backup og meta

តិចនិកងាយៗ ជួយកូនបៅរួច កុំឲ្យក្អែរចេញមកវិញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 18, 2019

    តិចនិកងាយៗ ជួយកូនបៅរួច កុំឲ្យក្អែរចេញមកវិញ

    ទារក​មួយ​ចំនួន​ពេល​ម៉ឹម​ដោះ​ម្តាយ ឬ​ទឹក​ដោះ​គោ ចេះ​តែ​ក្អែរ​ចេញ​មក​វិញ ពេល​ខ្លះ​អាច​តិច ពេល​ខ្លះ​ក៏​​ច្រើន។ ការ​ដែល​កូន​បៅ​ហើយ ក្អែរ​ចេញ​មក​វិញ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា មក​ពី​មូលហេតុ​ធំ ៣ យ៉ាង ទី១ កូន​បៅ​ឆ្អែត​ជ្រុល ទី២ បំបៅ​កូន​ខុស​បច្ចេក​ទេស និង ទី៣ កូន​មាន​បញ្ហាសាច់ដុំ​ក្រពះ​តូចត្បៀត។

    ដើម្បី​ដោះស្រាយ​បញ្ហា​កូន​បៅ​រួច​ចេះ​តែ​ក្អែរ​ចេញ​មក​វិញ​នេះ លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​នូវ​តិចនិក​ងាយ​​មួយ​ចំនួន​ខាង​ក្រោម។

    – កុំ​ឲ្យ​កូន​បៅ​ឆ្អែត​ពេក ត្រូវ​ឲ្យ​កូន​បៅ​ល្មមៗ តែ​ច្រើន​ដង

    – កុំ​ឲ្យ​កូន​ដេក​បៅ ឬ​យោល​អង្រឹង​បណ្តើរ​ឲ្យ​កូន​បៅ​បណ្តើរ

    – រាល់​ពេល​បំបៅ​កូន ត្រូវ​តែ​ក្បាល​កូន​ខ្ពស់​ជាង​ដង​ខ្លួន​បន្តិច

    – កុំ​ចាំ​ដល់​ដល់​ពេល​ទឹកដោះ​ចេញ​ខ្លាំង ចាំ​បំបៅ​ដោះ​កូន

    – បើ​កូន​ម៉ឹម​ទឹក​ដោះ​គោ ត្រូវ​មើល​ក្បាល​ដប ក្រែង​កូន​ខាំ​ធ្លាយ បៅ​ទៅ​ហូរ​ខ្លាំង

    – ពេល​បំបៅ​ដោះ កុំ​ស្លៀកពាក់​ឲ្យកូន​​រឹប​តឹង​ពេក

    – កុំ​ឲ្យ​កូន​ដេក​ភ្លាម​បន្ទាប់​ពី​បំបៅ​រួច ត្រូវ​លើក​កូន​បញ្ឈរ បន្ទាប់​ពី​ម៉ឹម​រួច​ឲ្យ​បាន ៣-៥នាទី។

    អត្ថបទពាក់ព័ន្ធ៖ ទារកបៅចេះតែឈ្លក់ដោយសារអី បើឈ្លក់ចូលសួតញឹក ប៉ះពាល់ម៉េចខ្លះ?

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម