ដើម្បីដោះស្រាយបញ្ហាកូនបៅរួចចេះតែក្អែរចេញមកវិញនេះ លោកវេជ្ជបណ្ឌិតបានណែនាំនូវតិចនិកងាយមួយចំនួនខាងក្រោម។
– កុំឲ្យកូនបៅឆ្អែតពេក ត្រូវឲ្យកូនបៅល្មមៗ តែច្រើនដង
– កុំឲ្យកូនដេកបៅ ឬយោលអង្រឹងបណ្តើរឲ្យកូនបៅបណ្តើរ
– រាល់ពេលបំបៅកូន ត្រូវតែក្បាលកូនខ្ពស់ជាងដងខ្លួនបន្តិច
– កុំចាំដល់ដល់ពេលទឹកដោះចេញខ្លាំង ចាំបំបៅដោះកូន
– បើកូនម៉ឹមទឹកដោះគោ ត្រូវមើលក្បាលដប ក្រែងកូនខាំធ្លាយ បៅទៅហូរខ្លាំង
– ពេលបំបៅដោះ កុំស្លៀកពាក់ឲ្យកូនរឹបតឹងពេក
– កុំឲ្យកូនដេកភ្លាមបន្ទាប់ពីបំបៅរួច ត្រូវលើកកូនបញ្ឈរ បន្ទាប់ពីម៉ឹមរួចឲ្យបាន ៣-៥នាទី។
អត្ថបទពាក់ព័ន្ធ៖ ទារកបៅចេះតែឈ្លក់ដោយសារអី បើឈ្លក់ចូលសួតញឹក ប៉ះពាល់ម៉េចខ្លះ?