ក្រោយពេលសម្រាលហើយ ទារកត្រូវការងូតទឹកសម្អាតខ្លួនរាល់ថ្ងៃដូចយើងមនុស្សធំដែរ បើមិនដូច្នេះនឹងអាចមានមេរោគតោងនៅលើស្បែកកូន។ បើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ដើម្បីផ្ដល់ភាពងាយស្រួល និងជាប្រយោជន៍សម្រាប់ក្រុមគ្រួសារ យើងជាអ្នកថែទាំទារកគួរយល់ដឹងពីវិធីសាស្ត្រខ្លះៗ ទាក់ទងនឹងរបៀបរបបក្នុងការងូតទឹកឲ្យទារក ទាំងមុន អំឡុងពេល និងក្រោយងូតទឹក។
១.មុនពេលងូតទឹកឲ្យអាអូន
– គ្រប់សម្ភារៈទាំងអស់ត្រូវបានរៀបចំឲ្យហើយនៅកន្លែងដែលត្រូវងូតទឹក (សម្លៀកបំពាក់ កន្ទប កុំប្រេស…)
– សម្ភារៈ និងកន្លែងងូតទឹកស្អាត និងត្រូវបានសម្លាប់មេរោគរួចរាល់
– សីតុណ្ហភាពទឹកត្រូវបានត្រួតពិនិត្យ (បើគ្មានទែម៉ូម៉ែត្រ អាចវាស់ដោយផ្នែកខាងក្នុងដើមដៃ)
– បញ្ចូលទឹកនូវ ៣៨អង្សារសេ (បើចាំបាច់ ត្រួតពិនិត្យសីតុណ្ហភាពនៃបន្ទប់)
- ប្រុងប្រយ័ត្នចំពោះគុណភាព និងសីតុណ្ហភាពនៃទឹក
២.អំឡុងពេលងូតទឹក
- លាងដៃមុនចាប់ផ្ដើមថែទាំកូន
– ចៀសវាងការធ្វើឲ្យទារករងា(ទារកនៅស្រាតរយៈពេលខ្លីបំផុត)
– លើកដាក់ទារកថ្នមៗ និងនិយាយលេងជាមួយកូន
– ដកកន្ទបសម្អាតគូថបើសិនមានលាមក
– សម្អាតរាងកាយទារកជាមួយសាប៊ូសមស្រប បើចាំបាច់
- ជូតសម្អាតតាមលំដាប់ដូច ផ្នត់ ក ឃ្លៀក ខ្នង ពោះ ផ្នត់ក្រលៀន ភ្លៅ ផ្នែកខាងក្រៅនៃប្រដាប់ភេទ និងគូថ
– ទប់ទារកក្រោមឃ្លៀកឲ្យបានល្អពេលងូតទឹក
– ជូតខ្លួនកូនឲ្យបានល្អ ផ្ដិតថ្នមៗ ជាពិសេសកន្លែងផ្នត់
- ជូតសម្អាតមុខ (ប្រយ័ត្ន ត្រចៀក និងភ្នែក)
- ធ្វើការថែទាំសម្អាតផ្ចិត
– ពាក់កន្ទបថ្មីស្អាត
– លាងសម្អាតដៃដោយសាប៊ូ ឬទឹកអ៊ីដ្រូអាល់កុលលីក
៣.ក្រោយពេលងូតទឹក
– ដាក់ទារកក្នុងកន្លែងសមរម្យ និងគ្របកម្រាលស្អាត
– ជូតសម្អាតសម្ភារៈ និងទីតាំងងូតទឹក
– រៀបទុកដាក់សម្ភារៈ
– លាងសម្អាតដៃ៕
[embed-health-tool-vaccination-tool]