការ​កម្សាន្ត​ជាមួយ​កូន ឬ​អាន​ឲ្យ​កូន​ស្ដាប់​ពេល​ជិត​ចូល​គេង។

    ទម្លាប់​ទី៥៖ ញ៉ាំ​ទឹក​ច្រើន ភេសជ្ជៈផ្អែមៗតិច

    តាម​ការ​ឲ្យ​ដឹង​ពី​សមាគម​បេះ​ដូង​អាមេរិក American Heart Association ពពួក​ភេសជ្ជៈ​សូដា​ (ទឹកក្រូចកំប៉ុង) មិន​មាន​ផ្ដល់​ជា​សារធាតុ​ចិញ្ចឹម​អ្វី​ឡើយ វា​ថែម​ទាំង​ផ្ទុក​កាឡូរី​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​បញ្ហា​ទម្ងន់​យើង​វិញ។ ចំណែក​ទឹក ជា​ប្រភព​ធនធាន​សំខាន់​បំផុត​មួយ​ដែល​មនុស្ស​យើង​រស់​អត់វា​មិន​បាន។ ដូច​នេះ ម៉ាក់​ប៉ា​អាច​ពន្យល់​ពី​សារសំខាន់​ផ្សេងៗ​ចំពោះ​សុខភាព​ទៅ​ដល់​កូន។

    ទម្លាប់​ទី​៦៖ រីក​រាយ​នឹង​ពេល​វេលា​ជុំ​គ្រួសារ

    យើង​ដឹង​ហើយ​ថា ជីវិត​ជា​ប៉ា​ម៉ាក់​គេ គឺ​មិន​ស្រួល​ទេ។ ត្រូវ​ចំណាយ​ពេល​ច្រើន​ម៉ោង​ធ្វើ​ការ រក​ស៊ី ដើម្បី​ផ្គត់​ផ្គង់​​គ្រួសារ ខ្លះ​ស្ទើរ​តែ​គ្មាន​ពេល​សម្រាប់​ផ្ដល់​ឲ្យ​គ្រួសារ​ខ្លួន​ទៅ​ហើយ។ ប៉ុន្តែ​ទោះ​ជា​រវល់​យ៉ាង​ណា ក៏​យើង​គួរ​តែ​ឆ្លៀត​ពេល​ខ្លះ​ដើរ​លេង ឬ​ញ៉ាំ​អាហារ​ជុំ​គ្រួសារ ព្រោះ​វា​អាច៖

    • ធ្វើ​ឲ្យ​ចំណង​គ្រួសារ​រឹងមាំ បង្កើត​ភាព​ស្និទ្ធ​ស្នាល
    • មាន​ភាព​កក់​ក្ដៅ​ក្នុង​គ្រួសារ
    • ចៀស​វាង​ការ​ឈ្លោះ​ប្រកែក
    • អារម្មណ៍​ខ្វះ​ភាព​កក់​ក្ដៅ​ក្នុង​ផ្ទះ។ល។​

    ចិញ្ចឹមកូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម