ជំងឺរលាកថ្លើមប្រភេទ A ជាប្រភេទជំងឺរលាកថ្លើមដែលឧស្សាហ៍កើតបំផុតលើកុមារ ហើយធ្វើឲ្យហើម ឬរលាកជាលិកាថ្លើម។ ដូច្នេះហើយ ប៉ាម៉ាក់មានកូនតូចៗ មិនគួរប្រហែសចំពោះជំងឺមួយនេះឡើយ។
រោគសញ្ញានៃជំងឺរលាកថ្លើម A
កុមារភាគច្រើនដែលមានអាយុ៦ឆ្នាំ ឬតិចជាងនេះ មិនបង្ហាញរោគសញ្ញាណាមួយឡើយ។ នេះមានន័យថា ក្មេងអាចផ្ទុកជំងឺរលាកថ្លើមប្រភេទ A ដោយមិនដឹងខ្លួន ហើយនឹងចម្លងទៅក្មេងដទៃទៀតបានយ៉ាងងាយ។
ជាទូទៅ រោគសញ្ញាអាចលេចឡើងក្នុងរយៈពេលប្រហែល២ ទៅ៦សប្តាហ៍ ក្រោយពេលឆ្លងមេរោគ។ កុមារអាចមានរោគសញ្ញាដូចជា៖
- ស្បែក និងភ្នែកឡើងពណ៌លឿង
- អស់កម្លាំង
- រាករូស
- ក្តៅខ្លួន
- លាមកស
- ឈឺពោះ
- និងក្តៅខ្លួនជាដើម។























