backup og meta

កូនទើបកើតពាក់មួក ឬឃ្លុំជិតៗពេក ស្បែកថ្ងាសអាចជួបបញ្ហាបែបនេះ

កូនទើបកើតពាក់មួក ឬឃ្លុំជិតៗពេក ស្បែកថ្ងាសអាចជួបបញ្ហាបែបនេះ

ស្បែក​ទារក​ទើប​កើត​អាច​ឡើង​ក្រហម​ ​រោល​កន្ទួល ឬ​ប្រតិកម្ម​តាម​រយៈ​សម្លៀកបំពាក់​រុំ​ជិត ឬក្រាស់​ពេក ហើយ​រួម​ផ្សំ​ការ​បោក​សម្អាត​មិន​ស្អាត​ជាដើម។

អ្នក​គ្រូ​ពេទ្យ សុំ សូរិយា បម្រើការ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​មួយ​ចំនួន​នៅ​តែ​និយម​ពាក់​មួក​ឲ្យ​កូន​តូច​ទាំង​អាកាសធាតុ​ក្ដៅ​ស្រាប់ បែកញើស ហើយ​ញើស​នោះ​ក៏​ផ្អាប់​ទុក​នៅ​ទីតាំង​ដដែល ជា​ហេតុ​នាំឲ្យ​កូន​កើត​មាន​បញ្ហា​ស្បែក​ដូចជា​ឡើង​ពក​ស​ថ្លា​ៗ ឬ​ចាំង​ថ្ងៃ​ជាដើម។

មូលហេតុ​ដែល​នាំឲ្យ​ការ​ពាក់​មួក ឬ​ការ​ហុំ​ឲ្យ​ជិតនោះ ព្រោះ​ម៉ាក់​ៗ​មួយ​ចំនួន​យល់​ឃើញ​ថា ខ្លាច​កូន​រងា និងផ្ដល់កម្ដៅដល់រាងកាយកូន។ ប៉ុន្តែ​ការ​ឃ្លុំ​ជិត​គ្មាន​ខ្យល់​ចេញ​ចូល បូក​រួម​គ្មាន​ខ្យល់​អាកាស កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់​ធ្វើ​ឲ្យ​ក្រពេញ​ញើស​ស្ទះ កូន​ប្រែ​ជា​មាន​បញ្ហា​ស្បែក​ក្បាល​ឡើង​ពងបែក ឬ​ក្រហម ពេញ​ថ្ងាស។

ស្បែកទារក

អ្នកគ្រូ​បាន​ណែនាំ​ថា ទោះ​ជា​ទារក​នៅ​តូច​មែន តែ​គ្នា​ក៏​ត្រូវ​ការ​បរិយាកាស​ល្អ​ដែល​មាន​ខ្យល់​ចេញ​ចូល​ដូច​មនុស្ស​ធម្មតា គ្រាន់តែ​កុំ​យក​កូន​ទៅ​ហាល​ខ្យល់ ឬ​នៅ​ពី​ចំ​មុខ​កង្ហារ ម៉ាស៊ីន​ត្រជាក់​ពេក បើ​ខ្លាច​កូន​ឈឺ ឬ​រងា។

មួយ​វិញ​ទៀត​បញ្ហា​បែប​នេះ​វា​អាច​បាត់​ទៅ​វិញ​ដោយ​ឯកឯង ហើយ​បើ​នៅ​ផ្ទះ​ធម្មតា មិន​បាច់​ពាក់​មួក​ឃ្លុំ​ជិត​ឈឹង​នោះ​ទេ។ ជា​ទូទៅ​ទារក​មាន​អាយុ​ក្រោម ១ ខែ​ងាយ​កើត​បញ្ហា​ស្បែក​ខ្លាំង​ណាស់ ព្រោះ​ស្បែក​នៅ​ខ្ចី មិន​ទាន់​សាំ​ជាមួយ​បរិយាកាស​ខាងក្រៅ។ ដូចនេះ​បើ​ម៉ាក់​មាន​ការ​បារម្ភ​ចំពោះ​សុខភាព​ស្បែក​កូន ក្រោយងូតទឹកហេីយជូតឲ្យស្ងួត​ ដាក់​កូន​ក្នុង​បន្ទប់​មាន​ខ្យល់​ចេញ​ចូល មិន​បាច់​ស្លៀកពាក់​ក្រាស់ៗ មិនបាច់​ដណ្ដប់​ភួយ ឬ​កម្រាល​ពីរ​បី​ជាន់​បន្ថែម​ទៀត​ឡើយ។

បើ​សង្កេត​ឃើញ​ថា​ស្បែក​នៅតែ​មិន​ទាន់​បាត់​បញ្ហា​អស់​ទាំង​នោះ អាច​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិភាក្សា​គួរ​ធ្វើ​បែប​ណា​បន្ត​ទៀត ត្រូវ​លាប ឬ​លាង​ដោយ​សាប៊ូ​បែប​ណា ទើប​ស្បែក​វិល​ត្រឡប់​មក​កាន់​សភាព​ដើម។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/11/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

កូនថ្លោសៗឧស្សាហ៍រលាកស្បែកតាមគន្លាក់ គួរលាបម្សៅឲ្យអត់?

ម៉ាក់ៗចូលចិត្តបំពោកម្សៅហុយឲ្យកូនតូច ប្រយ័ត្នគ្រោះថ្នាក់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 19, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម