backup og meta

ម៉ាក់ៗមានកូនតូច ធ្លាប់ឮពីជំងឺស្កន់ម្ដាយដើម ឬអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 08, 2021

    ម៉ាក់ៗមានកូនតូច ធ្លាប់ឮពីជំងឺស្កន់ម្ដាយដើម ឬអត់?

    បន្ទាប់​ពី​សម្រាល​រួច​ ទារក​មួយ​ចំនួន​មិន​មាន​សុខភាព​ល្អ​ដូច​ដែល​ម៉ាក់ប៉ា​ប្រាថ្នា​នោះ​ទេ។ ជាក់​ស្ដែង នៅ​អាយុ​១-២​សប្ដាហ៍ ទារក​ខ្លះ​ចេញ​សញ្ញា​ប្រកាច់ ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​ភ័យ​ស្លន់​ស្លោ​រក​វិធី​ជួយ​កូន​ស្ទើរ​មិន​ទាន់ ហើយ​បញ្ហា​ទារក​ចេញ​ប្រកាច់​នៅ​អាយុ​ប៉ុន្មាន​សប្ដាហ៍​នេះ ចាស់​ៗ​បុរាណ​តែង​ហៅ​ថាជា​​ជំងឺ​ស្កន់​ម្ដាយ​ដើម។

    ដឹងកាលវិភាគចាក់ថ្នាំបង្ការឲ្យកូន នៅទីនេះ

    ទាក់ទង​នឹង​បញ្ហា​នេះ មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា ចាស់​ៗ​មួយ​ចំនួន យល់​ថា​កូន ឬ​ចៅ​ពួក​គាត់​ត្រូវ​ម្តាយ​ដើម (ម្ដាយ​កាល​ពី​ជាតិ​មុន) មក​យក​ជីវិត​កូន​ទៅ​វិញ​ហើយ បន្ទាប់​មក​ក៏​ទៅ​រក​គ្រូ​ខ្មែរ​ឲ្យ​ជួយ​កូន។ តាម​ពិត​ទៅ ជំងឺ​ស្កន់​ម្ដាយ​ដើម​នេះ ក្រុម​គ្រូពេទ្យ​បច្ចេកទេស​ហៅ​ថា ជំងឺ​តេតាណូស​ផ្ចិត ដែល​មាន​មូលហេតុ​ពិត​ប្រាកដ អាច​ព្យាបាល និង​ការពារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    ១. មូល​ហេតុ​បង្ក

    ជំងឺ​តេតាណូស​ផ្ចិត ឬ​ប្រជាជន​ខ្មែរ​ហៅ ជំងឺ​ស្កន់​ម្ដាយ​ដើម​នេះ​ឆ្លង​ទៅ​ទារក​ដោយសារ​មេរោគ​ម្យ៉ាង​ឈ្មោះ ក្លស្ទ្រីដ្យូម តេតានី (Colstridium tétani) ហើយ​មេរោគ​នេះ​ដែរ​ឆ្លង​តាម​រយៈ៖

    – ១០០%: តាម​ការ​កាត់​ផ្ចិត​មិន​ស្អាត ឬ​ការ​ដាក់​សារធាតុ​មិន​ស្អាត​លើ​ផ្ចិត

    – ៥ ទៅ ១០%៖ កន្លែង​ចោះ​ត្រចៀក​មិន​ស្អាត កន្លែង​ចាក់​វ៉ាក់សាំង​មិន​ស្អាត កន្លែង​ចាក់​ថ្នាំ​មិន​ស្អាត របួស​នៅ​លើ​ស្បែក។

    ២. រោគ​សញ្ញា

    ជំងឺ​នេះ​ស្ដែង​ចេញ​នូវ​រោគ​សញ្ញា​ដូច​ជាៈ

  • ទារក​ដែល​បៅ​ធម្មតា ស្រាប់​តែ​លែង​ចង់​បៅ​នៅ​នៅពេល​អាយុ​បាន​ពី ៣ – ៧ថ្ងៃ​
  • ទារក​យំ​មិន​បាត់ ទារក​មាន​វិបត្តិ​នៃ​ការ​ដក​ដង្ហើម
  • ការ​កន្ត្រាក់​សាច់​ដុំ​ថ្គាម (មាត់ស្ញេញ)
  • ការ​កន្ត្រាក់​រឹង​ដង​ខ្លួន ជើង​ត្រង់ ដៃ​បត់​ខ្លាំង។
  • ចំណាំ៖ មេរោគ​បង្ក​ជំងឺ​តេតាណូស​ផ្ទិត ឬ​ជំងឺ​ស្កន់​ម្ដាយ​ដើម​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​ទារក ទើប​ធ្វើ​ឲ្យ​ស្ដែង​ចេញ​ជា​រោគ​សញ្ញា​គ្លីនិក​កើត​ឡើង។

    ៣. ការ​ព្យាបាល

    ក្រុម​គ្រូពេទ្យ​អាច​ព្យាបាល​ជំងឺ​នេះ​បាន ប៉ុន្តែ​ជាមួយ​នឹង​អត្រា​មរណភាព​ខ្ពស់ (៨០-៩០%) និង​ផលវិបាក​ផ្សេងៗ ទៀត​ដែល​អាច​កើត​ឡើង​ចំពោះ​ទារក នៅ​ពេលក្មេង​ចម្រើន​វ័យ​ធំ​ឡើង ដែល​មិន​អាច​ទាយ​ទុក​ជាមុន​បាន។

    ជំងឺស្កន់​ម្ដាយ​ដើម

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម