backup og meta

ម៉ាក់ៗគួរតែដឹងរឿងទាំងប៉ុន្មាននេះ អំពីការគេងរបស់ទារក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 29, 2019

    ម៉ាក់ៗគួរតែដឹងរឿងទាំងប៉ុន្មាននេះ អំពីការគេងរបស់ទារក

    ទារក​ទើប​នឹង​កើត​ត្រូវ​ការ​គេង​ច្រើន ហើយ​នោះ​ក៏​រឿង​ចាំបាច់​បំផុត​ដែរ ព្រោះ​ជួយ​ឲ្យ​ទារក​លូតលាស់​បាន​ល្អ។ បើ​តាម​អ្នកគ្រូពេទ្យ​ផ្នែក​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា យើង​មិន​គួរ​ធ្វើ​រឿង​ប៉ុន្មាន​ខាងក្រោម​នេះ ព្រោះ​វា​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណេក​របស់​កូន នាំ​ឲ្យ​កូន​មាន​បញ្ហា​ផ្សេង​ៗ។

    អ្នកគ្រូពេទ្យ​រូប​នោះ​បាន​បន្ត​ទៀត​ថា ទារក​ទើប​កើត​ខ្លះ​គេង ៥-៨ ដង​ក្នុង​មួយ​ថ្ងៃ ហើយ​ពេល​វ័យ​កាន់តែ​វិវត្ត ការ​គេង​ក៏​កាន់តែ​តិច​ជាង​មុនដែរ រហូត​ដល់​ពេល​ពួកគេ​មាន​វ័យ​ដល់ ១ ឆ្នាំ ការ​គេង​នៅ​សល់​ត្រឹម ២ ឬ ៣ ដង​ប៉ុណ្ណោះ។ ខាងក្រោម​នេះ​ជា​ដំបូន្មាន​ខ្លះ​ៗ​ទាក់ទង​នឹង​ការ​គេង​របស់​ទារក ដែល​ម៉ាក់​ៗ​គួរតែ​ដឹង៖

    ទារកគេងHello_គ្រូពេទ្យ

    ១- កាល​ណា​យើង​ឧស្សាហ៍​ធ្វើឲ្យ​កូន​ភ្ញាក់​ទាំង​កំពុង​គេង អាច​ធ្វើឲ្យ​ទារក​គេង​មិន​ឆ្អែត ហើយ​ប៉ះពាល់​ដល់​សុខភាព និង​ខួរក្បាល។

    ២- ទារក​មិន​អាច​គេង​លក់​មួយ​យប់​ទល់​ភ្លឺ​បាន​ឡើយ ពួកគេ​ត្រូវការ​ក្រោក​បៅ​យ៉ាង​ហោច​ណាស់​ចន្លោះ​ពី ២-៤ ដង​ដែរ។

    ៣- ជា​ធម្មតា​ទារក​ងុយ​គេង​តែងតែ​រក​រឿង ឬ​យំ ដូចនេះ​បើ​សង្កេត​ឃើញ​ថា​កូន​គ្មាន​បញ្ហា​សុខភាព​ខុស​ប្រក្រតី​អ្វី​ទេ គឺ​មាន​ន័យ​ថា​យំ​ព្រោះ​ងងុយ ហើយ​ដើម្បី​ឲ្យ​ទារក​គេង​លក់​ឆាប់​ត្រូវ​បំបៅ​កូន​ពេល​ងងុយ​នោះ​ទៅ។

    ៤- ត្រូវ​កំណត់​ពេល​វេលា​គេង​​កូន​ឲ្យ​បាន​ច្បាស់លាស់ ​ចៀសវាង​ជ្រុល​ពេល អាច​នាំឲ្យ​កូន​ពិបាក​គេង។ ឧទាហរណ៍​៖ កូន​ធ្លាប់​ចូល​គេង​ម៉ោង ៧៖៣០ នាទី​យប់ មិន​គួរ​អូស​បន្លាយ​រហូត​ដល់​ម៉ោង ៩៖០០ យប់ឡើយ ព្រោះ​កាលណា​ខក​គេង កូន​ចាប់ផ្ដើម​មួម៉ៅ​ខ្លាំង និង​ពិបាក​លួង​ជាដើម។

    ៥- ទារកទើបកើត​​ ពេល​គេង ​ច្រើន​​មាន​អាការៈ​ភ្ញាក់​កន្ទ្រាក់ ឬ​សើច គឺជា​រឿង​ធម្មតា​របស់​ទារក​ ហើយ​វា​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ទារក​ចម្រើន​វ័យបន្តិច។

    ៦- ចង់​ឲ្យ​ទារក​គេង​យូរ គួរតែ​កុំ​ឲ្យ​មាន​សំឡេង​រំខាន​ណា​មួយ​ក្បែរ​គេ ព្រោះ​កូន​ងាយ​នឹង​ឮ​សំឡេង​ទាំង​នោះ​ណាស់ ហើយ​បើ​សំឡេង​ខ្លាំង​ទៀត​នោះ ទារក​អាច​ភ្ញាក់​កន្ទ្រាក់ ​ព្រម​ជាមួយ​សំឡេង​យំ​តែ​ម្ដង។

    អត្ថបទពាក់ព័ន្ធធ្លាប់ឮពីជំងឺ ស្កន់ម្តាយដើម អត់ ហេតុអីគេហៅឈ្មោះបែបហ្នឹង?

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 29, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម