backup og meta

ក្មេងៗលេងឧបករណ៍តន្ត្រី នឹងទទួលបានអត្ថប្រយោជន៍ ៩យ៉ាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 19, 2021

    ក្មេងៗលេងឧបករណ៍តន្ត្រី នឹងទទួលបានអត្ថប្រយោជន៍ ៩យ៉ាង

    ខណៈការស្តាប់តន្រ្តី ឬចម្រៀងជួយអភិវឌ្ខួរក្បាលទារកតាំងពីក្នុងផ្ទៃរហូតដល់ក្រោយកើត ការ​សិក្សា​បង្ហាញថា ការលេង​ឧបករណ៍​តន្រ្តី​មាន​ឥទ្ធិពល​លើ​ការអភិវឌ្ឍ​របស់កូនតូចៗ​ជាងការស្តាប់​តន្រ្តី ឬចម្រៀងទៅ​ទៀត​។ តើការលេងឧបករណ៍តន្រ្តីជួយឱ្យកូនតូចៗអភិវឌ្ឍយ៉ាងណាខ្លះ?

    ១. បង្រៀនឱ្យក្មេងៗមានភាពអត់ធ្មត់

    ក្មេងៗត្រូវរៀនពីរបៀបកាន់ឧបករណ៍តន្រ្តី​ របៀបលេង និងត្រូវអនុវត្តដដែរៗរាប់ខែ រាប់ឆ្នាំដើម្បីចេះ​លេង​ឧបករណ៍​តន្រ្តី​ណាមួយ។

    ២. បង្រៀនឱ្យក្មេងមានទទួលខុសត្រូវ

    ឧបករណ៍តន្រ្តីភាគច្រើនត្រូវការការថែទាំ ដើម្បីឱ្យនៅថ្មី និងបញ្ចេញសំឡេងពីរោះ។ ដូច្នេះក្មេងៗត្រូវថែទាំ និងសម្អាតឧបករណ៍តន្រ្តីជាប្រចាំ។

    ៣. បង្កើនជំនឿចិត្តលើខ្លួនឯង

    ការរៀនឧបករណ៍តន្រ្តីមួយផ្តល់ឱកាសឱ្យក្មេងៗ​អនុវត្ត ស្តាប់មតិកែតម្រូវ និងធ្វើការផ្លាស់ប្តូរ។ នៅ​ពេល​ពួកគេមានការ​រីក​ចម្រើន ពួកគេនឹងបង្កើតទំនុកចិត្ត និងបង្កើនការគោរពខ្លួនឯង។

    ៤. បង្កើនជំនាញអាន

    ពេលលេងឧបករណ៍ភ្លេង ក្មេងៗនឹងត្រូវរៀន​ណោទ​ភ្លេង (អក្សរភ្លេង)។ នៅពេលពួកគេ​ចាប់ផ្តើមចេះអានណោទ​ភ្លេងទើបពួកគេអាចលេងភ្លេងបាន។

    ៥. បង្កើនជំនាញប្រើរាងកាយ

    ពេលលេងឧបករណ៍ភ្លេងខួរក្បាលត្រូវធ្វើការយ៉ាងរហ័ស។ ក្មេងៗត្រូវផ្តោត​អារម្មណ៍លើការ​អាន​ណោទ​ភ្លេង និងការលេងភ្លេង ។ ជាលទ្ធផលក្មេងៗអាចប្រើភ្នែក និងដៃរបស់ពួកគេយ៉ាងជំនាញ។

    ម៉ាក់ប៉ាគួរដឹងអត្ថប្រយោជន៍ទាំង ៩ នៃរៀនលេងឧបករណ៍តន្ត្រីចំពោះក្មេងៗ៦. លើកកម្ពស់ជំនាញគណិតវិទ្យា

    តន្ត្រីក៏មានលក្ខណៈប្រហាក់ប្រហែលនឹងគណិតវិទ្យាដែរ ដោយអនុញ្ញាតឱ្យក្មេងៗគិតពិចារណា និង​អភិវឌ្ឍជំនាញដោះស្រាយបញ្ហារបស់ពួកគេ។ កុមារនឹងត្រូវរាប់ និងយល់ចង្វាក់ និងលេងតាម​ចង្វាក់​ដែលទាំងអស់នេះសុទ្ធតែត្រូវប្រើការគិត។

    ៧. ជំរុញការបញ្ចេញអារម្មណ៍ខ្លួនឯង

    ក្មេងៗដែលរៀនលេងឧបករណ៍​ភ្លេងមានភាពច្នៃប្រឌិត និងមានការជ្រើសរើស​ដោយខ្លួនឯង​ដែល​ជាការជំរុញឱ្យមានការបញ្ចេញអារម្មណ៍។ តន្ត្រីគឺជាវិធីមួយដែលក្មេង​ៗអាចបង្ហាញ​ពី​អារម្មណ៍​បាន​យ៉ាង​ងាយស្រួល នៅពេលដែលពួកគេមានអារម្មណ៍មិនល្អ ឬមិនអាចនិយាយចេញ។

    ៨. បង្កើនសមត្ថភាពចងចាំ

    តន្ត្រីបង្រៀនក្មេងៗឱ្យចេះបង្កើត រក្សាទុក និង​ទាញ​ការចងចាំ​ប្រកបដោយ​ប្រសិទ្ធិភាព​ដែល​ស្រដៀង​នឹងការធ្វើលំហាត់ប្រាណខួរក្បាល ព្រោះពួកគេនឹងត្រូវចងចាំពីរបៀបកាន់ឧបរកណ៍តន្រ្តី របៀបលេង ណោទភ្លេង និងចង្វាក់ភ្លេងជាដើម។

    ៩. បង្កើនជំនាញសង្គម

    ខណៈពេលដែលក្មេងៗអាចលេងឧបករណ៍តន្ត្រីតែឯង ក្មេងៗក៏អាចរួបរួមគ្នាបង្កើតជាក្រុមតន្ត្រី ឬ​ចូល​រួមក្រុមតន្រ្តីរបស់សាលា។ ការចូលរួមក្រុមតន្រ្តី​អនុញ្ញាត​ឱ្យក្មេងៗចេះគោរពពេលវេលា រៀន​ពី​របៀបប្រាស្រ័យទាក់ទងគ្នា និងជាពិសេសចេះគោរពគ្នាទៅវិញទៅមក ដោយសារ​ពួកគេ​ត្រូវស្តាប់​ក្មេង​ដទៃទៀតលេងតន្ត្រី។

    សរុបទៅការលេងឧបរកណ៍តន្រ្តីជាសកម្មភាពរៀនក្រៅម៉ោងសិក្សា ដែលធ្វើឱ្យក្មេងៗរីករាយ លើក​ស្ទួយផ្នែកសិល្បៈរបស់ក្មេងៗ និងជួយធ្វើឱ្យក្មេងៗក្លាយទៅជាមនុស្សពេញវ័យដ៏ជោគជ័យ ប៉ុន្តែ​បើ​ក្មេងៗមិនចូលចិត្តលេងឧបករណ៍ភ្លេងទេ ប៉ាម៉ាក់មិនគួរបង្ខំកូនៗ ឬតម្រូវឱ្យកូនលេង​ឧបករណ៍​ភ្លេង​ឱ្យល្អ​ឥត​ខ្ចោះ​ឡើយ។ វាគ្រាន់តែជាការរៀនបន្ថែម​ប៉ុណ្ណោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម