backup og meta

ម៉ាក់ប៉ាដឹងអត់ ការលេងដោយសេរីផ្ដល់ប្រយោជន៍ដល់ការអភិវឌ្ឍកូនច្រើន

ម៉ាក់ប៉ាដឹងអត់ ការលេងដោយសេរីផ្ដល់ប្រយោជន៍ដល់ការអភិវឌ្ឍកូនច្រើន

បើ​និយាយ​ពី​រឿង​លេង គ្មាន​ក្មេង​ណា​ម្នាក់​ដែល​មិន​ចូល​ចិត្ត ហើយ​និយាយ​បដិសេធ​ពេល​ម៉ាក់ប៉ា ឬ​មិត្តភ័ក្ដិ​បបួល​លេង​ជុំ​គ្នា​ទេ។ ប៉ុន្តែ យើង​សង្កេត​ឃើញ​ថា ក្មេង​សម័យ​នេះ​មួយ​ចំនួន​ធំ​វីវក់​នឹង​ទូរស័ព្ទ លេង​ហ្គេម ឬ​ម៉ាក់​ប៉ា​ឲ្យ​កាន់​មើល​វីដេអូ​រៀន​លេខ ឬ​ភាសា​អង់គ្លេស តែ​ដោយសារ​តែ​ជក់​នឹង​ទូរស័ព្ទ​ខ្លាំង​ពេក ក្មេង​ៗ​មិន​ចង់​ធ្វើ​អ្វី​ផ្សេង​ក្រៅ​ពី​លេង​អ៊ីនធឺណិត​ក្នុង​ទូរស័ព្ទ ដែល​នេះ​មិន​មែន​ជា​រឿង​ល្អ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍ​របស់​ក្មេង​ឡើយ។

តើ​អ្វី​ទៅ​ជា​ការ​លេង​ដោយ​សេរី ?

ការ​លេង​ដោយ​សេរី គឺ​ជា​សកម្មភាព​លេង​ដែល​ក្មេង​ៗ​នឹក​គិត​ឡើង​ដោយ​គំនិត​របស់​ពួក​គេ ដោយ​មិន​មាន​ការ​បង្ហាត់​បង្ហាញ​ពី​មនុស្ស​ធំ។ ការ​លេង​បែប​នេះ​អនុញ្ញាត​ឲ្យ​អា​អូន​បង្កើន​ភាព​ច្នៃ​ប្រឌិត​តាម​លក្ខណៈ និង​ការ​ស្រមើ​ស្រមៃ​របស់​ខ្លួន​ផ្ទាល់។

ទន្ទឹម​នឹង​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ផ្នែក​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​បាន​ពន្យល់​បន្ថែម​ឲ្យ​ដឹង​ថា ការ​លេង​ដោយ​សេរី គ្មាន​ការ​បង្គាប់​បញ្ជា​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្មេង​អាយុ​ក្រោម៦-៧ឆ្នាំ។ វា​ជួយ​ឲ្យ​កុមារ​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ មាន​ឯករាជ្យ​ភាព រក​ឃើញ​ខ្លួន​ឯង និង​ចំណង់​ចំណូល​ចិត្ត និង​អត្ថប្រយោជន៍​ច្រើន​ទៀត​រួមមាន៖

  • អភិវឌ្ឍ​ការ​ប្តេជ្ញា​ចិត្ត​ដោយ​ខ្លួន​ឯង ការ​គោរព​ខ្លួន​ឯង និង​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​ខ្លួន​ឯង ដែល​ទាំង​នេះ​សុទ្ធ​តែ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​អារម្មណ៍។
  • លើក​កម្ពស់​សមត្ថភាព​សង្គម ការ​គោរព​ច្បាប់​វិន័យ​ផ្ទាល់​ខ្លួន ការ​គ្រប់​គ្រង​កំហឹង បង្កើន​ជំនាញ​ដោះ​ស្រាយ​បញ្ហា អភិវឌ្ឍ​ភាព​ជា​អ្នក​ដឹក​នាំ។
  • ​រំញោច​អារម្មណ៍ និង​អនុញ្ញាត​ឲ្យ​កុមារ​ស្វែង​យល់​ពី​ពិភព​លោក​ជុំវិញ។
  • ជួយ​បង្កើន​ការ​យល់​ដឹង។ វា​ប្រែ​ភាព​អផ្សុក ជា​យាន​សម្រាប់​កុមារ​បង្កើត​ក្ដី​សប្បាយ​រីករាយ​ដោយ​ខ្លួន​ឯង និង​បង្កើន​គំនិត​ច្នៃ​របស់​ថ្មីៗ។ល។

វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​បារាំង​រូប​នេះ​បន្ថែម​ថា ការ​ឆាប់​ចេះ​អាន និង​ចេះ​សរសេរ​មិន​មែន​សុទ្ធ​តែ​កំណត់​ភាព​ឆ្លាត​វៃ​របស់​កុមារ និង​ជោគ​ជ័យ​ទៅ​ថ្ងៃ​អនាគត​ទេ ហើយ​វា​គ្រាន់​តែ​ជា​កំណត់​របស់​ម៉ាក់ប៉ា និង​សង្គម​តែ​ប៉ុណ្ណោះ។ ជួន​កាល គ្រាន់​តែ​មាន​ក្រដាស​ឡាំង​មួយ​ប៉ុណ្ណោះ កុមារ​អាច​បង្កើត​ការ​លេង​សេរី​បាន។

ចិញ្ចឹមកូន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 05, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម