ត្រូវប្រាកដថា គ្រប់ពេលយើងបានដាក់កូនតូចឲ្យគេងផ្ងារបានត្រឹមត្រូវ មិនបានគេងផ្កាប់មុខ ឬបែរចំហៀងឡើយ លុះត្រាតែមានការណែនាំពីវេជ្ជបណ្ឌិតជំនាញពាក់ព័ន្ធលក្ខខណ្ឌសុខភាពទារក ទើបត្រូវអាចធ្វើបាន ប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្នខ្ពស់។
៣- នៅពេលទារកបម្រះប្រែខ្លួនគេងផ្កាប់មុខ ត្រូវធ្វើម៉េច?
ដូចបានរៀបរាប់ខាងលើអ៊ីចឹង ការទម្លាប់ដាក់ទារកគេងផ្កាប់មុខ នឹងធ្វើឲ្យកូនយើងប្រឈមហានិភ័យទារក់ស្លាប់ភ្លាមៗ ខ្ពស់។ ទោះជាយ៉ាងនេះក្ដី នៅពេលណាមួយដែលបេប៊ី អាចកម្រើកប្រែខ្លួនឯងពីគេងផ្ងារ ទៅជាគេងផ្កាប់ ម៉ាក់ៗមិនចាំបាច់បារម្ភច្រើនពេកទេ ព្រោះជាមួយគ្នានេះដែរ អូនៗប្រហែលមានលទ្ធភាពរកវិធីគេង និងទីតាំងគេងសមស្របសម្រាប់ខ្លួនគេហើយ។
លើកទីមួយនៅពេលអូនៗប្រែពីគេងផ្ងារ ទៅគេងផ្កាប់ ម៉ាក់ប្រហែលជាចូលចិត្តទៅជួយបង្វែរត្រឡប់អូនៗមកគេងផ្ងារវិញ។ ប៉ុន្តែកុំដោយសារតែរឿងនេះ ធ្វើឲ្យយើងគេងមិនលក់ពេញមួយយប់ឲ្យសោះ។ អាចទុកពេលខ្លះឲ្យអូនៗមានសេចក្តីសុខជាមួយទម្លាប់គេងផ្កាប់នេះក៏បាន ពិសេសពេលអូនៗភ្ញាក់ដឹងខ្លួន ព្រោះអាចជួយអូនៗធ្វើការអភិវឌ្ឍទម្លាប់ណាមួយដោយខ្លួនឯង។ យ៉ាងណា នៅពេលអូនៗអាចយល់អ្វីយើងចង់ប្រាប់ ម៉ាក់ៗត្រូវតែណែនាំអូនៗឲ្យបានច្រើន បង្កើតទម្លាប់អូនៗឲ្យគេងផ្ងារទើបជារឿងត្រឹមត្រូវ។