backup og meta

ទារកទើបកើតពកក្បាល អាចមកពីប៉ះទង្គិចអាងត្រគាកម៉ាក់ៗពេលសម្រាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 17, 2021

    ទារកទើបកើតពកក្បាល អាចមកពីប៉ះទង្គិចអាងត្រគាកម៉ាក់ៗពេលសម្រាល

    ទារក​ទើប​កើត​ពក​ក្បាល អាច​បណ្ដាល​មក​ពី​មាន​ការ​ហូរ​ឈាម​នៅ​ក្រោម​ស្បែក​ក្បាល​អា​អូន បង្ក​ឡើង​ដោយ​ការ​ប៉ះ​ទង្គិច​ក្បាល​ជាមួយ​នឹង​អាង​ត្រគាក​ម្ដាយ​តាម​រយៈ​ការ​សម្រាល​ដោយ​ធម្មជាតិ។ នេះ​បើ​តាម​ការ​ពន្យល់​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។

    ការ​ហូរ​ឈាម​បណ្ដាល​ឲ្យ​ទារក​ទើប​កើត​ពក​ក្បាល (Cephalohematoma) ស្ថិត​នៅ​ចន្លោះ​ឆ្អឹង​លលាដ៍​ក្បាល និង​ស្បែក​ក្បាល​ដែល​មិន​មាន​ប៉ះពាល់​ដល់​សាច់​ខួរ​ក្បាល​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​កុមារ​ដែល​មាន​បញ្ហា​នេះ​មាន​ការ​លូតលាស់​ខួរក្បាល​ធម្មតា។ Cephalohematoma ដំបូង​មាន​លក្ខណៈ​ទន់ៗ បន្ទាប់​មក​វា​វិវត្ត​ទៅ​ជា​រឹង​បន្តិច​ម្ដង​ៗ និង​ត្រូវ​ការ​ប្រើ​រយៈ​ពេល​យូរ ដើម្បី​ឲ្យ​ដុំ​រឹង​នោះ​រលាយ​បាត់ (អាច​ច្រើន​ខែ)។

    លោក​ស្រី​បន្ត​ថា ចំពោះ​បញ្ហា​ទារក​ទើប​កើត​ពក​ក្បាល ដោយ​សារ​ប៉ះ​ទង្គិច​នឹង​អាង​ត្រគាក​ម្ដាយ​មាន​ប្រហែល ១-២% កើត​លើ​ទារក​សម្រាល​តាម​ធម្មជាតិ​ដោយ​ឯក​ឯង និង​៣-៤% សម្រាល​ដោយ​ធម្មជាតិ​ដែល​មាន​ការ​ប្រើ​ឧបករណ៍​ជំនួយ​ក្នុង​ការ​ទាញ​ក្បាល​ទារក។ បញ្ហា​ទារក​ទើប​កើត​ពក​ក្បាល​នេះ​ដែរ ក៏​មាន​ផ្ដល់​ផល​វិបាក​ដូច​ជា៖

    • ធ្វើ​ឲ្យ​កុមារ​មាន​ស្បែក​លឿង​រយៈ​ពេល​យូរ ពី​ព្រោះ​ឈាម​ដែល​ហូរ​នៅ​ក្រោម​ស្បែក​នោះ​នឹង​បំប្លែងទៅ​ជា​សារជាតិ​លឿង
    • ធ្វើ​ឲ្យ​កុមារ​មាន​សញ្ញា​ស្លេក​ស្លាំង​ក្នុង​ករណី​ដែល​ឈាម​ហូរ​ច្រើន​
    • ធ្វើ​ឲ្យ​មាន​ការ​បង្ក​រោគ​ដែល​បណ្ដាល​ទារក​ក្ដៅ​ខ្លួន

    វេជ្ជបណ្ឌិត​សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ​បន្ថែម​ឲ្យ​ដឹង​ថា ប្រសិន​បើ​ទារក​ទើប​កើត​ពក​ក្បាល ហើយ​មាន​ស្បែក​លឿង ស្លេក​ស្លាំង និង​ក្ដៅ​ខ្លួន (​កម្ដៅ​លើស​ពី ៣៧.៥) ម៉ាក់​ប៉ា​ត្រូវ​ប្រញាប់​យក​កូន​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​នឹង​គ្រូពេទ្យ។ ទោះ​បី​ជា Cephalohematoma មិន​មាន​ផល​ប៉ះពាល់​ដល់​ខួរ​ក្បាល​ទារក ប៉ុន្តែ​វា​អាច​មាន​ការ​ភាន់​ច្រឡំ​ជាមួយ​នឹង​បញ្ហា​ផ្សេង​ជា​ជំងឺ​នៅ​តំបន់​ក្បាល​ទារក។

    ទារក​ទើប​កើត​ពក​ក្បាល

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម