backup og meta

នេះជាតិចនិកការពារកូនតូចពីភាពរងា គេងលក់ស្រួល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 18, 2021

    នេះជាតិចនិកការពារកូនតូចពីភាពរងា គេងលក់ស្រួល

    នៅ​ពេល​អាកាសធាតុ​ត្រជាក់ ទាមទារ​ឲ្យ​ម៉ាក់​ប៉ា​ថែ​ទាំ​សុខភាព​កូន​ឲ្យ​បាន​ដិត​ដល់​ជាង​ធម្មតា ព្រោះ​អាកាសធាតុ​បែប​នេះ​ងាយ​បណ្ដាល​ឲ្យ​កូន​តូច​ឈឺ ពិសេស​នោះ​គឺ​តឹង​ច្រមុះ ឬ​ក្អក​ ពិបាក​គេង​ពេល​យប់​ណាស់។ ប៉ុន្តែ បើ​ពេក​ត្រជាក់ ម៉ាក់​ប៉ា​ខំ​ឃ្លុំ​កូន​ឲ្យ​ជិត​ឆឹង​ពេក ក៏​ពិបាក​ដល់​អា​អូន​ដែរ។ ហេតុ​នេះ​ហើយ ខាង​ក្រោម​នេះ​ជា​តិចនិក​ការពារ​កូន​តូច​ពី​ភាព​រងា ជួយ​ឲ្យ​អា​អូន​គេង​លក់​បាន​ស្រួល ម៉ាក់​ប៉ា​គួរ​អនុវត្ត​ដូចជា៖

    ១. ស្លៀក​ពាក់​ឲ្យ​កូន​ត្រឹម​ត្រូវ

    ក្នុង​រដូវ​រងា ឬ​ពេល​អាកាសធាតុ​ចុះត្រជាក់​ វិធី​ល្អ​បំផុត​ដើម្បី​ការពារ​កូន​តូច​ពី​ភាព​រងា និង​មាន​ភាព​កក់​ក្ដៅ​ពេល​គេង គឺ​ត្រូវ​ស្លៀក​ពាក់​ឲ្យ​កូន​១-២ជាន់ ពោល​គឺ​ស្លៀក​សំលៀក​បំពាក់​ស្ដើង​ល្មម មិន​ក្រាស់​ពេក​។

    ២. កំណត់​សីតុណ្ហភាព​ក្នុង​បន្ទប់​ឲ្យ​បាន​ត្រឹម​ត្រូវ

    ដើម្បី​ប្រាកដ​ថា កូន​តូច​យើង​មិន​ក្ដៅ​ពេក ឬ​ត្រជាក់​ពេក ម៉ាក់​ប៉ា​គួរ​រក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់​ពី ១៨-២០​អង្សារសេ។ ប្រើ​ទែរម៉ូមែត្រ​ក្នុង​បន្ទប់ ដើម្បី​ពិនិត្យ​មើល​សីតុណ្ហភាព​ក្នុង​បន្ទប់​ឲ្យ​បាន​ត្រឹម​ត្រូវ។ ជា​ពិសេស​នោះ គឺ​កុំ​ដាក់​កូន​ឲ្យ​គេង​នៅ​មុខ​ម៉ាស៊ីន​ត្រជាក់ ឬ​កង្ហារ។

    ៣. ពាក់​ស្រោម​ដៃ​ស្រោម​ជើង

    យើង​អាច​ពាក់​ស្រោម​ដៃ ស្រោម​ជើង​ឲ្យ​កូន ដើម្បី​បន្ថែម​ភាព​កក់​ក្ដៅ។ បើ​យើង​គិត​ថា ពាក់​ខោ​អាវ​ឃ្លុំ​ចុង​ដៃ​ជើង​កូន​មិន​គ្រប់​គ្រាន់​នឹង​ការពារ​កូន​តូច​ពី​ភាព​រងា យើង​អាច​រុំ​ភួយ​ទន់ៗ​មួយ​ជាន់ទៀត​ឲ្យ​កូន ប៉ុន្តែ​គួរ​ចៀសវាង​ឃ្លុំ​ខ្លួន​កូន​ខ្លាំង​ពេក។

    ៤. ពិនិត្យ​មើល​កូន

    មិន​ត្រូវ​រុំ​ក្បាល​កូន​ពេល​គេង ឬ​ពេល​នៅ​ក្នុង​ផ្ទះ​ធម្មតា។ ពេល​អា​អូន​គេង​លក់ ម៉ាក់​ប៉ា​ត្រូវ​សង្កេត​មើល​ថា កូន​មាន​បែក​ញើស ក្ដៅ ឬ​ដកដង្ហើម​ញាប់ (ក្នុង​ករណី​កូន​មាន​សញ្ញា​នេះ យើង​អាច​តម្លើង​សីតុណ្ហភាព​ក្នុង​បន្ទប់ ឬ​ដក​ភួយ ឬ​ខោ​អាវ​រុំ​កូន​ចេញ​ខ្លះ)។

    ការពារ​កូន​តូច​ពី​ភាព​រងា

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 18, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម